ព័ត៌មាន

«ក្រោយដាក់លក់សាកល្បងដំណាក់កាលដំបូង ទឹកដោះគោ តេជោសែនឫស្សីត្រឹប របស់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ទទួលបានការគាំទ្រលើសការរំពឹងទុក...» ដោយ៖ លឹម សុវណ្ណារិទ្ធ

2019-07-24 07:25:43 ថ្ងៃពុធ, 24 កក្កដា 2019 ម៉ោង 02:25 PM
អ្នកមើល 4434
post_detail

ភ្នំពេញ៖ ថ្មីៗនេះ រាជបណ្ឌិត្យសភាកម្ពុជា សម្រេចបានជាសមិទ្ធផលថ្មីមួយ ដែលជាផលិតផលទឹកដោះគោស្រស់លើកដំបូងរបស់ខ្លួន និងដែលមានសង្វាក់ផលិតកម្មស្ថិតនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្ថិតក្នុងឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ។ ទឹកដោះគោ «តេជោសែនឫស្សីត្រឹប» ជាផលិតផលទឹកដោះគោស្រស់ដែលស្ថិតក្នុងដំណាក់កាលជោគជ័យពាក់កណ្ដាលសម្រេច និងទើបតែបានចាប់ផ្ដើមដាក់លក់សាកល្បងនៅក្នុងទីផ្សារក្នុងស្រុក តែចាប់ផ្ដើមមានការទទួលស្គាល់ពីរសជាតិឈ្ងុយឆ្ងាញ់ ដែលជារសជាតិដើមពិតៗ គ្មានសារធាតុបន្ថែមឡើយ។

កន្លងមកនេះ បន្ទាប់ពីក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បាននាំយកទឹកដោះគោស្រស់ ១០០ភាគរយ «ទឹកដោះគោតេជោសែន ឫស្សីត្រឹប» ចែកជូនដល់ថ្នាក់ដឹកនាំតាមវិទ្យាស្ថាន និងមន្ត្រីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា បានភ្លក្សរសជាតិ ទឹកដោះគោស្រស់សុទ្ធនេះ (គ្មានសមាសធាតុបន្ថែម ឬហៅថាទឹកដោះគោអខនិជ)។ ក្រោយពីបានពិសាររួច ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលាន់មាត់ និយាយ​តគ្នាពីមាត់មួយទៅមាត់មួយ អំពីរសជាតិឆ្ងាញ់ប្លែករបស់ទឹកដោះគោស្រស់នេះ ទៅកាន់បងប្អូន សាច់ញាតិ និងថែមទាំងបានសំណូមពរមកកាន់ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដាក់លក់នៅក្នុងទីផ្សារឱ្យបានឆាប់ៗ ដើម្បីឱ្យប្រជាជនកម្ពុជាដទៃទៀតបានទទួលយកទៅពិសារ និងស្គាល់អំពីរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃទឹកដោះគោស្រស់ដែលគ្មានសារធាតុបន្ថែម។

ដោយទទួលបានការគាំទ្រ ពីសំណាក់អ្នកដែលនិយមពិសារទឹកដោះគោស្រស់ ដែលជាមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងទទួលបានការអនុញ្ញាតពីឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្រុមការងារនៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានរៀបចំក្រុមការងារផ្សព្វផ្សាយ និងក្រុមការងារលក់ផ្ទាល់ នៅតាមទីតាំងសំខាន់ៗនានាក្នុងរាជធានីភ្នំពេញ ដោយដំណាក់កាលដាក់លក់សាកល្បងនេះ ក្រុមការងារបានទទួលការបញ្ជាទិញទុកមុន ជាច្រើនសន្ធឹកសន្ធាប់ ចាប់ពី២លីត្រ ៥លីត្រ ១០ លីត្រ និងរហូតដល់ទៅ២០លីត្រ ជាបន្តបន្ទាប់ ដែលទាមទារឱ្យមានការបង្កើននូវទំហំសង្វាក់ផលិតកម្មទឹកដោះគោស្រស់១០០ភាគរយនេះ បន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា សម្រាប់លោក លោកស្រី អ្នកនាងកញ្ញា ដែលមានបំណង ជាវផលិតផលទឹកដោះគោ ដែលជាទឹកដោះគោស្រស់១០០ភាគរយ របស់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដែលគ្មានសារធាតុបន្ថែម អាចទាក់ទងមកកាន់លេខទូរស័ព្ទដូចខាងក្រោម៖

លោក ស្រី សីហា ៖ 097 712 3744
កញ្ញា លឹម សុផាន់ម៉ៃ ៖ 096 629 8813

RAC Media


អត្ថបទទាក់ទង

Should Korea seek assistance from ASEAN?

While the Republic of Korea (ROK) is one of the world's wealthiest nations, the Democratic People's Republic of Korea (North Korea) is still a developing nation. The two Koreas share the same language...

2021-12-06 05:15:51   ថ្ងៃចន្ទ, 06 ធ្នូ 2021 ម៉ោង 12:15 PM
សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃ(លើកទី២)ការផ្តត់ផ្គង់សម្ភារៈអេឡិចត្រូនិចសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

2021-12-01 05:43:18   ថ្ងៃពុធ, 01 ធ្នូ 2021 ម៉ោង 12:43 PM
សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃ(លើកទី២)ការផ្តត់ផ្គង់គ្រឿងសង្ហារឹមសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

2021-12-01 05:40:15   ថ្ងៃពុធ, 01 ធ្នូ 2021 ម៉ោង 12:40 PM
ពិធីប្រគល់-ទទួលសៀវភៅស្តីអំពីប្រទេសចិនជាខេមរភាសារបស់គ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ីជូនវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា

នាព្រឹកថ្ងៃចន្ទ ១០ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងគ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ី បានរៀបចំពិធីប្រ...

2021-11-29 13:57:02   ថ្ងៃចន្ទ, 29 វិច្ឆិកា 2021 ម៉ោង 08:57 PM
សិក្ខាសាលាផ្សព្វផ្សាយស្តីពីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនតាមរយៈការប្រឡង HSK នៅកម្ពុជាប្រចាំឆ្នាំ២០២១

RAC Media 

2021-11-26 03:34:31   ថ្ងៃសុក្រ, 26 វិច្ឆិកា 2021 ម៉ោង 10:34 AM
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ប្រធានបទ៖«ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម»

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(ASEM13)ហើយកិច្ចប្រជុំកំពូលនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ (ត្រូវរៀបចំឆ្នាំ២០២០ ប៉ុន្តែលើកពេលដោយសារជំងឺកូវីដ-១៩)...

2021-11-23 12:01:55   ថ្ងៃអង្គារ, 23 វិច្ឆិកា 2021 ម៉ោង 07:01 PM

សេចក្តីប្រកាស