Royal Academy of Cambodia
បន្ទាប់ពីបានជួបសំណេះសំណាលជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ កាលពីម្សិលមិញនេះ នៅរសៀលថ្ងៃដដែល ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានអញ្ជើញក្រសួងផែនការជាបន្តដើម្បីជួបសំណេះសំណាលជាមួយនឹងឯកឧត្តមរដ្ឋមន្ត្រីក្រសួងផែនការ ដែលទើបទទួលបានងារជា «កិត្តិសេដ្ឋាបណ្ឌិត»នៃរាជបណ្ឌិត្យសភាកម្ពុជា តាមព្រះរាជទានរបស់ព្រះមហាក្សត្រតាមការស្នើរបស់សម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមព្រះរាជក្រឹត្យ នស/រកត/០៤១៩/៥១៤ ចុះថ្ងៃទី១០ ខែមេសា កន្លងទៅនេះ ឯកឧត្ដម ឆាយ ថន បានទទួលការប្រោសប្រទានគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិសេដ្ឋាបណ្ឌិត»។
សូមបញ្ជាក់ថា គោរមងារកិត្តិយស «កិត្តិសេដ្ឋាបណ្ឌិត» ជាគោរមងារមួយក្នុងចំណោមគោរមងារកិត្តិយសទាំង៧ របស់រាជបណ្ឌិត្យសភាកម្ពុជា ជាគោរមងារកិតិ្តយសដ៏ឧត្ដុង្គឧត្ដម នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលប្រគល់ជូនវរជនខ្មែរដែលបានធ្វើការបម្រើជាតិចាប់ពី៣០ឆ្នាំឡើងទៅ ហើយមានបំណាច់ និងស្នាដៃចំពោះប្រទេសជាតិលើវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងការអភិវឌ្ឍនានា។
ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ជាឥស្សរជនជាន់ខ្ពស់របស់ជាតិទីពីរ ដែលទទួលបានគោរមងារកិត្តិយសនេះ បន្ទាប់ពីឯកឧត្ដមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ដែលទទួលបានគោរមងារកិត្តិយស «កិត្តិសេដ្ឋាបណ្ឌិត» នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ទុកជាគោរមវ័ន្តទី១ និងឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទុកជាគោរវ័ន្តទី២ដែលទទួលបានគោរមងារកិត្តិយសជា«កិត្តិសេដ្ឋាបណ្ឌិត»នេះ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះ៕
RAC Media
នៅវេលាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជា អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានដឹកនាំមន្ត្រីរាជការរាជបណ្ឌិត្យសភាកម្ពុជា គោរពវិញ្...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសជាអធិបតីក្នុងសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ស្ដីពី «ការបណ្ដុះបណ្ដាលគ្រូបង្រៀនភាសាចិនជាយុវជននៅកម្ពុជាប្រចាំឆ្នាំ២០២១» ដែលរៀបចំឡើងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្ដ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្រុមអ្នកអក្សរសាស្ត្រនិងសង្គមសាស្ត្រក្នុងគម្រោងបច្ចុប្បន្នកម្មវចនានុក្រមខ្មែរនៅរាជបណ្ឌិត្យសភាកម្ពុជានិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញផ្សាយវចនានុក្រមភាសាខ្មែរបច្ចុប្បន្ន...