ព័ត៌មាន

«កំណាយឡស្លដែកនៅឧទ្យានរាជបណ្ឌិត្យសភាតេជោសែនឬស្សីត្រឹប»

2019-09-18 04:18:51 ថ្ងៃពុធ, 18 កញ្ញា 2019 ម៉ោង 11:18 AM
អ្នកមើល 8549
post_detail

ចាប់តាំងពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ អ្នកជំនាញនៃឧទ្យានរាជបណ្ឌិត្យ​សភាកម្ពុជា តេជោសែន ឫស្សី និងអ្នកជំនាញនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយ​​មានការចូលរួមពីមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការចូលរួមពីអ្នកជំនាញបច្ចេកទេសផែនទី និងជំនាញបុរាណវិទ្យាមកពីតំបន់អង្គរ បានធ្វើកំណាយស្រាវជ្រាវរករចនាសម្ព័ន្ធឡស្លដែកនៅក្នុងឧទ្យានរាជ​បណ្ឌិត្យ​សភាកម្ពុជា តេជោសែន ឫស្សីត្រឹប។

រហូតមកដល់ថ្ងៃនេះក្រុមការងារកំណាយបានធ្វើកំណាយចំនួន២ទីតាំង ដែលទីតាំងទី១ស្ថិតនៅលើទួលសន្លុង (ទួលគំនរអាចម៍ដែក) និងទីតាំងទី២នៅទីរាបដែលជាទីតាំងមនុស្សស្លដែករស់នៅ។

ចំពោះរណ្ដៅកំណាយលើទួលគំនរអាចម៍ដែក ក្រុមការងារបានជីករណ្ដៅកំណាយ ទទឹងប្រវែង ៥ម៉ែត្រ និងបណ្ដោយប្រវែង៦ម៉ែត្រ និងក្នុងជម្រៅ១ម៉ែត្រ។ លទ្ធផលជាបណ្ដោះអាសន្ន យើងបានរកឃើញរចនាសម្ព័ន្ធឡតូចចំនួន២​ត្រួតលើគ្នា ដែលឡនេះមានអង្កត់ផ្ចិតបាតប្រវែង៦០សង់ទីម៉ែត្រ។ យើងសន្និដ្ឋានជាបណ្ដោះអាសន្នថា ឡតូចៗទាំងពីរនេះមិនមែនជាប្រភេទឡស្លដែកនោះទេ ព្រោះឡស្លដែកមានទំហំធំ (ទទឹងប្រវែង១ម៉ែត្រ និងបណ្ដោយប្រវែង​២​ម៉ែត្រ)។ ដោយសារមានរ៉ែស្ពាន់ជាច្រើនដែលត្រូវបានរកឃើញនៅក្នុងរណ្ដៅកំណាយនៅលាយឡំជាមួយអាចម៍​ដែក យើងសន្និដ្ឋានថា ឡតូចទាំង២ជាឡស្លស្ពាន់។

កន្លងមក អ្នកស្រាវជ្រាវជាតិ និងអន្ដរជាតិដែលស្រាវជ្រាវក្នុងប្រទេសកម្ពុជាមិនទាន់រកឃើញស្ថានីយឡស្លស្ពាន់នៅឡើយទេ ទោះបីថា ស្ពាន់ត្រូវបានគេយកមកធ្វើជាបដិមាជាច្រើនក្នុងសម័យអង្គរ។ ប្រសិនបើសម្មតិកម្មនេះបង្ហាញថាជាឡស្លស្ពាន់ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប គឺជាស្ថានីយទី១ក្នុងប្រទេសកម្ពុជាដែលរកឃើញថា ជាទីតាំងផលិតស្ពាន់ក្នុងសម័យអង្គរចាប់ពីសតវត្សទី១១ ដល់សតវត្សទី១៣។

RAC Media| តាកេត ស័ក្កដា


អត្ថបទទាក់ទង

កម្ពុជានិងសហរដ្ឋអាម៉េរិក៖ ទំនាក់ទំនងនិងទំនុកចិត្តដែលត្រូវស្តារវិញ, ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

ទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ត្រូវបានបង្កើតឡើងនៅខែ កក្កដា ឆ្នាំ១៩៥០។ បើគិតមកដល់ពេលនេះ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរមានរយៈពេលជាង៧០ឆ្នាំហើយ ប៉ុន្តែទំនាក់ទំនង​នេះ​ហាក់នៅមិនទា...

2021-05-28 13:18:01   ថ្ងៃសុក្រ, 28 ឧសភា 2021 ម៉ោង 08:18 PM
គោលនយោបាយការបរទេសចិន៖ ក្នុងជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-25 05:14:24   ថ្ងៃអង្គារ, 25 ឧសភា 2021 ម៉ោង 12:14 PM
តើអ៊ីស្រាអែលជាខ្លាក្នុងព្រៃឬជាខ្លាចូលភូមិ? ដោយ៖ បណ្ឌិត ខែក វីរៈ

...

2021-05-21 01:50:58   ថ្ងៃសុក្រ, 21 ឧសភា 2021 ម៉ោង 08:50 AM
នយោបាយការបរទេសចិនជាមួយថៃ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-20 12:34:40   ថ្ងៃព្រហស្បតិ៍, 20 ឧសភា 2021 ម៉ោង 07:34 PM
ទន្លេមេគង្គ ៖ ទឹក និងក្តីស្រលាញ់ ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

2021-05-18 05:32:53   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:32 PM
ទំនាក់ទំនងយោធា និងសន្តិសុខរវាងខ្មែរ និងចិន ក្នុងសម័យចក្រភពខ្មែរពីសតវត្សរ៍ទី៣ ដល់ សតវត្សរ៍ទី១៥ ដោយ៖ បណ្ឌិត ជិន សុជាតិមន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-18 05:20:58   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:20 PM

សេចក្តីប្រកាស