ព័ត៌មាន

«ទឹកភ្លៀងជាដំណោះស្រាយសម្រាប់ការផ្គត់ផ្គង់ទឹកនៅតំបន់ជនបទ»

2019-06-07 09:10:17 ថ្ងៃសុក្រ, 07 មិថុនា 2019 ម៉ោង 04:10 PM
អ្នកមើល 2630
post_detail

ដោយមានកិច្ចសហការល្អរវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យជាតិសេអ៊ូលនៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃសុក្រ ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជាក៏បានរៀបចំបើកសិក្ខាសាលាស្តីពី «ការប្រមូលទឹកភ្លៀងជាដំណោះស្រាយ សម្រាប់ការផ្គត់ផ្គង់ទឹកនៅតំបន់ជនបទ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងករណីសិក្សា» ដែលមានលោកសាស្ត្រាចារ្យ មូយុង ហាន ជាវាគ្មិនឯកទេស។

ថ្លែងនៅក្នុងអង្គសិក្ខាសាលានោះ លោកសាស្ត្រាចារ្យ បានលើកនៅ ចំនួន០៤ចំណុចសំខាន់់ៗនៅក្នុងបទបង្ហាញរួមមាន (១) សក្កានុពលនៃទឹកភ្លៀងដែល អាចប្រើប្រាស់ឬបម្រើតម្រូវការបាន (២) ទឹកភ្លៀងសម្រាប់ផឹក (៣) របៀបនៃការគ្រប់គ្រងទឹកភ្លៀងដើម្បីបន្សល់ការប្រើប្រាស់ និង(៤) ករណីភ្លៀងនៅប្រទេសកូរ៉េ។ ក្នុងន័យនេះ លោកសាស្ត្រា​ចារ្យ មូយុង ហានក៏បានលើកយកចំណុចផ្សេងៗជាច្រើនដោយបង្ហាញជាខ្លឹមសាររួមពីរបៀបនៃការគ្រប់គ្រងទឹកនៅប្រទេសកូរ៉េខាងត្បូងជូនដល់សិក្ខាកាម ដើម្បីចែករំលែកបទពិសោធន៍មកដល់ប្រជាពលរដ្ឋកម្ពុជាដែលកម្ពុជា ក៏កំពុងតែជួបប្រទះនូវកង្វះខាតទឹកប្រើប្រាស់នៅរដូវប្រាំងបាន លើសពីនោះទៀត លោកបានបន្តថា«ប្រសិនមានការរក្សាទុកទឹកបានល្អដើម្បីប្រើប្រាស់នោះ វានឹងជួយកាត់បន្ថយចំពោះការលំបាក និងអាចកាត់បន្ថយភាពជនលិចម្តងៗបានផងដែរ»។

សូមជម្រាបថា លោកសាស្ត្រាចារ្យ មូយុង ហាន ជាអ្នកឯកទេសខាងទឹកភ្លៀង មានបទពិសោធន៍ សព្វថ្ងៃលោកកំពុងបង្រៀននៅផ្នែកវិស្វកម្មបរិស្ថាននិងស៊ីវិល ក្នុងសាកលវិទ្យាល័យជាតិសេអ៊ូល​ ហើយលោកក៏កំពុងដឹកនាំមជ្ឈ មណ្ឌលស្រាវជ្រាវទឹកភ្លៀងនៅក្នុងសាកលវិទ្យាល័យនេះផងដែរ។ លោកបានទទួលបរិញ្ញាបត្រវិទ្យាសាស្រ្តនិងបរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យជាតិសេអ៊ូល និងនៅក្នុងឆ្នាំ១៩៨៩លោកបានទទួល សញ្ញាបត្រ​បណ្ឌិត​ពីសាកលវិទ្យាល័យតិចសាស បច្ចុប្បន្នលោកគឺជាសមាជិកមិត្តរបស់សមាគមទឹកអន្តរជាតិ(IWA)និងជាប្រធានរបស់ក្រុមអ្នកឯកទេសខាងគ្រប់គ្រងនិងការប្រមូលទឹកភ្លៀង សមាគមទឹកអន្តរជាតិ (IWA RWHM)។

RAC Media | ស៊ាង រ៉ូហ្សាត












អត្ថបទទាក់ទង

«តើបច្ចេកវិទ្យាអូស៊ីអភាសាខ្មែរ ជាអ្វី?»

អូស៊ីអ (OCR) មកពីពាក្យកាត់ថា «Optical Character Recognition» គឺជាបច្ចេកវិទ្យាមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បំប្លែងឯកសារ​ផ្សេងៗ ដូចជាឯកសារស្គែន ឯកសារទម្រង់ PDF ឬ រូបភាព ទៅជាអត្ថបទធម្មតាជាប្រភេទ Txt ឬ...

2019-01-16 09:14:49   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 04:14 PM
RAC នឹងបង្កើត «សុសវែរ បំប្លែងពុម្ពប្រតិចារឹកអក្សរ (Khmer Transliteration Font Converter)»

កម្មវិធីកុំព្យូទ័រសម្រាប់បំប្លែងប្រតិចារឹកអក្សរមកជាអក្សរខ្មែរសម័យបច្ចុប្បន្ន បានក្លាយជាប្រធានបទមួយ​ដែល​មាន​ការ​ចាប់អារម្មណ៍ខ្លាំងពីថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា។ ដោយមានការឯកភាពពីប្រធាន​រាជបណ្ឌិត...

2019-01-16 08:46:11   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 03:46 PM
«កិច្ចប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍»

ថ្ងៃអង្គា ១០កេីត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍បានចំនួ...

2019-01-16 08:29:43   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 03:29 PM
«ជំនួបជាមួយប្រតិភូមកពីប្រទេសស៊ុយអែត » ដោយ៖ ស៊ឺន សម​

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា  បានជួបជាមួយលោក Love Englund ដែលជាអ្នកជំនួញ និងជាអ្នកម្ចាស់ក្រុមហ៊ុន The Room Design Studio នៅព្រះរាជាណាចក្រកម្ពុជា និងនៅប្រទេសស៊ុយអែត កាលពីថ្...

2019-01-15 04:38:07   ថ្ងៃអង្គារ, 15 មករា 2019 ម៉ោង 11:38 AM
«ដើមកំណើតនិងស្ថានភាពល្ខោនយីកេក្នុងសង្គមខ្មែរបច្ចុប្បន្ន» ដោយ៖ សរ សិលា

2019-01-14 04:51:24   ថ្ងៃចន្ទ, 14 មករា 2019 ម៉ោង 11:51 AM
«អ្វីទៅជាគណិតវិទ្យាទ្រឹស្តី?» ដោយ៖ កៅ មុយសាន និង ភួង តារារិន្ទ

RAC Media

2019-01-12 04:10:01   ថ្ងៃសៅរ៍, 12 មករា 2019 ម៉ោង 11:10 AM

សេចក្តីប្រកាស