ព័ត៌មាន

«អំណោយសប្បុរសធម៌ ជីកអណ្តូង នៅភូមិធម្មជាតិដងផ្លិត»

2019-06-26 09:51:36 ថ្ងៃពុធ, 26 មិថុនា 2019, 09:51 AM
post_detail

នៅរសៀលមុនបន្តិច លោក Love Englund បាននាំយកថវិកាសម្រាប់សាងសង់អណ្តូងទឹក ចំនួន $5,400 ជូនដល់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប សម្រាប់រួមចំណែកកសាងអណ្តូងទឹកចំនួន០៣ នៅភូមិធម្មជាតិដងផ្លឹត ដែលមានទីតាំងនៅក្នុងភូមិដងផ្លឹត ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ គឺស្ថិតនៅជាប់ព្រំប្រទល់។ នេះ ជាជំនួយឧបត្ថម្ភដ៏ថ្លៃថ្លា និងជាទឹកចិត្តសប្បុរស ទឹកចិត្តស្រឡាញ់បរិស្ថាន របស់ប្រធានក្រុមហ៊ុន The Room Studio រូបនេះ ក្នុងការតាំងចិត្តរួមចំណែកជាមួយរាជបណ្ឌិត្យសភាកម្ពុជាដើម្បីអភិវឌ្ឍ និង ថែរក្សានូវបរិស្ថានធម្មជាតិនៅតំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប។

សូមបញ្ជាក់ថា ក្រុមហ៊ុន The Room Studio បានចុះកិច្ចព្រមព្រៀង MOU ជាមួយឧទ្យាន កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ក្នុងគម្រោងអភិរក្សនិងកសាងគម្របព្រៃឈើឡើងវិញ ហើយស្ថាប័នទាំងពីរបានតាំងចិត្តចាប់ដៃគ្នាក្នុងការរួមចំណែកកសាងបរិស្ថាន និងព្រៃឈើ នៅឧទ្យានឱ្យកាន់តែប្រសើរថែមទៀត។

ជួសមុខឱ្យប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់ឧទ្យានឫស្សីត្រឹប ក្រុមការងារឧទ្យាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងជូនពរដល់លោក Love Englund មានសុខភាពល្អ សុភមង្គលក្នុងគ្រួសារ និងជោគជ័យក្នុងភារកិច្ចការងារ។

<Donation: Offering wells at Natural Dangphlet Village>

Today afternoon, Techo Sen Russey Treb of Royal Academy of Cambodia (TSRP) received an amount money of $5,400 which will support three wells for the local people living in Natural Dangphlet village located in Dang Phlet village, Chheb 2, Chheb District, Preah Vihear, from Mr. Love Englund, Director of The Room Studio Company. This generous and environmental-kindhearted donation surely contributes in development and conservation at TSRP.

In fact, TSRP and the Room Studio Company mutually signed a MoU on the project on forest conservation and forest cover enhancement on March 26, 2019; moreover, both institutions jointly commit to improve the environment and the forest in the park.

On behalf the people living nearby the park, TSRP team would like to pay deep thanks and wish Mr. Englund healthy, happiness and success in his career. We believe that we will cooperate and work together to contribute better environment and forest in the park.

 



RAC Media

ប្រភព៖ ស្រី សីហា


អត្ថបទទាក់ទង

ឡុញ ឡាយ៖ បទពិសោធន៍ជិត៣០ឆ្នាំជាអ្នកជំនាញកំណាយបុរាណវត្ថុវិទ្យា នៅតំបន់អង្គរ ដោយ៖ បណ្ឌិត ផុន កសិកា

RAC Mediaប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

2020-12-27 06:45:29   Sun, 27,12,2020, 06:45 AM
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា៖ កម្ពុជាតូចណាស់ តែបើយើងខិតខំរួមគ្នា កម្ពុជានឹងក្លាយទៅជាសួនច្បាររបស់ពិភពលោក

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «កម្ពុជាតូចណាស់ តែបើយើងខិតខំរួមគ្នា កម្ពុជានឹងក្លាយទៅជាសួនច្បាររបស់ពិភពលោក» នេះជាប្រសាសន៍គូសបញ្ជាក់និងជាការលើកឡើងប្រកបដោយក្ដីសង្ឃឹម ដែលឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជប...

2020-12-25 09:52:18   Fri, 25,12,2020, 09:52 AM
បណ្ឌិតសភាចារ្យ សុខ ទូច៖ ធនធានធម្មជាតិប្រើប្រាស់កាន់តែច្រើនកាន់តែរេចរឹល តែធនធានមនុស្ស កាន់តែប្រើ កាន់តែរីកចម្រើន

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈ រវាងរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនឱកាសរីគ្រូតម៉ិន &amp; ត្រេនិងស្គូលនៅព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹង...

2020-12-25 08:10:17   Fri, 25,12,2020, 08:10 AM
រាជបណ្ឌិត្យសភាកម្ពុជាចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស្គូល

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅវេលាម៉ោង១០:០០នាទីព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នេះ រាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនឱកាសរីគ្រូតម៉ិន &amp; ត្រេនិងស...

2020-12-25 04:15:45   Fri, 25,12,2020, 04:15 AM
សង្ខេបទំនាក់ទំនងផ្នែកនយោបាយរវាងចិននិងអូស្ត្រាលី ដោយ៖ ផាញ់ សារឿន មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2020-12-24 05:40:55   Thu, 24,12,2020, 05:40 AM
កម្មវិធីសន្និសីទអនឡាញលើកទី១ ស្តីពី៖ ការអប់រំ ប្រឹក្សាគរុកោសល្យ បានបិទបញ្ចប់ដោយជោគជ័យ

នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានចូលរួមជាអធិបតីបិទកម្មវិធីសន្និសីទអនឡាញលើកទី១ ស្តីពី៖ ការអប់រំ ប្រឹក្សាគរុកោសល្យ ក្រោមប្រធានបទ "ប្រឹក្សាគរុកោសល្យ និងអភិវឌ្ឍន៍ជំនាញ...

2020-12-23 12:56:17   Wed, 23,12,2020, 12:56 PM

សេចក្តីប្រកាស