ព័ត៌មាន

«ការបោះជំហានរបស់រាជបណ្ឌិត្យសភាកម្ពុជានៅក្នុងឆាកអន្តរជាតិ...»

2018-08-31 14:09:20 ថ្ងៃសុក្រ, 31 សីហា 2018 ម៉ោង 09:09 PM
អ្នកមើល 5181
post_detail

នៅថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែសីហាឆ្នាំ២០១៨ គណៈប្រតិភូរបស់រាជបណ្ឌិត្យ សភាកម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អមដំណើរដោយឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ុ ឈុំប៊ុន អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងលោកស្រីបណ្ឌិត Gang Kyoung Hee ជំនួយការស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងសន្និសីទអន្តរជាតិដែលបាន រៀបចំដោយមូលនិធិកូរ៉េសម្រាប់ការសិក្សាជាន់ខ្ពស់ ក្រោមប្រធានបទ«សាកលវិទ្យាល័យ និងសង្គមចំណេះដឹងនាពេលអនាគត» នាទីក្រុងសេអ៊ូលរបស់សាធារណៈរដ្ឋកូរ៉េ។ 

អង្គសន្និសីទ បានអញ្ជើញគណៈប្រតិភូជាវាគ្មិនចូលរួមផ្តល់អនុសាសន៍គន្លឹះ មកពី១១សាកលវិទ្យាល័យរួមមាន៖   
  1. President, Peking University 
  2. President, Fudan University 
  3. President, Renmin University
  4. President, Communication University of China
  5. President, Yanbian University 
  6. President of Academic Committee, Nankai University
  7. President, Chulalongkorn University
  8. Rector, University of Yangon
  9. President, Royal Academy of Cambodia
  10. President, Korea University
  11. President, Yonsei Universit

ស្ថិតនៅក្នុងបរិយាកាសនោះ ​  ក្នុងនាមជាវាគ្មិនប្រកបដោយកិត្តិយសឧត្តុង្គឧត្តមស្មើមុខស្មើមាត់ក្នុងឆាកអន្តរជាតិ   ឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងនូវចំណុចធំៗចំនួន៥ទាក់ទងនឹងគុណតម្លៃ ព្រមទាំងសមិទ្ធផលជាជំហានរបស់រាជបណ្ឌិត្យសភាកម្ពុជាដែលបាននឹងកំពុងតែបន្តការអភិវឌ្ឍស្ថាប័នរបស់ខ្លួន ក្នុងនោះមាន៖ 

  1. តួនាទីរបស់រាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័នស្រាវជ្រាវជាតិ ដែលផ្តោតលើការសិក្សាស្រាវជ្រាវ រួមមានវិទ្យាសាស្រ្តសង្គមនិងវិទ្យាសាស្រ្តពិតព្រមទាំងការបណ្តុះបណ្តាល កម្រិតថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។
  2. រាជបណ្ឌិត្យសភាកម្ពុជាបានធ្វើកិច្ចសហប្រតិបត្តិការការស្រាវជ្រាវទាំងថ្នាក់ជាតិ និងអន្តរជាតិតាមរយៈការចុះ អនុស្សារណៈយោគយល់(MOU)ជាច្រើន។
  3. យោងលើលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជានៅមានកម្រិត ជាពិសេសផ្នែកវិទ្យាសាស្រ្ត ក្នុងនោះឯកឧត្តមបណ្ឌិត្យសភាចារ្យប្រធាន បានស្នើសុំធ្វើកិច្ចសហប្រតិបត្តិការពិសេសលើការ​សិក្សាស្រាវជ្រាវ។
  4. រាជបណ្ឌិត្យសភាកម្ពុជា ស្វាគមន៍ជានិច្ចនូវរាល់កិច្ចសហប្រតិបតិ្តការនានាដែលមានចក្ខុវិស័យដូចគ្នាសម្រាប់ រយៈពេលវែង និងខ្លី រួមទាំងការអនុវត្តគម្រោងស្រាវជ្រាវនិងគម្រោងអភិវឌ្ឍន៍។
  5. គ្រប់ស្នាដៃស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា គឺមានការគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។

ប្រភពព័ត៌មាន៖ ឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យ សភាកម្ពុជា

RAC Media


អត្ថបទទាក់ទង

«បច្ចេកសព្ទ ចំនួន០៥ពាក្យរបស់គណៈកម្មការគីមីវិទ្យានិងរូបវិទ្យាត្រូវបានអនុម័ត...»

ថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា បា...

2018-10-24 13:48:06   ថ្ងៃពុធ, 24 តុលា 2018 ម៉ោង 08:48 PM
«លទ្ធផលនៃដំណើរទស្សនកិច្ចការងារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសតួកគី»

អនុស្សរណចំនួន៨ ត្រូវបានចុះហត្ថលេខារួមគ្នានៅប្រទេសតួកគីដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមប្រធានាធិបតី អ៊ែរឌូហ្កាន់ របស់តួកគីបានអញ្ជើញធ្វើជាសាក្សី...

2018-10-23 15:18:45   ថ្ងៃអង្គារ, 23 តុលា 2018 ម៉ោង 10:18 PM
«ថ្ងៃនេះ ជាខួប ២៧ឆ្នាំ នៃការបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»

ភ្នំពេញ៖ គិតមកដល់ថ្ងៃនេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានអាយុកាល២៧ឆ្នាំទៅហើយ (២៣ តុលា ១៩៩១-២៣ តុលា ២០១៨) ដែលដំណោះស្រាយលើបញ្ហានយោបាយនិងការកសាងសន្តិភាពនៅកម្ពុជា ត្រូវបានបង្កើតឡើងតាមរយៈការអង្គុយតុ...

2018-10-23 05:58:18   ថ្ងៃអង្គារ, 23 តុលា 2018 ម៉ោង 12:58 PM
«រាជបណ្ឌិត្យសភាកម្ពុជា ប្រជុំជាមួយដៃគូក្នុងការអភិរក្សធនធានធម្មជាតិនិងសត្វព្រៃដែលជិតផុតពូជនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប»

ក្នុងទិសដៅអភិរក្សសត្វកម្រ និង ជិតផុតពូជព្រមទាំងធនធានធម្មជាតិនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ថ្នាក់ដឹករាជបណ្ឌិត្យសភាកម្ពុជា និងក្រុមការងារឧទ្យានដែលដឹកដោយបណ្ឌិតសភាចារ្យ សុខ ទូច និងក្រុម...

2018-10-23 04:37:10   ថ្ងៃអង្គារ, 23 តុលា 2018 ម៉ោង 11:37 AM
«កម្ពុជា និងតួកគី ចុះព្រមព្រៀងអនុស្សរណសំខាន់ៗចំនួន៨»

កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីបញ្ចប់នូវជំនួបពិភាក្សាកំពូលទ្វេភាគីទល់មុខគ្នាមួយទល់និងមួយ និងជំនួបអាហារការងារថ្ងៃត្រង់ដែលបានចំណាយពេលប្រមាណ ១ម៉ោង៣០នាទីរួចមក សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន...

2018-10-22 02:24:28   ថ្ងៃចន្ទ, 22 តុលា 2018 ម៉ោង 09:24 AM
«លទ្ធផលនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១២ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០១៨»

ថ្ងៃអាទិត្យ ១២កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីការអញ្ជើញចូលរួមជាផ្លូវការណ៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ...

2018-10-21 14:37:14   ថ្ងៃអាទិត្យ, 21 តុលា 2018 ម៉ោង 09:37 PM

សេចក្តីប្រកាស