Royal Academy of Cambodia
បន្ទាប់ពីកិច្ចប្រជុំរួមរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ៤ ខែកក្កដា ឆ្នាំ២០១៩ សាលនាងនួន នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប ដែលស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ បាននាំយកទឹកដោះគោស្រស់១០០ភាគរយ «ទឹកដោះគោ តេជោសែន ឫស្សីត្រឹប»ចែកជូនដល់ថ្នាក់ដឹកនាំ តាមវិទ្យាស្ថាន និងមន្ត្រីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជាបានភ្លក្សរសជាតិ។
សូមរំលឹកថា គោទាំងអស់មានចំនួន១០០ក្បាល ត្រូវបាននាំចូលមកកាន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅតាមក្បួនរថយន្ត ដឹកនាំដោយផ្ទាល់ដោយឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឬស្សីត្រឹប។
រហូតមកដល់ពេលនេះគោដែលបានដឹកចូលនោះ កើតបានកូនចំនួន៧ក្បាលបន្ថែម ដែលអាចទទួលបានទឹកដោះជាបន្តបន្ទាប់ ហើយវានឹងកើតអស់នៅក្នុងកំឡុងខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ។
សូមជម្រាបថា នេះគឺជាគម្រោងសិក្សាពិសោធ និងអនុវត្តមួយរបស់រាជបណ្ឌិត្យសភាកម្ពុជានៅក្នុងគម្រោងចិញ្ចឹមគោយកទឹកដោះដើម្បីធ្វើយ៉ាងណាឱ្យការបង្កើនផលិតផលកសិកម្មថ្មីៗនិងជម្រុញផលិតកម្មសត្វនៅកម្ពុជាឱ្យមានសន្ទុះឡើង ហើយក្នុងករណីដែលលទ្ធផលនៃគម្រោងទទួលបានជោគជ័យ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឬស្សីត្រឹបនឹងធ្វើការពង្រីកពូជគោទៅដល់សហគមដើម្បីលើកកំពស់ជីវភាពប្រជាកសិករឱ្យបានប្រសើរឡើង ចៀសវាងការប្រកបមុខរបរចាស់ដោយការកាប់បំផ្លាញព្រៃឈើខុសច្បាប់និងបរបាញ់សត្វនៅក្នុងព្រៃឧទ្យាន។
RAC Media
អតីតប្រធានាធីបតីអាម៉េរិកទី៤៤ លោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃអង្គារ ទី៨ ខែឧសភា ឆ្នាំ២០១៨ បានចេញមុខរិះគន់ខ្លាំងៗទៅលើការសម្រេចចិត្តរបស់ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ ក្នុងការដក...
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន...
យុទ្ធសាស្ត្រថ្មីរបស់លោកដូណាល់ត្រាំ គឺធានាឱ្យអាម៉េរិកមានភាពលេចធ្លោមុខមាត់នៅក្នុងតំបន់នានាដូចជា ឥណ្ឌូប៉ាស៊ីហ្វិក និង អឺរ៉ុប។ ឥណ្ឌូប៉ាស៊ីហ្វិក ដែលប្រើនៅពេលនេះគឺសម្តៅពីសមុទ្រឥណ្ឌាខាងលិចដល់ប៉ាស៊ីហ្វិកខាងកើ...