Royal Academy of Cambodia
ក្រោយពីអញ្ជើញជាវាគ្មិនក្នុងវេទិកាស្តីពីគោលនយោបាយសម្លឹងមកទិសខាងត្បូងរួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជាទៅទស្សនាមជ្ឈមណ្ឌល Soeng wingpo កោះជេជូ។
Soeng wingpo ជាកន្លែងសិក្សាស្រាវជ្រាវបច្ចេកវិទ្យាកសិកម្មបច្ចុប្បន្ន ក្នុងមជ្ឈមណ្ឌលនេះមានកន្លែងសិក្សាពីគុណភាពដី ការបង្កាត់ពូជរុក្ខជាតិហូបផ្លែ និងការបណ្តុះបណ្តាលកសិករផងដែរ។ ជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌលបានបណ្តុះបណ្តាលកសិករកូរ៉េបានចំនួន ៧ ០០០នាក់។
ដោយទឹកមុខញញឹមស្វាគមន៍នឹងវត្តមានប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា លោកប្រធានមជ្ឈមណ្ឌលបាន ពន្យល់ដល់ប្រតិភូរាជបណ្ឌិត្យសភាកម្ពុជាថា «នៅតំបន់កោះជេជូ ក៏ដូចជាកូរ៉េទាំងមូល គេចែកឧស្សាហកម្មជា៣ដំណាក់កាល គឺពេលដែលកសិករដាំដំណាំបានផល គេហៅថាឧស្សាហកម្មទី១។ នៅពេលកសិករយកផលិតផលកសិកម្មទៅកែច្នៃគេហៅថាជាឧស្សហកម្មទី២ ចំណែកឧស្សហកម្មទី៣ គឺសំដៅដល់ការផ្តល់សេវាការងារធ្វើជូនប្រជាពលរដ្ឋ ដែលបានបានមានក្នុងឧស្សាហកម្មទី១ និងឧស្សហកម្មទី២»។ លោកបានបន្តទៀតថា «ដើម្បីឱ្យកសិករសិក្សាស្វែងយល់បាន មជ្ឈមណ្ឌលប្រើប្រាស់វិធីសាស្ត្រ៣យ៉ាងគឺ ទី១. បង្ហាញនូវផលិតផលកសិកម្មដើម្បីឱ្យអ្នកទេសចរ ឬ អ្នកមកលេងបេះស្លឹកតែ រួមគ្នា។ ទី២. យើងនាំគាត់ឱ្យជ្រលក់ក្រណាត់ពណ៌ដើម្បីចងលម្អ និងទី៣. នាំភ្ញៀវបេះផ្លែឈើ គោលបំណងគឺដើម្បីទាក់ទាញចិត្តគាត់ឱ្យចូលចិត្តនិងកសិកម្ម»។
មជ្ឈមណ្ឌលកសិកម្ម មានសរុប១៧០កន្លែងនៅទូទាំងប្រទេសកូរ៉េ ហើយបច្ចេកវិទ្យាក៏ត្រូវបណ្តុះបណ្តាលជូនដល់កសិករនៅជនបទ រហូតមកដល់ពេលនេះ កសិករមានជីវភាពប្រសើរឡើងច្រើន។ បច្ចុប្បន្ននេះ កសិករនៅកោះជេជូនេះ អាចរកចំណូលបានរហូត ៥២ ០០០ដុល្លារអាម៉េរិកក្នុងមួយឆ្នាំ (នេះបើគិតតែទៅលើការប្រមូលផលពីដើមក្រូចមួយមុខប៉ុនណោះ)។
សូមរំឭកជូនថា ប្រតិភូរាជបណ្ឌិត្យសភាកម្ពុជាត្រូវបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ។ ដំណើរទស្សនកិច្ចនៅកោះជេជូ នឹងត្រូវបញ្ចប់និងបន្តបេសកកម្មទៅកាន់តំបន់ក្វាងជូ ថេគូ និងសេអ៊ូល ជាបន្តទៀត ក្នុងរយៈពេលសរុបចំនួន០៥ថ្ងៃ។
RAC Media | ខែក វីរៈ
ពាក្យថា «ខេមរវិទូ» និង «ឥន្រ្ទទេវី» ជាស្ថាននាម ដែលបានជ្រើសរើសសម្រាប់អគារថ្មីពីរកន្លែង នៅរាជបណ្ឌិត្យសភាកម្ពុជា គឺអគារខេមរវិទូ និង អគារឥន្ទ្រទេវី។ កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដឹកនាំ...
កម្ពុជាបានដើរតួនាទីជាផ្លូវការក្នុងការដឹកនាំអាស៊ានសម្រាប់ឆ្នាំ២០២២នេះ និងជាលើកទីបីផងដែរសម្រាប់ប្រធានប្តូរវេនរបស់កម្ពុជា ចាប់តាំងពីបានចូលជាសមាជិកអាស៊ាននាឆ្នាំ១៩៩៩។ ឆ្នាំ២០២២នៃប្រធានអាស៊ានរបស់កម្ពុជា...
សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩២២ ត្រូវបានរំលាយជាផ្លូវការ នៅចុងឆ្នាំ១៩៩១ និងជំនួសមកវិញដោយប្រទេសឯករាជ្យចំនួន១៥វិញ ដែលក្នុងនោះ មាន រុស្ស៊ី អ៊ុយក្រែន បេឡារុស ហ្សកហ្ស៊ី ម៉ុលដាវី...