Royal Academy of Cambodia
«មានទាំងបញ្ហាប្រឈមនិងឱកាសសម្រាប់កូរ៉។ មានបញ្ហាប្រឈមមួយចំនួនដូចជា៖ កូរ៉េត្រូវប្រកួតជាមួយយន្តការពិភពលោកដែលមានស្រាប់ ប្រជាជនកូរ៉េនិងប្រជាជនអាស៊ានហាក់មិនសូវយល់ពីគោលនយោបាយថ្មីនេះ គម្លាតសេដ្ឋកិច្ច អ្នកវិនិយោគអាស៊ានដែលមានស្រាប់ផ្តុំតែនៅលើប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ហើយអាស៊ានមានប្រព័ន្ធនយោបាយខុសគ្នា និងមានលក្ខណៈសេដ្ឋកិច្ចខុសៗគ្នា និងភាពផ្សេងគ្នានៃតម្លៃសង្គម វប្បធម៌ និងឥរិយាបថ» នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
នៅចំពោះមុខអ្នកស្រាវជ្រាវកូរ៉េ អាស៊ាន និងអ្នកចូលរួមជាច្រើននាក់នោះ ឯកឧត្តមបានបន្ថែមថា «ដៃគូប្រកួតប្រជែងឥទ្ធិពលរបស់កូរ៉េនៅតំបន់អាស៊ាន គឺមិនមែនចិននិងអាម៉េរិកនោះទេ គឺប្រទសជប៉ុន ព្រោះថាជប៉ុនហាក់បានចាក់ជ្រៅក្នុងស្រទាប់ប្រជាជនអាស៊ាន គឺជានិមិត្តរូបនៃភាពជឿជាក់និងការគោរព» ។
ជាងនេះទៅទៀត «ការលើកកម្ពស់ការស្វែងយល់តម្លៃសង្គម វប្បធម៌រវាងប្រជាជនកូរ៉េនិងប្រជាជនអាស៊ាន ការគោរព និងការរៀនសូត្រពីគ្នាទៅវិញទៅមកលើវិស័យវប្បធម៌ ជាយន្តការមួយដើម្បីឱ្យអាស៊ាននិងកូរ៉េរស់នៅជាមួយគ្នាដោយភាពសុខដុម និងសន្តិភាព» ទាំងអស់នេះជាចំណុចគន្លឹះដែលឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងក្នុងដំណើរពេលអនាគត។
សូមរំឭកជូនថា គោលនយោបាយសម្លឹងមកទិសខាងត្បូង ឬ New Southern Policy គឺជាគោលនយោបាយថ្មីរបស់លោកប្រធានាធិបតីកូរ៉េ មូនជេអ៊ីន បានដាក់ចេញក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមួយនៅប្រទេសឥណ្ឌូនេស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។ គោលនយោបាយនេះផ្តោតមកលើអាស៊ាននិងឥណ្ឌា។ បើយើងគិតពីចំនួនប្រជាជនវិញ អាស៊ាននិងឥណ្ឌាមានរហូតទៅដល់ជាង២ពាន់លាននាក់ ដែលជាទីផ្សារមួយដ៏ធំ។ គោលនយោបាយថ្មីរបស់លោកមូន គឺពង្រឹងឱ្យស្មើនឹងដៃគូដែលខ្លួនមានកន្លងមកដូចជា អាម៉េរិក ចិន ជប៉ុន អឺរ៉ុប និងរុស្ស៊ីជាដើម។
RAC Media
ពាក្យថា «ខេមរវិទូ» និង «ឥន្រ្ទទេវី» ជាស្ថាននាម ដែលបានជ្រើសរើសសម្រាប់អគារថ្មីពីរកន្លែង នៅរាជបណ្ឌិត្យសភាកម្ពុជា គឺអគារខេមរវិទូ និង អគារឥន្ទ្រទេវី។ កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដឹកនាំ...
កម្ពុជាបានដើរតួនាទីជាផ្លូវការក្នុងការដឹកនាំអាស៊ានសម្រាប់ឆ្នាំ២០២២នេះ និងជាលើកទីបីផងដែរសម្រាប់ប្រធានប្តូរវេនរបស់កម្ពុជា ចាប់តាំងពីបានចូលជាសមាជិកអាស៊ាននាឆ្នាំ១៩៩៩។ ឆ្នាំ២០២២នៃប្រធានអាស៊ានរបស់កម្ពុជា...
សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩២២ ត្រូវបានរំលាយជាផ្លូវការ នៅចុងឆ្នាំ១៩៩១ និងជំនួសមកវិញដោយប្រទេសឯករាជ្យចំនួន១៥វិញ ដែលក្នុងនោះ មាន រុស្ស៊ី អ៊ុយក្រែន បេឡារុស ហ្សកហ្ស៊ី ម៉ុលដាវី...