Royal Academy of Cambodia
«ការកំណត់អត្តសញ្ញាណបដិមាព្រះនាងឥន្ទ្រទេវី ជាការលើកបង្ហាញពីវីរភាពរបស់ស្ត្រី(មេ) ព្រោះស្ត្រីដើរតួនាទីសំខាន់ណាស់ទាំងក្នុងគ្រួសារនិងសង្គមជាតិ» នេះបើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុងសុន្ទរកថាបើកក្នុងកម្មវិធីសិក្ខាសាលា ស្តីពី «អត្តសញ្ញាណបដិមា ព្រះនាងងឥន្ទ្រទេវី» នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា។
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត យង់ ពៅ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីសិក្ខាសាលាមួយបង្ហាញអំពីលទ្ធផលស្រាវជ្រាវរបស់វិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា ស្តីពី «អត្តសញ្ញាណបដិមាព្រះនាងឥន្ទ្រទេវី» នៅវេលាព្រឹកមិញនេះ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអគ្គលេខាធិការ បានមានប្រសាសន៍ថា «ដោយមានសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាលទើបរាជបណ្ឌិត្យសភាកម្ពុជាទទួលបានអគារចំនួន២ គឺអគារខេមរវិទូ សម្រាប់អ្នកសិក្សាស្រាវជ្រាវគ្រប់ជំនាញអង្គុយធ្វើការ ចំណែកអគារឥន្ទ្រទេវី ជាកន្លែងសម្រាប់បណ្តុះបណ្តាល ព្រោះព្រះនាងឥន្ទ្រទេវីជាអ្នកសិក្សា ជាអ្នកនិពន្ធ និង ជាព្រះអគ្គមហេសីរបស់ព្រះបាទជយវរ្ម័នទី៧ដែលជាវីរក្សត្ររបស់ខ្មែរ»។
លោកបានលើកជាសំណួរឡើងថា «កន្លងមកមានអ្នកបដិមាករជាច្រើន បង្ហាញបដិមារបស់ព្រះបាទជ័យវរ្ម័នទី៧ ចុះចំណែកព្រះនាងឥន្ទ្រទេវី និងព្រះនាងជ័យរាជទេវី តើមិនមានបដិមាស្នងទេ?» លោកបន្តថា ដោយមើលឃើញពីភាពសំខាន់បែបនេះហើយ ទើបឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា ចាត់ឱ្យមានក្រុមការងារស្រាវជ្រាវនេះឡើងដែលដឹកនាំដោយ លោកបណ្ឌិត ផុន កសិកា អនុប្រធានវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមការងារស្រាវជ្រាវមានដូចជា លោក ហឿង សុធារស់ លោក ប្រែង ពិសិដ្ឋ លោកស្រី ម៉ិល វាសនា និងកញ្ញា តាកេត ស័កដា ចុះសិក្សាស្រាវជ្រាវផ្ទៀងផ្ទាត់បដិមាព្រះនាងឥន្ទ្រទេវី និងឱ្យមានការជួបជុំពិគ្រោះយោបល់រវាងអ្នកជំនាញជាតិ ព្រមទាំងអន្ដរជាតិផង។
បន្ទាប់ពីសម្រេចបាននូវអត្តសញ្ញាណបដិមារួចហើយ រាជបណ្ឌិត្យសភាកម្ពុជា មានគោលបំណងសាងសង់បដិមារបស់ព្រះនាងដើម្បីតម្កល់នៅក្នុង«អគារឥន្ទ្រទេវី» ដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ ព្រមទាំងដើម្បីកំណត់អត្តសញ្ញាណសម្រាប់ជាតិតែម្តង។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា "ទៅថ្ងៃមុខ យើងនឹងធ្វើការសិក្សាពីបដិមារបស់ព្រះបាទជ័យវរ្ម័នទី៧ ក្នុងទម្រង់ឈរ ទ្រង់គ្រឿង កាន់ព្រះខ័ន និង បដិមារបស់វីរក្សត្រផ្សេងៗទៀត ដើម្បីធ្វើការបង្ហាញដូចថ្ងៃនេះ»។
នៅទីបញ្ចប់ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រកាសបើកកម្មវិធី និង គោរពជូនពរឱ្យការពិគ្រោះពិភាក្សាប្រកបដោយជោគជ័យ៕
ថ្លែងសុន្ទករថាបើកវេទិកាវិទ្យាសាស្ត្រ ក្នុងសប្ដាហ៍ផ្លាស់ប្ដូរការអប់រំ ចិន-អាស៊ាន នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ពីខេត្តគួយចូវ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា...
In the ever-evolving landscape of international relations, Cambodia's strategic partnership with Japan has played a significant role in shaping the country's development and progress. As the Indo-Paci...
The visit of Chinese Foreign Minister Wang Yi in Cambodia from August 12-13, 2023 holds immense significance, not only for the bilateral relations between the two nations but also for the broader regi...
ស្រែអំពិល គឺជាឈ្មោះភូមិមួយស្ថិតនៅក្នុងឃុំឈើទាល ស្រុកគៀនស្វាយ ខេត្ត កណ្តាល ហើយក៏ជាភូមិមួយបន្សល់ទុកគ្រឹះប្រាសាទយ៉ាងច្រើន ដែលនៅរាយពាសពេញបរិវេណនៃតំបន់ទាំងមូល ព្រមទាំងបំណែកកុលាលភាជន៍ ជាច្រើននៅរាយប៉ាយតាមទ...
The present small-scale study examined the relationship between integrative and instrumental motivation and English proficiency among Cambodian university students. The participants were seventy-two (...