ព័ត៌មាន

រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ធំៗនៅចុងឆ្នាំ២០១៩នេះ!

2019-07-10 04:46:06 ថ្ងៃពុធ, 10 កក្កដា 2019, 04:46 AM
post_detail

នេះទុកជាឆ្នាំដ៏វិសេសវិសាលដែលរាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកម្មវិធីធំៗជាច្រើននៅក្នុងអំឡុងខែវិច្ឆិកា ខាងមុខនេះ។ បើតាមការបង្ហាញរបស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា នៅចុងខែវិច្ឆិកាខាងមុខនេះ គឺនៅថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩  រាជបណ្ឌិត្យសភាកម្ពុជា នឹងមានរៀបចំកម្មវិធីធំៗចំនួន៣៖
១. ពិធីសម្ពោធអគារឥន្ទ្រទេវី ពិធីខួប២០ឆ្នាំនៃការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា និងខួប២ឆ្នាំនៃការចូលកាន់តំណែងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
២. សន្និបាតបូកសរុបប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០។
៣. វេទិកាវិទ្យាសាស្ត្រ។

នៅក្នុងកម្មវិធីដែលមានរយៈពេល៣ថ្ងៃនេះដែរ រាជបណ្ឌិត្យសភាកម្ពុជា នឹងមានការប្រកាសពីគោរមងារកិត្តិយស​ជូនបញ្ញាជន និង ឥស្សរជនឆ្នើមរបស់ជាតិ និងអន្តរជាតិ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ការប្រគល់សញ្ញាបត្រ គ្រឿងឥស្សរិយយស និងបណ្ណសរសើរជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីមានស្នាដៃ ក៏ដូចជាការតាំងពិព័រណ៍សមិទ្ធផលនិងស្នាដៃស្រាវជ្រាវ និងសកម្មភាពជាច្រើនទៀតរបស់វិទ្យាស្ថាននិងស្ថាប័ន​ឧបសម្ព័ន្ធនៃរាជបណ្ឌិត្យសភាកម្ពុជា។

សូមបញ្ជាក់ថា កិច្ចពិភាក្សាអំពីការរៀបចំព្រឹត្តិការណ៍ធំៗនាចុងឆ្នាំនេះ គឺធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៩:០០នាទីព្រឹក នៅសាលនាងនួន ដែលមានរបៀបវារៈ២សំខាន់ដូចជា៖ ១. ការបូកសរុបការងារប្រចាំខែមិថុនា, ២. ការរៀបចំព្រឹត្តិការណ៍ធំៗចុងឆ្នាំ២០១៩នេះ ក្នុងនោះមាន ដូចជា កម្មវិធីសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០, ការប្រារព្ធខួប២ឆ្នាំនៃការចូលកាន់តំណែងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យប្រធាន, ការប្រារព្ធខួប២០ឆ្នាំនៃការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា ពិធីសម្ពោធអគារឥន្ទ្រទេវី និង ពិធីបើកបវេសនកាលថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងចែកសញ្ញាបត្រ និង៤៖បញ្ហាផ្សេងៗ។

RAC Media


អត្ថបទទាក់ទង

តើអ៊ីស្រាអែលជាខ្លាក្នុងព្រៃឬជាខ្លាចូលភូមិ? ដោយ៖ បណ្ឌិត ខែក វីរៈ

...

2021-05-21 01:50:58   Fri, 21,05,2021, 01:50 AM
នយោបាយការបរទេសចិនជាមួយថៃ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-20 12:34:40   Thu, 20,05,2021, 12:34 PM
ទន្លេមេគង្គ ៖ ទឹក និងក្តីស្រលាញ់ ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

2021-05-18 05:32:53   Tue, 18,05,2021, 05:32 AM
ទំនាក់ទំនងយោធា និងសន្តិសុខរវាងខ្មែរ និងចិន ក្នុងសម័យចក្រភពខ្មែរពីសតវត្សរ៍ទី៣ ដល់ សតវត្សរ៍ទី១៥ ដោយ៖ បណ្ឌិត ជិន សុជាតិមន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-18 05:20:58   Tue, 18,05,2021, 05:20 AM
«ទិដ្ឋភាពទូទៅនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ីរយៈពេល៦៥ឆ្នាំ» ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ បើក្រឡេកមកមើលកាលពី ៦៥ឆ្នាំមុន គឺនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ប្រទេសកម្ពុជានិងសហភាពសូវៀតបានបង្កើតចំណងទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងរយៈពេល៦៥ឆ្នាំមកនេ...

2021-05-13 15:05:50   Thu, 13,05,2021, 03:05 PM
ឆ្នាំ២០២២ ទំនងជាវិញ្ញាសាដ៏ស្មុគស្មាញសម្រាប់កម្ពុជា ដោយ៖ បណ្ឌិត ខែក វីរៈ

         ...

2021-05-13 08:04:38   Thu, 13,05,2021, 08:04 AM

សេចក្តីប្រកាស