Royal Academy of Cambodia
នៅក្នុងរយ:ពេល២០ថ្ងៃកន្លងទៅនេះសមិទ្ធផលដែលបានមកពីការស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានយកមកចែករំលែកជាបន្ដបន្ទាប់ជារៀងរាល់ថ្ងៃជូនដល់កុមារនៅតាមសលានានា រួមមាន សាលាបឋមសិក្សា អនុវិទ្យាល័យ ចំនួន៦ សាលាឯកជន ចំនួន ២ និងអង្កការចំនួន៨ ក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្ដាលខេត្តមួយចំនួន។
សាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង
សាលាដូង
អនុវិទ្យាល័យនិងបឋមសិក្សាខ្ពបអាទាវ
សាលាបឋមសិក្សាភ្នំពេញថ្មី
អនុវិទ្យាល័យ ហ៊ុន សែន ពញាពន់
សាលាកុសលអន្តរជាតិ
មជ្ឈមណ្ឌលកុមារកំព្រាក្នុងសេចក្ដីសង្ឃឹមថ្មី
អង្គការ "ក្ដីសង្ឃឹម ថ្មី នៃកុមារកម្ពុជា"
សរុប រយ:ពេល២០ថ្ងៃកន្លងទៅនេះ ទឹកដោះគោចំនួន១២៣២លីត្រ ត្រូវបានផ្ដល់ទៅឱ្យកុមារ ២៥៦៥នាក់ បានភ្លក់និងញាំទឹកដោះគោតេជោសែនឫស្សីត្រឹបប្រកបដោយស្នាមញញឹម ។
ការចែករំលែកទឹកដោះគោតេជោសែនឫស្សីត្រឹបដល់កុមារគឺជាគោលបំណងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្ដល់នូវអាហារូបត្ថម្ភដល់កុមារដែលមិនមានលទ្ធភាពក្នុងការទិញទឹកដោះគោស្រស់សម្រាប់បរិភោគ ឬមិនដែលធ្លាប់បានទទួលទានទឹកដោះគោស្រស់ទាល់តែសោះ។
សតវត្សនៃការជម្លៀសជនជាតិចាមដោយបង្ខំ ៖ ករណីសិក្សាជនជាតិចាមនៅម៉ឡេស៊ី «ខ្ញុំចង់សង្កត់ធ្ងន់ចំពោះគុណបំណាច់របស់សម្តេច ហេង សំរិន ដែលបានសង្គ្រោះជនជាតិចាមឱ្យរស់រានមានជីវិត និង សម្តេចហ៊ុន សែន ដែលបានអភិវឌ្ឍជនជាតិ...
សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...