Royal Academy of Cambodia
បន្ទាប់ពីការងារចុះស្រាវជ្រាវយ៉ាងមមាញឹកអំពីការចិញ្ចឹមគោយកទឹកដោះនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹបកន្លងទៅ។ នៅព្រឹកថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏មិនភ្លេចអំពីការងាររដ្ឋបាលរបស់ស្ថាប័នដែរ គឺការបោកខោអាវក្នុងផ្ទះ។ ការបោកខោអាវក្នុងផ្ទះគឺជាការឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាល ដើម្បីបង្កើនប្រសិទ្ធិភាពការងារ និងប្រសិទ្ធិភាពរបស់ស្ថាប័ន។ គួររំលឹកដែរថា វិទ្យាស្ថានមនុស្សសាស្ដ្រ និងវិទ្យា សាស្ដ្រសង្គមគឺជាវិទ្យាស្ថានទី២ហើយដែលឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានធ្វើការកោះហៅភ្លាមៗ ដើម្បីចូលរួមប្រជុំក្នុងការត្រួតពិនិត្យការងារ និងភាពអសកម្មរបស់មន្ដ្រីមួយចំនួន។ សូមជម្រាប ថាវិទ្យាស្ថាននេះ គឺជាវិទ្យាស្ថានធំជាងគេនៅក្នុងរាជបណ្ឌិត្យសភាកម្ពុជា ដែលមានលទ្ធភាពក្នុងការស្រាវជ្រាវលើវិស័យជាច្រើន គឺជាងពាក់កណ្ដាលនៃស្ថាប័នជាតិក្នុងការផ្ដល់ធាតុចូលជូនរាជរដ្ឋាភិបាល។ វិទ្យាស្ថាននេះមាន៨ផ្នែកដូចជា
ក្នុងកិច្ចប្រជុំ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានផ្ដល់អនុសាសន៍មួយចំនួនដូចជា
ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាមានប្រសាសន៍ប្រាប់ដល់មន្ដ្រីវិទ្យាស្ថានទាំងអស់ថា ត្រូវតែផ្លាស់ប្ដូរឥរិយាបថរបស់ខ្លួនក្នុងការបម្រើការងារដល់ស្ថាប័ន។ ពីព្រោះមជ្ឈមណ្ឌលមួយត្រូវបានធ្វើកំណែទម្រង់ភ្លាមៗរួចហើយបន្ទាប់ពីភាពអសកម្មបានកើតឡើង។ ការធ្វើកំណែទម្រង់នេះគឺ ដើម្បីបង្កើនកិច្ចសហប្រតិបត្ដិការណ៍រវាងរាជបណ្ឌិត្យសភាកម្ពុជា និងដៃគូអភិវឌ្ឍអន្ដរជាតិឱ្យកាន់តែមានប្រសិទ្ធិភាព។ ជាលទ្ធផលនៃកិច្ចប្រជុំថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ វិទ្យាស្ថានមនុស្សសាស្ដ្រ និងវិទ្យាសាស្ដ្រសង្គម នឹងរៀបចំរចនាសម្ព័ន្ធ ប្រគល់ភារកិច្ចនិងគោលការណ៍ ត្រូវតែរៀបចំឡើងវិញក្នុងរយៈពេលមួយខែ ដើម្បីឱ្យមានភាពច្បាស់លាស់ក្នុងការគ្រប់គ្រង និងប្រសិទ្ធិភាពការងារ ជូនប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
RAC Media
នៅព្រឹកនិងរសៀលថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការភាសាវិទ្យាបានចំនួន០...
នារសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចុះមកមើលការងារស្រាវជ្រាវ និងធ្វើកំណាយដល់ទីតាំងកំណាយឡស្លដែកនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្ស...
ដោយមានកិច្ចសហការជាមួយ វិទ្យាស្ថានបរិស្ថានកូរ៉េ (KEI) និង ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (NCSD) រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកម្មវិធីសិក្ខាសាលាមួយ ស្តីពី «បញ្ហាប្រឈមនៃបរិស្ថានរបស់កម្ពុជា និ...
កិច្ចប្រជុំប្រចាំសប្តាហ៍របស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន និងមន្ត្រីក្រោមឱវាទចំនួន១១រូប កាលពីព្រឹកថ្ងៃពុធ ១៣ កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុ...