Royal Academy of Cambodia
ក្រោមកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជា នៃព្រះរាជាណាចក្រកម្ពុជានិងក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃសាធារណរដ្ឋកូរ៉េ ឯកឧត្តមសុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជាទស្សនកិច្ចនៅវិទ្យាស្ថាន Imsil។
«យើងមកទីនេះ ដើម្បីសិក្សាស្រាវជ្រាវ និងរៀនសូត្រពីកូរ៉េ ព្រោះថាពេលដែលរាជបណ្ឌិត្យសភាកម្ពុជាសិក្សាចប់សព្វគ្រប់ហើយទទួលបានជោគជ័យ យើងនឹងផ្តល់គោទៅឱ្យប្រជាកសិករដែលមានបំណងចិញ្ចឹមគោយកទឹកដោះ ឬយើងបង្កើតទៅជាធនាគារគោ ដើម្បីចៀសវាងនូវអតិផរណានៃផលិតផលទឹកដោះគោ យើងនឹងកែច្នៃផលិតផលនេះឱ្យទៅជាផលិតផល៤ប្រភេទ ដែលអាចផ្ទុកបានយូររហូតទៅដល់៣ឆ្នាំឯណោះ» នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត្យសភាចារ្យសុខ ទូច។
«ដំបូងឡើយកសិដ្ឋាននេះមានពពែ២ក្បាលទេ ហើយពពែនេះនាំចូលដោយលោកឪ តាមរយៈវិហារកាតូលិក ដែលកាលនោះយើងព្យាយាមដោយយកទឹកដោះពពែដើម្បីកែច្នៃពីអ្វីដែលពលរដ្ឋនៅទីនេះមិនទាន់បានដឹង » នេះជាសម្តីរបស់លោកប្រធានវិទ្យាស្ថាន ប្រាប់ដល់ប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា។លោកបានបន្ថែមថា «ក្នុងឆ្នាំ១៩៧០ ពលរដ្ឋនៅទីនេះមានជីវភាពក្រីក្រណាស់ ក្រោយពេលលោកឪពុកគាត់បានប្រែក្លាយជីវភាពពលរដ្ឋកូរ៉េក្នុងខេត្តក្វាងជូឱ្យមានជីវភាពធូធារ»។
នៅក្នុងវិទ្យាស្ថាននេះ បានកែច្នៃទឹកដោះគោទៅជាផលិតផល៤ប្រភេទ រួមមានឈីស ប្រូម៉ា យូហ្គត និងការច្នៃទឹកដោះគោដែលអាចទុកបានយូរ ពី៦ខែរហូតទៅដល់១ឆ្នាំ។
សូមជម្រាបជូនថា រាជបណ្ឌិត្យសភាកម្ពុជាកំពុងសិក្សាស្រាវជ្រាវលើការចិញ្ចឹមគោយកទឹកដោះនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប នៅឃុំឆែប១ និងឆែប២ ស្រុកឆែប ខេត្តព្រះវិហារ ដែលពេលបច្ចុប្បន្ននេះ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា មានគោទឹកដោះចំនួន១០០ក្បាលដែលទើបនាំចូលកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅពេលថ្មីៗនេះ។
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «ដើម្បីជំរុញវឌ្ឍនភាពវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរ កម្ពុជាគួរផ្ដោតលើមុខព្រួញទេសចរណ៍សំខាន់៥» នេះគឺជាប្រសាសន៍លើកឡើងរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងរាជបណ្ឌិត្យសភាក...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២១នេះ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់...