Royal Academy of Cambodia
ភ្នំពេញ៖ តាមសិលាចារឹកប្រាសាទភិមានអាកាសនិពន្ធដោយព្រះនាងឥន្ទ្រទេវីផ្ទាល់ បានឱ្យដឹងថា ព្រះនាងឥន្រ្ទទេវី មានព្រះទ័យសប្បុរស និងព្រះបញ្ញាញាណខាងបរមត្ថវិជ្ជា [1] ហើយក៏ជាព្រះប្រធានសាស្រ្តាចារ្យ និងគ្រូបង្រៀនស្រ្តីជាច្រើនក្រុមនៅតាមអាវាស[2] ដូនជីជាច្រើនកន្លែង។ ព្រះនាងឥន្រ្ទទេវីមានព្រះសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ដោយបានបរិច្ចាគព្រះរាជទ្រព្យដ៏ច្រើនលើសលប់ដល់ប្រជានុរាស្រ្ត និងក្នុងផ្លូវសាសនា។ ព្រះនាងឥន្រ្ទទេវីបានបញ្ជាឱ្យកសាងព្រះបដិមាជាច្រើនតំណាងឱ្យព្រះនាងជ័យរាជទេវី និងព្រះបាទជ័យវរ្ម័នទី៧ ដើម្បីជាព្រះកិត្តិយស និងដើម្បីតម្កល់ទុកនៅគ្រប់ខេត្តទាំង២៣ ។
ក្នុងឱកាសបើកម្មវិធីសិក្ខាសាលា ស្តីពី «អត្តសញ្ញាណបដិមា ព្រះនាងឥន្ទ្រទេវី» នៅវេលាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា ព្រះនាងឥន្ទ្រទេវីមានប្រាជ្ញាវាងវៃ និងចំណេះដឹងខាងភាសាសាស្ត្រ និងអក្សរសាស្រ្តយ៉ាងជ្រៅជ្រះ ហើយព្រះនាងជាអ្នកនិពន្ធ ជាសាស្ត្រាចារ្យ និងជាអគ្គមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលជា ចក្រពត្រាធិរាជ នៃអាណាចក្រខ្មែរ ក្នុងសម័យមហានគរដ៏រុងរឿង។
ឯកឧត្តម អគ្គលេខាធិការ ក៏បានមានប្រសាសន៍ដែរថា «ឆ្លើយតបនឹងលទ្ធផលការងារស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានឧបត្ថម្ភសំណង់អគារចំនួនពីរដល់រាជបណ្ឌិត្យសភាកម្ពុជា ដែលក្នុងនោះអគារមួយត្រូវបានប្រសិទ្ធនាមថា «អគារឥន្ទ្រទេវី»។
នាពេលថ្មីៗនេះ រាជបណ្ឌិត្យសភាកម្ពុជា បានដាក់ទិសដៅដល់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីសិក្សាពីបដិមារបស់ព្រះនាងឥន្ទ្រទេវី នៅតាមទីប្រាសាទបុរាណនានា ជាពិសេសនៅតំបន់ប្រាសាទបុរាណនៅខេត្តសៀមរាប ដើម្បីកំណត់អត្តសញ្ញាណព្រះនាងឱ្យបានច្បាស់ ក្នុងបំណងស្ថាបនារូបបដិមាព្រះនាងឥន្ទ្រទេវី ដើម្បីតម្កល់ក្នុងអគារឥន្ទ្រទេវីដែលនឹងសាងសង់រួចរាល់ក្នុងពេលដ៏ខ្លីខាងមុខ។
[1] បរមត្ថវិជ្ជា បា. (ន.) វិជ្ជាផ្នែកខាងបរមត្ថ, វិជ្ជាដែលមានអត្ថដ៏ជ្រាលជ្រៅយ៉ាងក្រៃលែង (បារ. Métaphysique)។ ឯពាក្យថា «បរមត្ថ» (អានថា បរ៉ៈ ម៉័ត ឬ ប៉ៈ រ៉ៈ ម៉័ត) ជាពាក្យ បា.; សំ. (ន.) (បរមាថ៌) ធម៌មានអត្ថដ៏ឧត្តមឬក្រៃលែង (ព្រះអភិធម្ម); ពាក្យសត្យ, សេចក្ដីពិត...។
[2] អាវាស (អានថា អាវ៉ាស) ជាពាក្យ សំ. បា. ( ន. ) មានន័យថា ជាទីនៅឬលំនៅ, ផ្ទះ, ផ្ទះលំនៅ; វត្ត; ការនៅគ្រប់គ្រង។ ចៅអាវាស មេវត្ត (ចៅអធិការវត្ត) ។ អាវាសាធិការ អារាមាធិការ ។ ឃារាវាស (ឃៈរាវាស) ការនៅគ្រប់គ្រងផ្ទះ គឺការនៅជាគ្រហស្ថ ។ ខ្មែរប្រើសំដៅសេចក្ដីថា “អ្នកនៅគ្រប់គ្រងផ្ទះ” ក៏មានខ្លះ (តាមទម្លាប់ប្រើ) : ពួកឃរាវាស ពួកគ្រហស្ថ ។ (ច្រើនប្រើតែពាក្យ គ្រហស្ថ ជាង : គ្រហស្ថនិងបព្វជិត អ្នកនៅគ្រប់គ្រងផ្ទះនិងអ្នកបួស គឺបាសកនិងលោកសង្ឃ; ឃរាវាស ឬ គ្រឹហាវាសនិងបព្វជ្ជា ការនៅគ្រប់គ្រងផ្ទះនិងការបួស គឺភាពជាបាសកនិងផ្នួស)។ សង្ឃាវាស (--វាស) ទីនៅរបស់សង្ឃគឺវត្ត ។ អាកិណ្ណាវាស (--វ៉ាស) ការនៅច្របូកច្របល់ ។ល។
RAC Media
ក្រោមកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានជាតិសម្រាប់សិក្សាសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងមនុស្សសាស្ត្រនៃសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ...
នៅក្នុងឱកាសកម្មវិធីតាំងពិព័រណ៍លើកទី១ ដែលរៀបចំឡើងដោយក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចាប់ពីថ្ងៃទី២៦ ដល់ ២៨ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាតពិព័រណ៍កោះពេជ្រ ស្ដង់ពិព័រណ៍ទឹកដោះគោស្រស់តេ...
Under the cooperation between the Royal Academy of Cambodia and the National Research Council for Economics, Humanities and Social Sciences of the Republic of Korea, has brought me to the Republic of...
តបតាមការអញ្ជើញរបស់សាកលវិទ្យាល័យមីងជូ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានដឹកនាំគណៈប្រតិភូ ចូលរួមសន្និសីទអន្តរជាតិលើកទី៦ នៃសប្តាហ៍សហប្រតិបត្តិការមេគង្គ-ឡានឆាង និងវេទិកាល...
ក្នុងដំណើរទស្សនកិច្ចផ្លូវការមកកាន់ទីក្រុងគន់មីង ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជួបពិភាក្សាការងារជាមួ...