ព័ត៌មាន

«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញជាវាគ្មិនក្នុងវេទិកា ស្តីពី ទិដ្ឋភាពសេដ្ឋកិច្ចនៃគោលនយោបាយសម្លឹងមកទិសខាងត្បូង : បញ្ហាប្រឈមនិងសមទ្ធិផលនៅកោះជេជូ នៃសាធារណរដ្ឋកូរ៉េ»

2019-05-31 03:42:11 ថ្ងៃសុក្រ, 31 ឧសភា 2019 ម៉ោង 10:42 AM
អ្នកមើល 2870
post_detail

«មានទាំងបញ្ហាប្រឈមនិងឱកាសសម្រាប់កូរ៉។ មានបញ្ហាប្រឈមមួយចំនួនដូចជា៖ កូរ៉េត្រូវប្រកួតជាមួយយន្តការពិភពលោកដែលមានស្រាប់  ប្រជាជនកូរ៉េនិងប្រជាជនអាស៊ានហាក់មិនសូវយល់ពីគោលនយោបាយថ្មីនេះ គម្លាតសេដ្ឋកិច្ច អ្នកវិនិយោគអាស៊ាន​ដែលមានស្រាប់ផ្តុំតែនៅលើប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ហើយអាស៊ានមានប្រព័ន្ធនយោបាយខុសគ្នា និងមាន​លក្ខណៈ​សេដ្ឋកិច្ចខុសៗគ្នា និងភាពផ្សេងគ្នានៃតម្លៃសង្គម វប្បធម៌ និងឥរិយាបថ» នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

នៅចំពោះមុខអ្នកស្រាវជ្រាវកូរ៉េ អាស៊ាន និងអ្នកចូលរួមជាច្រើននាក់នោះ ឯកឧត្តមបានបន្ថែមថា «ដៃគូប្រកួតប្រជែងឥទ្ធិពល​របស់កូរ៉េនៅតំបន់អាស៊ាន គឺមិនមែនចិន​និង​អាម៉េរិកនោះទេ គឺប្រទសជប៉ុន  ព្រោះថា​ជប៉ុនហាក់បានចាក់ជ្រៅក្នុងស្រទាប់ប្រជាជនអាស៊ាន គឺជានិមិត្តរូបនៃភាពជឿជាក់និងការគោរព» ។

ជាងនេះទៅទៀត «ការលើកកម្ពស់ការស្វែងយល់តម្លៃសង្គម វប្បធម៌រវាងប្រជាជនកូរ៉េនិងប្រជាជនអាស៊ាន ការគោរព និងការរៀនសូត្រពីគ្នាទៅវិញទៅមកលើវិស័យវប្បធម៌ ជាយន្តការមួយដើម្បីឱ្យអាស៊ាននិងកូរ៉េរស់នៅ​ជាមួយគ្នា​ដោយភាពសុខដុម និង​សន្តិភាព» ទាំងអស់នេះជាចំណុចគន្លឹះ​ដែលឯកឧត្តមបណ្ឌិតសភាចារ្យ​ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងក្នុងដំណើរពេលអនាគត។

សូមរំឭកជូនថា គោលនយោបាយសម្លឹងមកទិសខាងត្បូង ឬ New Southern Policy គឺជាគោលនយោបាយថ្មីរបស់លោកប្រធានាធិបតីកូរ៉េ មូនជេអ៊ីន បានដាក់ចេញក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមួយនៅប្រទេសឥណ្ឌូនេស៊ី កាលពីខែវិច្ឆិកា ឆ្នាំ​២០១៧។ គោលនយោបាយនេះផ្តោតមកលើអាស៊ាន​និង​ឥណ្ឌា។ បើយើងគិតពីចំនួនប្រជាជនវិញ អាស៊ាននិងឥណ្ឌាមានរហូតទៅដល់ជាង២ពាន់លាននាក់ ដែលជាទីផ្សារមួយដ៏ធំ។ គោលនយោបាយថ្មីរបស់លោកមូន គឺពង្រឹងឱ្យស្មើនឹងដៃគូដែលខ្លួនមានកន្លងមកដូចជា អាម៉េរិក ចិន ជប៉ុន អឺរ៉ុប និងរុស្ស៊ីជាដើម។

RAC Media



អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស