Royal Academy of Cambodia
កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសម្រេចផ្តល់ទឹកដោះគោស្រស់តេជោសែនឫស្សីត្រឹប ជាបន្ដទៀត ចំនួន២០លីត្រ ជារៀងរាល់ថ្ងៃ ក្នុងរយៈពេល ១ខែ ឬស្មើនឹងទឹកដោះគោស្រស់ចំនួន ៦០០លីត្រ ជូនដល់កុមារតូចចំនួន ៤៨នាក់ ដែលមានម្តាយកំពុងជាប់ឃុំនៅមណ្ឌលកែប្រែទី២ (ម.២)។ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា ក្មេងៗមិនមានកំហុសនោះទេ ដូច្នេះការផ្ដល់ទឹកដោះគោតេជោសែនឫស្សីត្រឹបនេះ គឺជារឿងដែលគប្បីធ្វើ ខណៈពេលដែលក្មេងៗកំពុងត្រូវការអាហារូបត្ថម្ភសម្រាប់ការលូតលាស់ផ្នែកខួរក្បាល រាងកាយ ឆ្អឹង ដើម្បីទៅថ្ងៃអនាគត ពួកគេអាចមានសមត្ថភាពនិងសិក្សា និងអាចកសាងអនាគតល្អ ជួយសង្គមជាតិបានទៅថ្ងៃមុខ។
សូមរំឭកដែរថា រយៈពេល៣០ថ្ងៃកន្លងទៅនេះ រាជបណ្ឌិត្យសភាកម្ពុជា បានធ្វើការចែកទឹកដោះគោតេជោសែនឫស្សីត្រឹប ចំនួន ១៩០៩លីត្រ សិស្សានុសិស្ស កុមារកំព្រា និងប្រជាពលរដ្ឋដែលរស់នៅជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប សរុបចំនួន ៥០១៧នាក់។ សរុបមកទល់ពេលនេះ រាជបណ្ឌិត្យសភាកម្ពុជា បានបង្កើតឱកាសដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងកុមារតូច បានទទួលទានទឹកដោះគោស្រស់ ផលិតផលរបស់ខ្មែរ មិនតិចជាង ២៥០០លីត្រនោះទេ។
RAC Media
(ប្រធានាធិបតីអ៊ុយក្រែន៖ «មានតែយើងខ្លួនឯងប៉ុណ្ណោះ ដែលត្រូវការពារជាតិរបស់យើង។ តើមាននរណាដែលត្រៀមប្រយុទ្ធជាមួយយើង? ខ្ញុំមិនបានមើលឃើញនរណាម្នាក់នោះទេ»)មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាមេរៀននៅកម្ពុជាឆ...
ការរីកចម្រើននៃបច្ចេកវិទ្យា តម្រូវឱ្យមនុស្សខិតខំស្វែងរក នូវចំណេះដឹងថ្មីៗ ដើម្បីគ្រប់គ្រងនិងប្រើប្រាស់នូវបច្ចេកវិទ្យាទាំង អស់នោះឱ្យបានប្រសើរឡើង។ ក្នុងនោះដែរ មុខជំនាញគណិតវិទ្យា ដើរតួនាទីយ៉ាងសំខាន់នៅក្នុង...