Royal Academy of Cambodia
ព្រឹកថ្ងៃពុធ ២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ នៅសាលនាងនួននៃរាជបណ្ឌិត្យសភាកម្ពុជាមានរៀបចំសិក្ខាសាលាមួយស្តីពី«ការបង្កើតសុសវែរបំប្លែងពុម្ភប្រតិចារឹកអក្សរខ្មែរ (Khmer Transliteration Font Converter)»។
កម្មវិធីបានប្រព្រឹត្តិឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ហើយក៏មានការអញ្ជើញចូលរួមពីវាគ្មិនជំនាញ អ្នកស្រាវជ្រាវ អ្នកសិក្សា សិស្ស-និស្សិតមកពីសាកលវិទ្យាល័យនានជាច្រើនរូប។
ទាក់ទងទៅនឹងការបង្កើតសុសវែរបំប្លែងពុម្ភប្រតិចារឹកអក្សរខ្មែរ នេះ បើតាមលោកបណ្ឌិត លឹម សេងឌី ជាមន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងថា «គម្រោងមួយនេះធ្វើឡើងដើម្បីដំឡើងកម្មវិធីសុសវែរនៅក្នុងឧបករណ៍អេឡិចត្រូនិច មានកុំព្យូទ័ ទូរស័ព្ទដៃ ជាដើម។ ហើយដែលកម្មវិធីនេះអាចបំលែងរូបភាពប្រតិចារឹកអក្សរមកប្រតិចារឹកអក្សរដែលអាចកែរបាន និងបន្ទាប់មកទៀតវានឹងអាចធ្វើការបំលែងពីប្រតិចារឹកអក្សរមកអក្សរខ្មែរបច្ចុប្បន្នបាន»។
RAC Media
ប្រភព ៖ ផ្ទាំងគំនូរនៃអគារខេមរវិទូ(រាជបណ្ឌិត្យសភាកម្ពុជា)តាមការសិក្សាលើប្រវត្តិនៃកម្ពស់នីវូសមុទ្រ យើងអាចទាញការសន្និដ្ឋានថា ក្នុងកំលុង៥០០០ឆ្នាំមុន បច្ចុប្បន្ន តំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា រួមទាំងបឹងទ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឱកាសអញ្ជើញថ្លែងបកស្រាយនៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ភាពតានតឹងរវាងបក្សសម្ព័ន្ធណាតូ និងសហព័ន្ធរុស្ស៊ី» នាព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្...