Royal Academy of Cambodia
នៅក្នុងទស្សនកិច្ចសិក្សារបស់ក្រុមនិស្សិត ក្រុមអ្នកជំនាញឧទ្យានជាតិ បានបង្ហាញពីប្រវត្តិសាវតាពីអតីតកាលនៃឧស្សាហកម្មដែកនៅក្នុងប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍ទាំងមូល ហើយជាពិសេស បានលើកបង្ហាញអំពីតំបន់បុរាណដ្ឋាននៃ ការស្លដែកនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ជូនដល់សាស្ត្រាចារ្យ និស្សិត ប្រមាណ១៥០នាក់ ដែលសុទ្ធសឹងជាអ្នកស្រឡាញ់កេរមរតកដូនតាខ្មែរយើង។ លោកបណ្ឌិត ឈឹម សុខាន់ដារា អនុប្រធានឧទ្យាន និងជាអ្នកជំនាញខាងបុរាណវត្ថុវិទ្យាបានលើកឡើងថា នៅក្នុងបរិវេណឧទ្យានជាតិមួយនេះ មានតំបន់ឡស្លដែកចំនួន០៤កន្លែងធំៗ ក្នុងនោះមានតំបន់ឡស្លដែកបុរាណឫស្សីបល្ល័ង្ក តំបន់ស្រែកំបុត តំបន់ឫស្សីត្រឹប(០២កន្លែង) សរុបមាន ៤៨បណ្តុំឡស្លដែក ហើយតំបន់ខ្លះមានគំនរអាចម៌ដែកទំហំប្រមាណជា ៥០០ម៉ែត្រការ៉េ។ លោកបណ្ឌិតបន្តទៀតថា ការចេះច្នៃរ៉ែដែក ដុតដើម្បីឱ្យក្លាយជាដែកនៅពេលនោះពិតជាមានសារសំខាន់យ៉ាងខ្លាំងចំពោះវិស័យសំណង់ប្រាសាទ ការពារជាតិ កសិកម្ម និងសេដ្ឋកិច្ចគ្រួសារ។ ភ័ស្តុតាងនៃការប្រើប្រាស់ដែកទាំងអស់នោះ បានបង្ហាញយ៉ាងជាក់ច្បាស់ដូចជា ដែកទាមនៅតាមប្រាសាទនានា ឧបករណ៍កាត់ថ្ម សាស្ត្រាវុធដែលប្រើដោយព្រះរាជានិងកងទ័ព និងឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃជាច្រើនដូចជាកាំបិត។ល។
នៅក្នុងការទស្សនកិច្ចសិក្សានៅលើទីតាំងជាក់ស្តែងនោះ និស្សិតបានចាប់អារម្មណ៍យ៉ាងខ្លាំង និងបានកោតសរសើរចំពោះស្នាដៃ និងទេពកោសល្យរបស់ដូនតាខ្មែរនាសម័យនោះ ពិសេសជនជាតិកួយ ដែលជំនាញខាងស្លដែក ហើយបានលើកឡើងនូវចម្ងល់ជុំវិញប្រវត្តិសាវតានៃការស្លដែក និងការប្រើប្រាស់ដែកនាសម័យនោះ។
ក្រៅពីបានសិក្សាស្វែងយល់អំពីកេរមរតកពីបុរាណទាំងអស់នេះ និស្សិតក៏ស្វែងយល់អំពីប្រភេទរុក្ខជាតិ និងជីវចម្រុះយ៉ាងសម្បូរបែប ដែលដុះគ្របដណ្តប់ក្នុងតំបន់បុរាណដ្ឋាននេះផងដែរ។
សូមបញ្ជាក់ផងដែរថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើតតាំងពីឆ្នាំ២០១៤ ខែមេសា ដែលមាន មានទំហំ ផ្ទៃដី ១១៤៣៥ហិកតា មានទីតាំងស្ថិតក្នុងឃុំឆែបមួយ ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ មានសក្តានុពលច្រើនដូចជា ធនធានព្រៃឈើ សត្វព្រៃ កេរដំណែលប្រវត្តិសាស្ត្រ បុរាណវត្ថុ (ឡស្លដែកបុរាណ) និងជាតិពិន្ធុកួយ ដែលអាចបម្រើឱ្យមុខងារក្នុង បរិស្ថានព្រៃឈើ វប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍ បានយ៉ាងប្រសើរ។
ក្រុមការងារឧទ្យានដែលថែរក្សានៅទីនេះផ្ទាល់ សូមអំពាវនាវដល់ប្រជាពលរដ្ឋ និស្សិត បញ្ញាវ័ន្ត អ្នកស្រាវជ្រាវ សូមអញ្ជើញមកទស្សនា សិក្សាស្វែងយល់ និងចូលរួមថែរក្សានិងអភរិក្សឱ្យបានគង់វង្ស។ ម្យ៉ាងទៀត សូមអំពាវនាវដល់សប្បុរសជនទាំងក្នុងស្រុកនិងក្រៅស្រុក ចូលរួមនូវថវិកា និងសម្ភារៈបច្ចេកទេស ដើម្បីឱ្យក្រុមអ្នកជំនាញយើងមានលទ្ធភាពបន្តសិក្សាស្រាវជ្រាវធ្វើកំណាយបន្តបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនេះ លោក សូត្រ សំណាង ប្រធានឧទ្យានសូមថ្លែងអំណរគុណដល់ឯកឧត្តមឧកញា សុខ គង់ បានបរិច្ចាគថវិកាចំនួន ១០លានរៀល និងលោក ជំទាវ លឹម ឈីវហួរ បានបរិច្ចាគថវិកា ២លានរៀល ក្នុងការរួមចំណែកការស្រាវជ្រាវ និងអភិរក្ស ឡស្លដែកបុរាណនៅឧទ្យាននៅពេលកន្លងមក។
RAC Media| ស្រី សីហា
លិខិតបទដ្ឋានគតិយុត្ត គឺជាវិធានច្បាប់ ឬវិធានគតិយុត្តទាំងឡាយណាដែលចេញដោយស្ថាប័ន ឬអាជ្ញាធរមានសមត្ថកិច្ចតាមលំដាប់ថ្នាក់ដើម្បីដឹកនាំ គ្រប់គ្រងទំនាក់ទំនងរបស់មនុស្សក្នុងសង្គម គ្រប់វិស័យឱ្យមានរបៀបរៀបរយ សន្តិសុ...
មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយស សូមជម្រាបជូនថា ដោយមានកិច្ចសហការណ៍ រវាងវិទ្យាស្ថានជ័យសម្រាប់ការសិក្សាកម្រិតខ្ពស់ នៃសាធារណរដ្ឋកូរ៉េ មជ្ឈមណ្ឌលបានផ្តល់ជូនព័ត៌មានកម្មវិធី...
ប្រទេសឥណ្ឌាមានប្រជាជន១៤០០លាននាក់ មានរដ្ឋ (ខេត្ត) ចំនួន ២៨រដ្ឋ ៧៦៤ស្រុក ៧៦៥៤ឃុំ ២៥២០០០ភូមិ ១២ សហគមន៍ ១៧ភាសាដែលត្រូវបានប្រើប្រាស់ជាផ្លូវការ និង៤០%នៃប្រជាជនសរុបរស់នៅក្រោមខ្សែបន្ទាត់សេដ្ឋកិច្ច (យោងតាមការធ...
ក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូល មានសុខសន្តិភាព និងអភិវឌ្ឍន៍រីកចម្រើ...
លោក Hua Quoc Anh (ស្តាំ) ធ្វើការជាមួយអាជ្ញាធរទីក្រុងហូជីមិញ - រូបភាព៖ នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនង ក្រុងហូជីមិញប្រភពព័ត៌មានពីសារព័ត៌មានអនឡាញរបស់វៀតណាម VN Express ចេញផ្សាយកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២...
ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤គឺជាខួបលើកទី៤៥ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៤) នៃថ្ងៃ ដែលប្រជាជានកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជា ប្រជាធិបតេយ្យ ឬ ហៅថារបប ប្រល័យ ពូជសាសន៍ ប៉ុល ពត ដែលបានធ្វើអោយ...