Royal Academy of Cambodia
ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ជាខួបពីរឆ្នាំដែលឯកឧត្ដមបណ្ឌិត្យសភាចារ្យ សុខ ទូច បានចូលកាន់ដំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា (១១ សីហា ២០១៧ -១១ សីហា ២០១៩)។ គឺមានរយៈពេលពីរឆ្នាំក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ហើយសមិទ្ធផលថ្មីជាច្រើនក៏បានលេចជារូបរាងឡើង រួមមាន៖
ទី១-ការចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងនិងពង្រីកនូវកិច្ចសហប្រតិបត្ដិការជាមួយដៃគូអភិវឌ្ឍ។ នៅក្នុងឆ្នាំ២០១៨-២០១៩នេះ រាជបណ្ឌិត្យសភាកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ជាមួយដៃគូអភិវឌ្ឍអន្ដរជាតិបានចំនួន១១បន្ថែមទៀត ក្នុងនោះមាន៖
១. មជ្ឈមណ្ឌលអភិវឌ្ឍពាណិជ្ជកម្មខេត្ដយូណាន ថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០១៨
២. សាកលវិទ្យាល័យចិនខាងត្បូង និងសមាគមពាណិជ្ជកម្មអន្ដរជាតិកម្ពុជា ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨
៣. បណ្ឌិតសភាចារ្យអភិបាលកិច្ចហៃណាន ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨
៤. សាកលវិទ្យាល័យគុនមីង ប្រទេសចិន ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨
៥. សាកលវិទ្យាល័យយូណាន ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨
៦. មូលនិធិកូរ៉េសម្រាប់ការសិក្សាស្រាវជ្រាវជាន់ខ្ពស់ បានចុះអនុស្សរណៈនៃការយោគយល់ជាថ្មីម្តងទៀត
នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨
៧. អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីការអភិវឌ្ឍសង្គម ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩
៨. ក្រុមហ៊ុន The Room Design Studio ប្រទេសស៊ុយអែត ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩
៩. ក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ដ្រ និងវិទ្យាសាស្ដ្រសង្គម ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី១៥ មីនា ឆ្នាំ២០១៩
១០.សាកលវិទ្យាល័យអ៊ូប៊ុនរ៉ាឆាថានី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩
១១. សាកលវិទ្យាល័យខេមរៈ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩
ទី២- ការរៀបចំកិច្ចពិភាក្សាតុមូល សិក្ខាសាលា បាឋកថា និងសន្និសីទអន្ដរជាតិរួមមានចំនួន១០កម្មវិធី។
សម្រាប់ខួបពីរឆ្នាំនេះ រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំពិធីប្រគល់ជូននូវគោរមងារវិទ្យាសាស្ដ្រនិងគោរមងារកិត្ដិយសជូនឥស្សរជនជាន់ខ្ពស់ចំនួន៤រូប៖
១. ឯកឧត្ដមកិតិ្ដកោសលបណ្ឌិត ឌិត មុន្នី ប្រធានតុលាការកំពូលរាជធានីភ្នំពេញ
២. ឯកឧត្ដមកិតិ្ដកោសលបណ្ឌិត ប៉ែន បញ្ញា សមាជិករដ្ឋសភា និងជាប្រធានគណៈកម្មការនីតិកម្មនិងយុត្ដិធម៌នៃរដ្ឋសភា
៣.លោកជំទាវកិត្ដិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា
៤. ឯកឧត្ដមកិត្ដិសេដ្ឋាបណ្ឌិត ឆាយ ថន រដ្ឋមន្ដ្រីក្រសួងផែនការ។
ទី៣- ដូចដែលបានសន្យានៅក្នុងឆ្នាំ២០១៨ក្នុងទិវាដាំដើមឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិត សភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថានឹងយកគោទឹកដោះមកចិញ្ចឹមនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ខេត្ដព្រះវិហារ។នៅដើមខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បាននាំយកគោទឹកដោះចំនួន១០០ក្បាល ដើម្បីធ្វើការចិញ្ចឹមដូចបានសន្យាប្រាកដមែន។
ការនាំយកគោទឹកដោះចំនួន១០០ក្បាលនេះគឺជាការស្រាវជ្រាវចំបាច់មួយសម្រាប់ស្វែងរកធាតុចូលជូនរាជរដ្ឋាភិបាលកម្ពុជាក្នុងការរួមចំណែកកាត់ភាពក្រីក្រដើម្បីឆ្លើយតបនឹងការអនុវត្ដនៅចក្ខុវិស័យឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់ប្រែក្លាយកម្ពុជាជាប្រទេសមួយមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ផងដែរ។
លើសពីនេះទៅទៀត អគារថ្មីមួយនឹងលេចរូបរាងឡើងនៅចុងឆ្នាំ២០១៩នេះ ដែលអគារមួយនេះត្រូវបានឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានដាក់ឈ្មោះថា «អគារឥន្ទ្រទេវី» អគារនេះសម្រាប់បម្រើដល់ការបណ្ដុះបណ្ដាលនៅរាជបណ្ឌិត្យសភាកម្ពុជា។ ទន្ទឹមនឹងនេះ អគារដ៏ធំមួយផ្សេងទៀត មានឈ្មោះថា«អគារឥន្ទ្រទេវី» គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈអ្នកឧកញ៉ា ពុង ឃាងសែក៏ត្រូវបាននឹងកំពុងតែស្ថាបនាឡើងផងដែរ។
RAC Media
រុបថតប្រភព៖ SPA Page
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើសេចក្តីសម្រេចទទួលស្គាល់ជាផ្លូវការ នូវសសមាសភាព ក្រុមការងារទាំង១៣ ផ្នែកឯកជនន...
ទីបំផុត ផ្ទាំងសិលាចារឹកនៅវត្តពោធិមុនីហៅវត្តស្វាយចេកថ្មី ដែលក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជា បានរកឃើញនោះ ទទួលបានការចុះបញ្ជីការត្រឹមត្រូវ និងទទួលស្គាល់ជាផ្លូវការហើយ គឺ K.1422 ដោយក្រសួងវប្បធម៌និងវិចិត្...
នៅក្នុងឱកាសចុះអនុស្សរណៈយោគយលល់គ្នារវាង ក្រុមហ៊ុន The Room Design Studio និងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា រាជ...
វេលារសៀលថ្ងៃនេះ គឺជាឱកាសដ៏ល្អដែលបង្ហាញពីការការអនុវត្តនូវការប្តេជ្ញាចិត្តមួយរវាងរាជបណ្ឌិត្យសភាកម្ពុជា និង ក្រុមហ៊ុន The Room Design Studio របស់ប្រទេសស៊ុយអែត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងការចងភ្ជា...
បច្ចេកសព្ទចំនួន ១១ ត្រូវបានអនុម័ត នៅសប្តាហ៍ទី៣ ក្នុងខែមីនា ឆ្នាំ២០១៩នេះ ក្នុងនោះមាន៖- បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍ ចំនួន០៣ បានអនុម័ត កាលពីថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក...