Royal Academy of Cambodia
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា ជួប ពិភាក្សាការងារនិងចែករំលែកបទពិសោធជាមួយអភិបាលរងក្រុង ជេជូ នៅសាលាក្រុងជេជូ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។
ក្នុងជំនួបនោះ ឯកឧត្តមអភិបាលរងបានលើកឡើងពីវឌ្ឍនភាពនិងការរីកចម្រើនរបស់ខេត្តជេជូ ក៏ដូចជាសក្តានុពលទេសចរណ៍ដែលភាគជាបេតិកភណ្ឌពិភពលោកនៅក្នុងទឹកដីនៃកោះជេជូ ជូនដល់ប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា។
ឯកឧត្តមអភិបាលរងបានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០១៨កន្លងទៅថ្មីៗកោះជេជូបានទទួលភ្ញៀវទេសចរចំនួន ១៥ លាននាក់បានមកទស្សនាក្នុងកោះនេះ ហើយក្រៅពីតំបន់ទេសចរណ៍នៅកោះជេជូនៅមានកេរ្ត៍ជាច្រើនលើវិស័យកម្ម និងនេសាទដែលជាកត្តាសំខាន់បំផុតក្នុងការរុញច្រានឱ្យមានសន្ទុះសេដ្ឋកិច្ចខ្ពស់នៅក្នុងតំបន់។
ជាការឆ្លើយតបឯកឧត្តមបណ្ឌិតសភាចារ្យបានរំលេចថា ភាពរីកចម្រើនរបស់កោះជេជូ ជាចំណុចល្អមួយដែលអ្នកស្រាវជ្រាវរាជបណ្ឌិត្យសភាកម្ពុជាអាចដកស្រង់និងរៀនសូត្របន្ថែមពីប្រទេសកូរ៉េ ជាពិសេសពីកោះជេជូនេះតែម្តង។
សូមជម្រាបជូនថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំគណប្រតិភូរាជបណ្ឌិត្យសភាកម្ពុជាចំនួន៩នាក់ទៅចូលរួមវេទិកា ស្តីពី«គោលនយោបាយសម្លឹងទិសខាងត្បូង (New Soutern Policy)» ដែលរៀបចំឡើងដោយវិទ្យាស្ថានសន្តិភាពជេជូ (ថ្ងៃទី២៩- ៣០ ខែឧសភា ឆ្នាំ២០១៩)នៅកោះជេជូ សាធារណរដ្ឋកូរ៉េ ដែលមានវាគ្មិន និងអ្នកស្រាវជ្រាវជាន់ខ្ពស់មកពីប្រទេសជាច្រើន។
RAC Media
អតីតប្រធានាធីបតីអាម៉េរិកទី៤៤ លោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃអង្គារ ទី៨ ខែឧសភា ឆ្នាំ២០១៨ បានចេញមុខរិះគន់ខ្លាំងៗទៅលើការសម្រេចចិត្តរបស់ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ ក្នុងការដក...
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន...