Royal Academy of Cambodia
កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជាបាននាំទឹកដោះគោតេជោសែនឫស្សីត្រឹប ទៅចែកជូនដល់សិស្សានុសិស្សថ្នាក់ទី២ដល់ថ្នាក់ទី៦ ចំនួន២១០នាក់ នៅសាលាបឋមសិក្សាជ្រោយចង្វា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខ័ណ្ឌជ្រោយចង្វា ត្រើយម្ខាងនៃរាជធានីភ្នំពេញ ឱ្យបានសាករសជាតិនិងរីករាយជាមួយនឹងការទទួលទានទឹកដោះគោស្រស់សុទ្ធ១០០%ដែលជាផលិតផលក្នុងស្រុកខ្មែរយើង។
នេះបង្ហាញពីការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ការអប់រំនិងចែករម្លែកក្តីស្រឡាញ់ ទៅកាន់កុមារតូចៗ ដែលកំពុងតែស្ថិតនៅក្នុង វ័យលូតលាស់ ហើយទាមទារចាំបាច់នូវប្រូតេអ៊ីនដើម្បីបំប៉នខួរក្បាល និង ឆ្អឹង។ បើពួកគាត់(កុមារ)លូតលាស់ល្អ វៃឆ្លាត ពួកគាត់នឹងក្លាយជាទំពាំងស្នងឫស្សីដែលរឹងមាំរបស់គ្រួសារនិងជាតិ។ ទឹកដោះគោស្រស់តេជោសែនឫស្សីត្រឹប មិនត្រឹមតែជាផលិតផលក្នុងស្រុកប៉ុណ្ណោះទេ តែជាផលិតផលដែលអាចជួយដល់សុខភាពនិងជាពិសេសគឺជួយក្នុងការលូតលាស់របស់កុមារឱ្យបានល្អនិងរឹងមាំថែមទៀតផង។
គួររំលឹកផងដែរថា គិតមកទល់ពេលនេះ នេះជាលើកទី១៧ហើយ ដែលរាជបណ្ឌិត្យសភាកម្ពុជាចែករំលែកទៅដល់កុមារ យុវជន និង មនុស្សម្នាជាច្រើនពាន់នាក់។
សូមបញ្ជាក់ថា ទឹកដោះគោតេជោសែនឫស្សីត្រឹប ដែលផលិតនៅឧទ្យានរាជបណ្ឌិតសភាកម្ពុជាតេជោសែនឫស្សីត្រឹប ស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ -ឥលូវមានដាក់លក់នៅលើទីផ្សារហើយ។
RAC Media
រហូតមកទល់ពេលនេះ កិច្ចពិភាក្សា និងពិនិត្យលើសេចក្តីព្រាងនៃកិច្ចកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហព័ន្ធរុស្សី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ...
នៅក្នុងបទបាឋកថារបស់លោកសាស្ត្រចារ្យបណ្ឌិត ដាវីដ ឡែមតុន (David M. Lampton) រៀបចំឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីព្រឹកម៉ិញនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញ...
រាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័ន ស្រាវជ្រាវជាន់ខ្ពស់ និងប្រមូលផ្តុំដោយអ្នកសិក្សាស្រាវជ្រាវ លើជំនាញវិស័យ ផ្សេងៗពីគ្នា ហើយក៏កំពុងព្យាយាមក្នុងការពង្រីកវិសាលភាពរបស់ខ្លួន ក្នុងឆាកអន្តរជាតិតាមរយៈការភ្ជាប់កិច...
សកម្មភាពនេះ សឹងក្លាយជាទម្លាប់រៀងរាល់ថ្ងៃរបស់ឯកឧត្តមអគ្គលេខាធិការទៅហើយ ដែលបានចុះពិនិត្យអំពីសកម្មភាពការងាររបស់មន្ត្រី នៅតាមវិទ្យាស្ថាននិងស្ថាប័នឧបសម្ព័ន្ធរបស់រាជបណ្ឌិត្យសភាកម្ពុជា។ បើតាមប្រសាសន៍របស...