Royal Academy of Cambodia
នៅវេលាម៉ោងព្រឹក ៩៖០០នាទីព្រឹក ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំកិច្ចប្រជុំ ស្ដីពី «ការរៀបចំប្រព័ន្ធបច្ចេកវិទ្យា» ជាមួយក្រុមអ្នកជំនាញជាន់ខ្ពស់ខាងបច្ចេកវិទ្យាព័ត៌មាននៃរាជបណ្ឌិត្យសភាកម្ពុជា។
ក្នុងកិច្ចប្រជុំ ក្រុមការងារបានលើកយកកិច្ចការមួយចំនួនមកពិភាក្សា រួមមាន៖
១. រាជបណ្ឌិត្យសភាកម្ពុជានឹងជុំរុញកម្មវិធីសិក្សាផ្នែកបច្ចេកវិទ្យាព័ត៌មានឱ្យកាន់មានភាពល្អប្រសើរជាងមុន
២. ការរៀបចំផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាសម្រាប់គាំទ្រដល់ការងារស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា
៣. ផែនការយុទ្ធសាស្ដ្រគ្រប់គ្រងទូទៅរបស់រាជបណ្ឌិត្យសភាកម្ពុជា ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។
បន្ទាប់ពីកិច្ចប្រជុំរួច ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការបានដឹកនាំក្រុមជំនាញនេះចុះទៅពិនិត្យការដ្ឋានសំណង់នៃអគារឥន្ទ្រទេវី អំពីទីតាំងមួយចំនួនដែលត្រូវបំពាក់សម្ភារៈបច្ចេកវិទ្យា មានដូចជា ឧបករណ៍ការពាររន្ទះ ការរៀបចំបណ្ដាញអ៊ីនធឺណិតសម្រាប់អគារឥន្ទ្រទេវី បន្ទប់កុំព្យូទ័រ ទីតាំងសម្រាប់រត់ប្រព័ន្ធNetwork បណ្ដាញកាម៉េរាសុវត្ថិភាព និងបន្ទប់រៀនជាដើម។
RAC Media
ពាក្យថា «ខេមរវិទូ» និង «ឥន្រ្ទទេវី» ជាស្ថាននាម ដែលបានជ្រើសរើសសម្រាប់អគារថ្មីពីរកន្លែង នៅរាជបណ្ឌិត្យសភាកម្ពុជា គឺអគារខេមរវិទូ និង អគារឥន្ទ្រទេវី។ កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដឹកនាំ...
កម្ពុជាបានដើរតួនាទីជាផ្លូវការក្នុងការដឹកនាំអាស៊ានសម្រាប់ឆ្នាំ២០២២នេះ និងជាលើកទីបីផងដែរសម្រាប់ប្រធានប្តូរវេនរបស់កម្ពុជា ចាប់តាំងពីបានចូលជាសមាជិកអាស៊ាននាឆ្នាំ១៩៩៩។ ឆ្នាំ២០២២នៃប្រធានអាស៊ានរបស់កម្ពុជា...
សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩២២ ត្រូវបានរំលាយជាផ្លូវការ នៅចុងឆ្នាំ១៩៩១ និងជំនួសមកវិញដោយប្រទេសឯករាជ្យចំនួន១៥វិញ ដែលក្នុងនោះ មាន រុស្ស៊ី អ៊ុយក្រែន បេឡារុស ហ្សកហ្ស៊ី ម៉ុលដាវី...