ព័ត៌មាន

«ប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញសិក្សាស្វែងយល់ពីមជ្ឈមណ្ឌលបច្ចេកវិទ្យាកសិកម្មនៅតំបន់ Soeng wingpo កោះជេជូ សាធារណរដ្ឋកូរ៉េ»

2019-06-01 05:08:48 ថ្ងៃសៅរ៍, 01 មិថុនា 2019 ម៉ោង 12:08 PM
អ្នកមើល 3108
post_detail

ក្រោយពីអញ្ជើញជាវាគ្មិនក្នុងវេទិកាស្តីពីគោលនយោបាយសម្លឹងមកទិសខាងត្បូងរួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជាទៅទស្សនាមជ្ឈមណ្ឌល Soeng wingpo កោះជេជូ។

Soeng wingpo ជាកន្លែងសិក្សាស្រាវជ្រាវបច្ចេកវិទ្យាកសិកម្មបច្ចុប្បន្ន ក្នុងមជ្ឈមណ្ឌលនេះមានកន្លែងសិក្សា​ពីគុណភាពដី ការបង្កាត់ពូជរុក្ខជាតិហូបផ្លែ និងការបណ្តុះបណ្តាលកសិករផងដែរ។ ជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌលបានបណ្តុះបណ្តាលកសិករកូរ៉េបានចំនួន ៧ ០០០នាក់។   

ដោយទឹកមុខញញឹមស្វាគមន៍នឹងវត្តមានប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា លោកប្រធានមជ្ឈមណ្ឌលបាន ពន្យល់ដល់ប្រតិភូរាជបណ្ឌិត្យសភាកម្ពុជាថា «នៅតំបន់កោះជេជូ ក៏ដូចជាកូរ៉េទាំងមូល គេចែកឧស្សាហកម្មជា៣ដំណាក់កាល គឺពេលដែលកសិករដាំដំណាំបានផល គេហៅថាឧស្សាហកម្មទី១។ នៅពេលកសិករយកផលិតផលកសិកម្មទៅកែច្នៃគេហៅថាជាឧស្សហកម្មទី២ ចំណែកឧស្សហកម្មទី៣ គឺសំដៅដល់ការផ្តល់សេវាការងារធ្វើជូនប្រជាពលរដ្ឋ ដែលបានបានមានក្នុងឧស្សាហកម្មទី១ និងឧស្សហកម្មទី២»។ លោកបានបន្តទៀតថា «ដើម្បីឱ្យកសិករសិក្សាស្វែងយល់បាន មជ្ឈមណ្ឌលប្រើប្រាស់វិធីសាស្ត្រ៣យ៉ាងគឺ ទី១. បង្ហាញនូវផលិតផលកសិកម្មដើម្បីឱ្យអ្នកទេសចរ ឬ អ្នកមកលេងបេះស្លឹកតែ រួមគ្នា។​ ទី២. យើងនាំគាត់ឱ្យជ្រលក់ក្រណាត់ពណ៌ដើម្បីចងលម្អ​ និងទី៣. នាំភ្ញៀវបេះផ្លែឈើ គោលបំណងគឺដើម្បីទាក់ទាញចិត្តគាត់ឱ្យចូលចិត្តនិងកសិកម្ម»។ 

មជ្ឈមណ្ឌលកសិកម្ម មានសរុប១៧០កន្លែងនៅទូទាំងប្រទេសកូរ៉េ ហើយបច្ចេកវិទ្យាក៏ត្រូវបណ្តុះបណ្តាលជូនដល់កសិករនៅជនបទ រហូតមកដល់ពេលនេះ កសិករមានជីវភាពប្រសើរឡើងច្រើន។ បច្ចុប្បន្ននេះ កសិករនៅកោះជេជូនេះ អាចរកចំណូលបានរហូត ៥២ ០០០ដុល្លារអាម៉េរិកក្នុងមួយឆ្នាំ (នេះបើគិតតែទៅលើការប្រមូលផលពីដើមក្រូចមួយមុខប៉ុនណោះ)។

សូមរំឭកជូនថា ប្រតិភូរាជបណ្ឌិត្យសភាកម្ពុជាត្រូវបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ។ ដំណើរទស្សនកិច្ចនៅកោះជេជូ នឹងត្រូវបញ្ចប់និងបន្តបេសកកម្មទៅកាន់តំបន់ក្វាងជូ ថេគូ និងសេអ៊ូល ជាបន្តទៀត ក្នុងរយៈពេលសរុបចំនួន០៥ថ្ងៃ។

RAC Media | ខែក វីរៈ


អត្ថបទទាក់ទង

រាជបណ្ឌិត្យសភាកម្ពុជាចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស្គូល

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅវេលាម៉ោង១០:០០នាទីព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នេះ រាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស...

2020-12-25 04:15:45   ថ្ងៃសុក្រ, 25 ធ្នូ 2020 ម៉ោង 11:15 AM
សង្ខេបទំនាក់ទំនងផ្នែកនយោបាយរវាងចិននិងអូស្ត្រាលី ដោយ៖ ផាញ់ សារឿន មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2020-12-24 05:40:55   ថ្ងៃព្រហស្បតិ៍, 24 ធ្នូ 2020 ម៉ោង 12:40 PM
កម្មវិធីសន្និសីទអនឡាញលើកទី១ ស្តីពី៖ ការអប់រំ ប្រឹក្សាគរុកោសល្យ បានបិទបញ្ចប់ដោយជោគជ័យ

នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានចូលរួមជាអធិបតីបិទកម្មវិធីសន្និសីទអនឡាញលើកទី១ ស្តីពី៖ ការអប់រំ ប្រឹក្សាគរុកោសល្យ ក្រោមប្រធានបទ "ប្រឹក្សាគរុកោសល្យ និងអភិវឌ្ឍន៍ជំនាញ...

2020-12-23 12:56:17   ថ្ងៃពុធ, 23 ធ្នូ 2020 ម៉ោង 07:56 PM
សហគមន៍អ៊ិស្លាមក្រុមកនអ៊ីមុំាសាន់កម្ពុជា នៅភូមិស្រែប្រិយ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពត់ឆ្នាំង ដោយ ម៉ិល វាសនា, ធន ឆាយពិសិដ្ឋ, ប្រែង ពិសិដ្ឋ

...

2020-12-22 09:32:28   ថ្ងៃអង្គារ, 22 ធ្នូ 2020 ម៉ោង 04:32 PM
លោកស្រី ឡាយ ហ៊ុនគី ហៅអ្នកស្រី ត្រឹង ងា ទទួលសញ្ញាបត្រនិងឯកសណ្ឋានកិត្តិបណ្ឌិត នៃរាជបណ្ឌិត្យសភាកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានអញ្ជើញដឹកនាំប្រតិភូបណ្ឌិតសភាចារ្យ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការន...

2020-12-22 08:52:36   ថ្ងៃអង្គារ, 22 ធ្នូ 2020 ម៉ោង 03:52 PM
មូលហេតុនៃបញ្ហាចិននិងអូស្រ្តាលី ដោយ៖ ផាញ់ សារឿន មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2020-12-22 07:47:25   ថ្ងៃអង្គារ, 22 ធ្នូ 2020 ម៉ោង 02:47 PM

សេចក្តីប្រកាស