Royal Academy of Cambodia
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នេះ នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «តើនឹងមានអ្វីកើតឡើងនៅពេលដែលលោក សម រង្ស៊ី វិលត្រឡប់ចូលកម្ពុជាវិញ» ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងគូសបញ្ជាក់និងលើកឧទាហរណ៍ធ្វើការប្រៀបធៀបស្ថានភាពសេដ្ឋកិច្ច រវាងស្ថានភាពអតីតសហភាពសូវៀត និងសេដ្ឋកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីរំលេចឱ្យឃើញពីសារៈសំខាន់មិនអាចខ្វះនៃស្ថិរភាពនយោបាយរបស់ប្រទេសជាតិមួយ។
ថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «តើនឹងមានអ្វីកើតឡើងនៅពេលដែលលោក សម រង្ស៊ី វិលត្រឡប់ចូលកម្ពុជាវិញ» ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា៖
«កាលណាគេធ្វើសេដ្ឋកិច្ច គេត្រូវមើលនយោបាយ កាលណាគេវិនិយោគ គេត្រូវមើលនយោបាយ ចុះបើខ្មែរនៅឯក្រៅប្រទេសចេះតែផ្ញើសារមក តើគេមកវិនិយោគឬអត់? តើប្រជាជនដែលមានបំណងធ្វើអាជីវកម្ម បែបសហគ្រាសធុនតូច និងមធ្យម (SME)។ នយោបាយដើរតួនាទីសំខាន់ណាស់ បើគ្មានស្ថិរភាពនយោបាយទេ គេមិនអាចវិនិយោគបានឡើយ។ នេះជាក្រិត្យក្រមនៃសេដ្ឋកិច្ច។ តើអ្នកការអំពាវនាវរបស់លោក សម រង្ស៊ី សម្រាប់អ្នកដែលចង់មកវិនិយោគ គេនឹងមកវិនិយោគដែរឬទេ? ជាការពិតណាស់ គេមិនអាចមកវិនិយោគបានទេ។»
ភ្ជាប់ជាមួយនឹងសំណួរដែលជាការដាស់តឿនស្មារតីសម្រាប់អ្នកចូលរួម ក៏ដូចជាសាធារណជនទូទៅ ឯកឧត្ដមបណ្ឌិត្យ សភាចារ្យ បានចោទសួរទៅកាន់អង្គវេទិកាទាំងមូលថា «តើហេតុអ្វីបានជាប្រទេសចិនបើកទ្វារ គេនាំគ្នាទៅវិនិយោគនៅចិន?» ចម្លើយ គឺ «ស្ថិរភាពនយោបាយ» ពីព្រោះថ្នាក់ដឹកនាំចិនបានមើលឃើញបទពិសោធន៍របសសហភាពសូវៀត គឺនៅពេលដែលសហភាពសូវៀតបានផ្លាស់ប្ដូរនយោបាយពីរបបកុំមុយនីស្តទៅជា របបសេរី (មូលធននិយម) បានធ្វើឱ្យមហាអំណាចមួយនេះ បាត់បង់អស់ដែនដី ១៥រដ្ឋ ដែលនេះគឺជាមូលហេតុនាំឱ្យគេមិនអាចវិនិយោគជាមួយរុស្ស៊ីបានឡើយ ក៏ព្រោះតែមានភាពលំបាកច្រើន ពិសេសដោយសារគ្មានស្ថិរភាពនយោបាយ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបន្តថា «ចំណែកឯប្រទេសចិន គេដឹងហើយថាចិនដូរតែពណ៌ទេ អត់ដូរនយោបាយទេ គឺដូរពណ៌ពីសេដ្ឋកិច្ចបែបផែនការមកសេដ្ឋកិច្ចទីផ្សារ ប្រព័ន្ធគ្រប់គ្រងនៅទាំងអស់។ អញ្ចឹងនយោបាយចិនអត់មានប្រែប្រួលនោះទេ អញ្ចឹងហើយទើបគេវិនិយោគនៅចិន ប៉ុន្តែចិនបានចាប់ផ្ដើមនូវគោលការណ៍៣គឺ៖ ១. ការវិនិយោគលើធនធានមនុស្ស ២. កម្លាំងពលកម្ម និងសក្ដានុពលថវិកា។»
សម្រាប់ប្រទេសកម្ពុជាវិញ ឯកឧត្ដមបណ្ឌិតសភាចារ្យបានផ្ដល់អនុសាសន៍ថា មិនខុសគ្នាពីប្រទេសទាំងនោះឡើយ ដែលបញ្ហាស្ថិរភាពគឺជាភាពចាំបាច់មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ប្រការនេះហើយ ដែលរាជបណ្ឌិត្យសភាកម្ពុជាត្រូវតែចេញមកបកស្រាយអំពីផលប៉ះពាល់ឬចំណេញ ដែលកើតចេញពីការប្រកាសត្រឡប់មកវិញរបស់លោក សម រង្ស៊ី ពិសេសការប្រកាសម្ដងហើយម្ដងទៀត នូវសារនយោបាយរបស់អតីតមេដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ដែលបានបង្កជាឧបសគ្គរាំងស្ទះដល់ការសម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅកម្ពុជារបស់វិនិយោគិនបរទេសជាច្រើន ដើម្បីជាទុនសម្រាប់ឱ្យអ្នកវិនិយោគស្វែងយល់និងពិចារណាឱ្យបានច្បាស់លាស់ និងអស់មន្ទិលសង្ស័យ និងចាប់ផ្ដើម ក៏ដូចជាបន្តផ្ដល់វិនិយោគជាប្រក្រតីមកកាន់កម្ពុជា។
ឆ្លៀតក្នុងឱកាសនៃការបកស្រាយទិដ្ឋភាពខាងលើនេះដែរ ឯកឧត្ដមបណ្ឌិតសភាចា្យ ក៏បានស្រាយបំភ្លឺអំពីការយល់ឃើញរបស់ប្រជាពលរដ្ឋមួយចំនួនដែលយល់ថា «វត្តមានរបស់ជនជាតិចិននៅកម្ពុជា នឹងធ្វើឱ្យកម្ពុជាបាត់បង់នូវស្ថិរភាព»។ សម្រាប់ឯកឧត្ដមបណ្ឌិតសភាចារ្យ ការព្រួយបារម្ភនេះ ពុំមែនជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់នោះឡើយ ព្រោះបើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ វត្តមានរបស់ជនជាតិចិននៅកម្ពុជាក្នុងសតវត្សរ៍ទី២១នេះ ខុសគ្នាទៅនឹងវត្តមានរបស់ចិនកាលពីសតវត្សរ៍ទី២០ ដែលពីមុនគេដាក់មនោគមវិជ្ជាមកលើប្រទេសកម្ពុជា តែបច្ចុប្បន្ននេះ ចិនគេមកវិនិយោគដោយប្រើប្រាស់ថវិកា និងសាងសង់អគារខ្ពស់ៗនៅលើទឹកដីប្រទេសកម្ពុជា ដែលជាការពិតណាស់ គេមិនអាចលើកត្រឡប់ទៅវិញបាននោះទេ ហេតុនេះហើយគេត្រូវតែនៅបន្តការវិនិយោគរយៈពេលវែង ដើម្បីនិរន្តរភាពដំណើរការអាជីវកម្ម និងផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួននិយាយដោយឡែក និងនិយាយជារួម គឺដើម្បីចូលរួមជាផ្នែកមួយក្នុងដំណើរអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា៕
RAC Media | លឹម សុវណ្ណរិទ្ធ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ រាជបណ្ឌិត្យសភាកម្ពុជាបានបេីកកិច្ចប្រជំុក្រុមប្រឹក្សាភិបាលអាណត្តិទី១ លេីកទី២ ក្រោម...
នៅព្រឹកនិងរសៀលថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្ស...
រាជបណ្ឌិត្យសភាកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជា នឹងដាក់ឱ្យដេញថ្លៃជាស...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ លេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកិច្ចប្រជុ...
រាជរដ្ឋាភិបាលតាមរយ:ទីស្តីការគណៈរដ្ឋមន្ត្រីបានអនុញ្ញាតមន្ត្រីថ្មីទាំង ១៧ នាក់នៃរាជបណ្ឌិត្យសភាកម្ពុជាដែលបានប្រឡងជាប់ជាស្ថាពរចូលបម្រើការងារនៅរាជបណ្ឌិត្យសភាកម្ពុជា ក្នុងក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រ...