Royal Academy of Cambodia
រាជបណ្ឌិត្យសភាកម្ពុជា បាននឹងកំពុងយកអភិក្រមទាំង៥ មកអនុវត្ដនៅក្នុងស្ថាប័នរបស់ខ្លួនដើម្បីជំរុញកំណើនការងារ សមធម៌ និងប្រសិទ្ធភាពការងាររបស់មន្ដ្រីរាជការនានា។ សំខាន់ គឺដើម្បីជំរុញឱ្យស្ថាប័នមានការអភិវឌ្ឍ ក៏ដូចជាការស្វែងរកធាតុចូលបន្ថែមឱ្យកាន់តែមានប្រសិទ្ធភាពជូនរាជរដ្ឋាភិបាលកម្ពុជា។
១. ឆ្លុះកញ្ចក់ គឺត្រូវចេះស្វ័យទិតៀន ឬដាក់ខ្លួនឱ្យមហាជនរិះគន់រាល់ចំណុចអវិជ្ជមាននានា។
២. ងូតទឹក គឺត្រូវសម្អាតកាយ វាចា និងចិត្ដ ពោលគឺ រៀបចំការស្លៀកពាក់សមរម្យឱ្យសក្ដិសមជាមន្ដ្រីរាជការ និយាយស្ដីពីពីរោះពិសាជាមួយមិត្ដរួមការងារ ក៏ដូចជាមហាជនទូទៅ មិនត្រូវឈ្នានីស ប្រកាន់ ច្រណែន ខឹង ស្អប់ ព្យាបាទ។
៣. ដុសក្អែល គឺត្រូវលុបបំបាត់នូវទម្លាប់អាក្រក់ និងទង្វើអសកម្មទាំងឡាយដូចជាអំពើពុករលួយ បក្សពួកនិយម។
៤. ព្យាបាល គឺត្រូវដាក់វិន័យរាល់កំហុសឆ្គង ចេះកែប្រែឥរិយាបថរបស់ខ្លួនដែលឆ្គាំឆ្គង ដើម្បីជាគំរូផង និងជួយដាស់តឿនមនុស្សជុំវិញខ្លួនផងដែរ។
៥. វះកាត់
គួររំលឹកដែរថា វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ គឺជាវិទ្យាស្ថានទី១ ដែលឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានកោះប្រជុំកាលពីព្រឹកម៉ិញនេះ ដើម្បីធ្វើការត្រួតពិនិត្យ និងតាមដានការងារបច្ចុប្បន្នភាពរបស់វិទ្យាស្ថាន។
សូមជម្រាបថាវិទ្យាស្ថាននេះមានផ្នែកចំនួន៥រួមមាន៖ ផ្នែកវប្បធម៌វិទ្យា ផ្នែកសិល្បៈនិងឥស្សរិយយស ផ្នែកស្ថាបត្យកម្ម ផ្នែកបុរាណវិទ្យា និងផ្នែកទស្សនីយភាព។ សម្រាប់ឆ្នាំ២០១៨នេះ វិទ្យាស្ថានបានទទួលនៅគម្រោងស្រាវជ្រាវមួយ គឺគម្រោងសម្បត្ដិបេតិកភណ្ឌវប្បធម៌អរូបី និងអរូបីនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹប ដែលមានទីតាំងនៅស្រុកឆែប ខេត្តព្រះវិហារ។
ក្នុងកិច្ចប្រជុំនេះឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានផ្ដល់អនុសាសន៍ ដល់វិទ្យាស្ថានថា៖
១. សូមមន្ដ្រីកុំដេកលក់ទាំងអស់គ្នា។
២. សូមកុំទម្លាប់អាក្រក់ ហែកកេរ្តិ៍គ្នា និយាយដើម។ល។
៣. ការរកឃើញអ្វីមួយ ត្រូវតែបង្ហាញដល់សាធារណជនទូទៅ ដើម្បីធ្វើការបង្ហាញដល់ពលរដ្ឋជំនាន់ក្រោយ សូមកុំយកទុកក្នុងបន្ទប់។
ជាលទ្ធផលនៃកិច្ចប្រជុំ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨នេះ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា បានសន្យានឹងប្រធានរាជបណ្ឌិត្យសភាកម្ពុជាថា នៅឆ្នាំក្រោយវិទ្យាស្ថាននឹងបង្កើតឱ្យមានការសម្ដែងសិល្បៈ វប្បធម៌ ដែលជាសមិទ្ធផលបានមកពីការស្រាវជ្រាវរបស់វិទ្យាស្ថាន៕
RAC Media
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ត្រូវបានបង្កើតឡើងដើម្បីជួយជ្រោមជ្រែងដល់អ្នកនាំចេញ ឬអ្នកនាំ ចូលទៅប្រទេសជាដៃគូតាមរយៈការផ្តល់ទីផ្សារ និងការបន្តយរបាំងពាណិជ្ជកម្ម។កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម...
កាលពីព្រឹកថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នេះ លោកបណ្ឌិត ផុន កសិកា ប្រធានស្ដីទីវិទ្យាស្ថានមនុស្ស និងវិទ្យាសាស្ត្រសង្គម បានដឹកនាំក្រុមការងារមានល...
ប្រេងជាថាមពលដ៏សំខាន់ក្នុងផលិតកម្មសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន។ ផលិតកម្មពីធម្មជាតិ និងពាណិជ្ជកម្មប្រេងកាតបានក្លាយជាឧស្សាហកម្មដ៏ធំរបស់ពិភពលោក ពិសេស ប្រទេសនាំប្រេងចេញដែលហៅថា អូប៉ិច (OPEC)។ ផលិតកម្...
ផ្អែកលើលក្ខណៈភូមិសាស្ត្រ «តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» គឺជាតំបន់មួយដែលលាតសន្ធឹងលើតំបន់មហាសមុទ្រពីរ គឺមហាឥណ្ឌានិងសមុទ្រប៉ាស៊ីហ្វិក។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ប្រទេសចិនបានដាក់ចេញនូវការផ្លាស់ប្តូរផែនទីគំនិត...
ជម្លោះពាណិជ្ជកម្មរវាងប្រទេសចិននិងសហរដ្ឋអាម៉េរិក បានចាប់ផ្ទុះឡើងមុនដំបូងនៅដើមឆ្នាំ២០១៨។ សង្រ្គាមពាណិជ្ជកម្មវាងប្រទេសមហាអំណាចទាំងពីរនេះ បានអូសបន្លាយជាច្រើនខែដែលអាចជះឥទ្ធិពលដ៏ខ្លាំងក្លាមួយបណ្តាលឱ្យប៉ះពាល...