Royal Academy of Cambodia
នេះទុកជាឆ្នាំដ៏វិសេសវិសាលដែលរាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកម្មវិធីធំៗជាច្រើននៅក្នុងអំឡុងខែវិច្ឆិកា ខាងមុខនេះ។ បើតាមការបង្ហាញរបស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា នៅចុងខែវិច្ឆិកាខាងមុខនេះ គឺនៅថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជា នឹងមានរៀបចំកម្មវិធីធំៗចំនួន៣៖
១. ពិធីសម្ពោធអគារឥន្ទ្រទេវី ពិធីខួប២០ឆ្នាំនៃការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា និងខួប២ឆ្នាំនៃការចូលកាន់តំណែងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
២. សន្និបាតបូកសរុបប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០។
៣. វេទិកាវិទ្យាសាស្ត្រ។
នៅក្នុងកម្មវិធីដែលមានរយៈពេល៣ថ្ងៃនេះដែរ រាជបណ្ឌិត្យសភាកម្ពុជា នឹងមានការប្រកាសពីគោរមងារកិត្តិយសជូនបញ្ញាជន និង ឥស្សរជនឆ្នើមរបស់ជាតិ និងអន្តរជាតិ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ការប្រគល់សញ្ញាបត្រ គ្រឿងឥស្សរិយយស និងបណ្ណសរសើរជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីមានស្នាដៃ ក៏ដូចជាការតាំងពិព័រណ៍សមិទ្ធផលនិងស្នាដៃស្រាវជ្រាវ និងសកម្មភាពជាច្រើនទៀតរបស់វិទ្យាស្ថាននិងស្ថាប័នឧបសម្ព័ន្ធនៃរាជបណ្ឌិត្យសភាកម្ពុជា។
សូមបញ្ជាក់ថា កិច្ចពិភាក្សាអំពីការរៀបចំព្រឹត្តិការណ៍ធំៗនាចុងឆ្នាំនេះ គឺធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៩:០០នាទីព្រឹក នៅសាលនាងនួន ដែលមានរបៀបវារៈ២សំខាន់ដូចជា៖ ១. ការបូកសរុបការងារប្រចាំខែមិថុនា, ២. ការរៀបចំព្រឹត្តិការណ៍ធំៗចុងឆ្នាំ២០១៩នេះ ក្នុងនោះមាន ដូចជា កម្មវិធីសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០, ការប្រារព្ធខួប២ឆ្នាំនៃការចូលកាន់តំណែងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យប្រធាន, ការប្រារព្ធខួប២០ឆ្នាំនៃការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា ពិធីសម្ពោធអគារឥន្ទ្រទេវី និង ពិធីបើកបវេសនកាលថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងចែកសញ្ញាបត្រ និង៤៖បញ្ហាផ្សេងៗ។
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឱកាសអញ្ជើញថ្លែងបកស្រាយនៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ភាពតានតឹងរវាងបក្សសម្ព័ន្ធណាតូ និងសហព័ន្ធរុស្ស៊ី» នាព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្...
តម្លៃអប់រំនៃការបណ្តុះធម្មចរិយា សីលធម៌ សុជីវធម៌ និងគុណធម៌ គឺមានសារសំខាន់ ដ្បិតវាជាគោលសម្រាប់ទូន្មានខ្លួនឱ្យមានចរិយាសណ្តាប់ធ្នាប់ល្អ មានសីលធម៌ វៀរចាកការប្រព្រឹត្តិទង្វើអាក្រក់ដែលមិនគប្បីធ្វើ ជាទង្វើដែលន...
សៀវភៅនេះនឹងបង្ហាញអំពីវិធីមួយចំនួននៃស្ថិតិមិនប៉ារ៉ា-ម៉ែត្រ ជាពិសេសតេស្តមិនប៉ារ៉ាម៉ែត្រដែលជាជម្រើសមួយជំនួសឱ្យវិធីប៉ារ៉ាម៉ែត្រនៅក្នុងករណីដែលលក្ខខណ្ឌសម្រាប់ការអនុវត្តមិនត្រូវបានផ្ទៀងផ្ទាត់។ តាមរយៈសៀវភៅនេ...