Royal Academy of Cambodia
ក្រោមកិច្ចសហការរបស់ឯកឧត្តមឡុងឌី ម៉ង់ ឯកអគ្គរាជទូតព្រះរាជណាចក្រកម្ពុជាប្រចាំប្រទេសកូរ៉េ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈថេគូ ឯកឧត្តមបណ្ឌិត្យសភាចារ្យសុខ ទូច បានធ្វើបទបង្ហាញស្តីពី «ដំណើរប្រព្រឹត្តទៅរបស់រាជរដ្ឋាភិបាលមុននឹងក្រោយការបោះឆ្នោតអាណត្តទី៦» នៅខេត្ត ថេគូ ប្រទេសកូរ៉េ។
នៅក្នុងកិច្ចចាប់ផ្តើមឯកឧត្តមឯកអគ្គរាជទូត បានលើកឡើងអំពីតួរនាទីដែលពលករមកធ្វើការនៅទីនេះត្រូវយកចិត្តទុកដាក់និងត្រូវសហការជាមួយស្ថានទូត ហើយក្រោយពេលចប់អាណត្តិត្រូវរូតរះវិលត្រឡប់ទៅកម្ពុជាវិញ ម្យ៉ាងវិញទៀតក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី លោកតែងយកចិត្តទុកដាក់ដល់សុខទុក្ខបងប្អូនពលករខ្មែរដែលធ្វើការនៅក្រៅប្រទេស ជាងនេះទៅទៀត រដ្ឋាភិបាលកម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកូរ៉េដើម្បីបង្កើនកូតាសម្រាប់ពលករខ្មែរយើង។ ជាក់ស្តែងនាពេលបច្ចុប្បន្ននេះមានពលករខ្មែរសរុបជាង៦ម៉ឺននាក់កំពុងធ្វើការនៅកូរ៉េនេះ ហើយស្ត្រីខ្មែរដែលមានស្វាមីជាជនជាតិកូរ៉េមានចំនួនចន្លោះពី៧ ទៅ៨ពាន់នាក់។ក្នុងមួយឆ្នាំៗមានពលករខ្មែរជាង៨ពាន់នាក់ត្រូវមកធ្វើការនៅកូរ៉េ ដែលបាននាំសាច់ប្រាក់ចូលកម្ពុជាវិញមានប្រមាណជា៦០០លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំៗ។
នៅក្នុងបទបង្ហាញនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ លើកឡើងពីការផ្តើមទំនាក់ទំនងឡើងវិញរវាងកម្ពុជា កូរ៉េនៅឆ្នាំ១៩៩៦ ដោយការខិតខំប្រឹប្រែងរបស់សម្តេច បើទោះជាស្ថានភាពពេលនោះកម្ពុជាមានទំនាក់ទំនងល្អជាមួយកូរ៉េខាងជើងក្តី សម្តេចតេជោហ៊ុន សែនបានពង្រឹងទំនាក់ទំនងនេះបន្តិចម្តងៗរហូតដល់មានការឯកភាពគ្នាផ្តល់ភាពងាយស្រួលដល់បងប្អូនមកធ្វើការនៅកូរ៉េនេះ។
ចំពោះ ស្ថានភាពនយោបាយបច្ចុប្បន្ននៅកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ផងដែរថា «កម្ពុជាកំពុងតែដើរនៅលើផ្លូវមួយដ៏ត្រឹមត្រូវ តាមគន្លងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ព្រោះនាអាណត្តិទី៦នេះ មានគណបក្សជាច្រើនបានចូលរួមប្រកួតប្រជែងបោះឆ្នោត។ កម្ពុជា បានគោរពតាមរដ្ឋធម្មនុញ្ញរបស់ខ្លួន។រីឯស្ថានភាពសេដ្ឋកិច្ចក៏មានភាពរីកចម្រើនផងដែរក្នុងរង្វង់ប្រមានជា៧%ក្នុងមួយឆ្នាំ។»
«រដ្ឋាភិបាលអាណត្តិទី៦ ប្រើប្រាស់គោលនយោបាយបើកចំហរជើងមេឃយ៉ាងទូលាយ ព្រោះថាកម្ពុជារឹតចមណងមិត្តភាពជាមួយប្រទេសទាំងអស់ជាមិត្តមិនថា អាម៉េរិក ចិន ជប៉ុន កូរ៉េ ឬអឺរ៉ុបនោះទេ សំខាន់ឱ្យតែប្រទេសទាំងនោះផ្តល់នូវផលប្រយោជន៍ជូនដល់កម្ពុជា។ » ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្ថែម។
មុននឹងបិទបញ្ចប់បាឋកថា ឯកឧត្តមបណ្ឌិតសភាចារ្យបានផ្តល់ជាគំនិតដល់ពលករខ្មែរថា «យើងមកធ្វើការនៅទីនេះ គឺមិនមែនមកយកតែលុយតែមួយមុខនោះទេ ប៉ុន្តែត្រូវរៀនសូត្រ ពង្រឹងវិជ្ជាជីវៈដើម្បីយើងអាចយកចំណេះ ជំនាញទាំងនេះត្រឡប់ទៅកម្ពុជាវិញ ជាជាងយកតែទស្សនៈនយោបាយចូលស្រុក ឬជឿស្លុងទៅលើការឃោសនារបស់ក្រុមមួយចំនួន។»
សូមជម្រាបជូនថា ឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជាទៅចូលរួមក្នុងវេទិកា កោះជេជូ ស្តីពី«គោលនយោបាយសម្លឹងមកទិសខាងត្បូងរបស់កូរ៉េ» និងបំពេញទស្សនកិច្ចស្រាវជ្រាវនៅតាមគ្រឹស្ថានរដ្ឋនិងឯកជនមួយចំនួនក្នុងសាធារណរដ្ឋកូរ៉ ចំនួន៩ថ្ងៃ ពីថ្ងៃទី២៨ខែឧសភា ដល់ថ្ងៃទី៥ខែមិថុនា ឆ្នាំ២០១៩។
RAC Media
សូមអញ្ជើញទស្សនាវីឌីអូបាឋកថាដូចខាងក្រោម៖
តើអាកាសធាតុ មានលក្ខណៈយ៉ាងដូចម្ដេច នៅថ្ងៃទី៤ ខែមីនាកាលពីឆ្នាំទៅ? អ្នកដឹងតែម្ដងគត់។ ចិត្ដវិទូ នៅតែមិនទាន់ប្រាកដនៅឡើយទេថា តើយើងចងចាំដូចម្ដេច និងហេតុអ្វីបានជាយើងភ្លេច។ ប៉ុន្ដែ គេនៅ តែជឿថា លំនាំនៃការចងចាំ...
ដំណើរទស្សនកិច្ចផ្លូវការលើកទី១ រយៈពេលពីរថ្ងៃ ពីថ្ងៃទី១១ដល់១២ ខែធ្នូ ឆ្នាំ២០២៣ ទៅកាន់ សាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រទេសសមាជិកអាស៊ាន ក្រោយពេលឡើងកាន់តំណែង ជា នាយករដ្ឋមន្ត្រី របស់សម្តេចធិបតី ហ៊ុន ម៉ាណ...
ចាប់ពីថ្ងៃទី ១១-១២ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយម វៀតណាម តបតាមការអញ្ជើញរបស់ ឯកឧត្តម ផាម មិញ...
ព្រះពុទ្ធបានបរិយាយអំពីលោកធាតុ៤ គឺ បឋវីធាតុ (ធាតុដី) អាបោធាតុ (ធាតុទឹក) តេជោធាតុ (ធាតុភ្លើង) វាយោធាតុ (ធាតុខ្យល់) ជាលោកធាតុដំបូង ដែលទ្រទ្រង់ការកកើតនៃភាវៈទាំងអស់នៅលើលោកយើងនេះ មានដូចជា មនុស្ស ស...