ព័ត៌មាន

«វត្តមានគោទឹកដោះ១០០ក្បាល បង្កើតប្រវត្តិសាស្រ្តថ្មីមួយសម្រាប់កម្ពុជា» ដោយ៖ សុ គន្ធា

2019-05-27 04:57:23 ថ្ងៃចន្ទ, 27 ឧសភា 2019 ម៉ោង 11:57 AM
អ្នកមើល 3038
post_detail

«នេះជាលើកទី១ ហើយសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងការនាំគោទឹកដោះចូលនៅថ្ងៃស្អែកនេះ។ យើងបានរៀបចំតាមបច្ចេកវិទ្យាគោអឺរ៉ុប តាំងពីចំណីអាហារ ទឹកផឹក និងកន្លែងដេក ។ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ រួចចែករំលែក​ដល់កសិករនៅពេលខាងមុខ» ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភា បានសសេរនៅលើគណនីហ្េសប៊ុគរបស់លោកយ៉ាងដូចនេះកាលពីល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។


ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និង ប្រធានសមគមន៍ចិញ្ចឹមគោទឹកដោះវ៉ាងណាំយីន (រូបពាក់មួក) ខណៈពេលត្រៀមដឹកគោចេញពីខេត្តស្រះកែវ

លោកបានបញ្ជាក់បន្តថា «នៅម៉ោង៥និង៤៥នាទីនាថ្ងៃនេះក្បួនរថយន្តដឹកគោទឹកដោះរបស់រាជ​បណ្ឌិត្យសភាកម្ពុជា ទៅកាន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ដោយរាជបណ្ឌិត្យសភាកម្ពុជាប្រកាន់ភ្ជាប់នូវទ្រឹស្តីនឹងការអនុវត្តចងភ្ជាប់ដោយលទ្ធផលនិងក្រមសីលធម៌វិជ្ជាជីវៈ។ ក្រោយពីបានសិក្សាចប់សព្វគ្រប់ រាល់លទ្ធផលទាំងនេះ នឹងផ្តល់ជូនទៅរាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ និងប្រជាកសិករដែលមានបំណងក្នុងការចិញ្ចឹមគោទឹកដោះ ដោយប្រែក្លាយការចិញ្ចឹមសត្វពីតាមបែបយថាហេតុ មកចិញ្ចឹមសត្វបែបឧស្សាហកម្មវិញម្តង»។ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយសម្រាប់កម្ពុជាដែលកាលពីមុន ធ្លាប់តែឮថាក្មេងឃ្វាលគោ(គោយកសាច់)តាមវាលស្រែ ចិញ្ចឹមតាមបែបប្រពៃណី ទទួលផលតាមយថាកម្មជាដើម ហើយកន្លង​មក ​គោ​យក​ទឹកដោះ គឺមិនដែលមានការនាំយកមកចិញ្ចឹមនិងផ្សព្វផ្សាយឱ្យបានទូលំទូលាយមកនៅក្នុងចំណោមកសិករនោះដែរ។ 

នៅ​សម័យ​សង្គម​រាស្ត្រ​និយម ក៏ធ្លាប់មានការផ្តួចផ្តើមចិញ្ចឹមគោទឹកដោះផងដែរ តែមិនទទួលបាន​ជោគជ័យ​ដោយ​ហេតុផល​បច្ចេកទេស និង​ដោយសារសង្គ្រាមស៊ីវិល។ តែពេលនេះ កម្ពុជា រាជរដ្ឋាភិបាល បានផ្តល់នូវសុខសន្តិភាព​ពេញ​លេញ​ដល់កម្ពុជា ហើយរាជបណ្ឌិត្យសភាកម្ពុជា នឹងចាប់ផ្ដើមបើកទំព័រប្រវត្តិសាស្ត្រថ្មីលើវិស័យចិញ្ចឹមគោទឹកដោះ ខណៈ​ពេលដែលទឹកដោះគោស្រស់និងផលិតផលពីទឹកដោះគោនៅកម្ពុជាភាគច្រើនគឺនាំចូលពីបរទេស។ រាជបណ្ឌិត្យសភាកម្ពុជា នឹងសិក្សាស្រាវជ្រាវ និងធ្វើពិសោធន៍ដោយផ្ទាល់ដើម្បីបង្កើតជាទ្រឹស្តីដែលផ្សារភ្ជាប់នឹងការអនុវត្ត។ ឯកឧត្តមបណ្ឌិត្យសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ធ្លាប់ប្រសាសន៍ហើយថា «បើខាតបង់គឺរាជបណ្ឌិត្យសភាកម្ពុជា ជាអ្នកខាត តែមិនឱ្យកសិករខាតបង់នោះទេ»។ 

នេះពិតជាឆ្លើយតបទៅនឹងសកម្មភាពជាក់ស្តែងដែលកំពុងអនុវត្តពិតប្រាកដមែន ហើយនៅថ្ងៃមុខ កម្ពុជានឹងមានលទ្ធភាពផលិតទឹកដោះគោស្រស់ដោយខ្លួនឯង ហើយក៏អាចដើរតួជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមក្នុងការផលិតផលិតផលពីទឹកដោះគោ ដែលអាចបំពេញតម្រូវការក្នុងស្រុក មិនចាំបាច់ពឹងផ្អែកទាំងស្រុងលើផលិតផលនាំចូល និង​ជា​ការរួមចំណែកបង្កើនការងារ បង្កើនប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ ជាពិសេសរាជ​បណ្ឌិត្យសភា​កម្ពុជា រំពឹងនឹងជំរុញលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ស្រុកឆែប តាមរយៈការផ្ដល់ការងារមានប្រាក់ចំណូល​សមរម្យសម្រាប់ទ្រទង់ជីវភាពគ្រួសារ មិនពឹងផ្អែកលើការចំណាកស្រុកទៅប្រទេសជិតខាង។

ការសិក្សាស្រាវជ្រាវពីការចិញ្ចឹមគោទឹកដោះនេះ អនុវត្តស្របតាមនិយាមការបច្ចេកទេសនិងស្តង់ដារនៃការចិញ្ចឹមសត្វ ដើម្បីរួមចំណែកនិងលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្មដែលផ្សារភ្ជាប់ការទ្រឹស្តីនិងការអនុវត្ត ជំរុញការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រតាមទីជនបទរបស់រាជរដ្ឋាភិបាល ៕

សូមអញ្ជើញទស្សនាវីឌីអូដូចខាងក្រោម៖ 


RAC Media


អត្ថបទទាក់ទង

ទំនាក់ទំនងយោធា និងសន្តិសុខរវាងខ្មែរ និងចិន ក្នុងសម័យចក្រភពខ្មែរពីសតវត្សរ៍ទី៣ ដល់ សតវត្សរ៍ទី១៥ ដោយ៖ បណ្ឌិត ជិន សុជាតិមន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-18 05:20:58   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:20 PM
«ទិដ្ឋភាពទូទៅនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ីរយៈពេល៦៥ឆ្នាំ» ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ បើក្រឡេកមកមើលកាលពី ៦៥ឆ្នាំមុន គឺនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ប្រទេសកម្ពុជានិងសហភាពសូវៀតបានបង្កើតចំណងទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងរយៈពេល៦៥ឆ្នាំមកនេ...

2021-05-13 15:05:50   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 10:05 PM
ឆ្នាំ២០២២ ទំនងជាវិញ្ញាសាដ៏ស្មុគស្មាញសម្រាប់កម្ពុជា ដោយ៖ បណ្ឌិត ខែក វីរៈ

         ...

2021-05-13 08:04:38   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 03:04 PM
កម្ពុជានិងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២៖ ឱកាសនិងការត្រៀមលក្ខណៈ​ ក្នុងដំណើរការកសាងសហគមន៍នយោបាយ-សន្តិសុខអាស៊ាន* ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

RAC Media 

2021-05-13 05:07:47   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 12:07 PM
សង្ខេបនយោបាយការបរទេសចិនជាមួយសិង្ហបុរី ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-12 04:29:10   ថ្ងៃពុធ, 12 ឧសភា 2021 ម៉ោង 11:29 AM
How does China Involve in Myanmar’s Affairs?

By Seun Sam After the coup d'état committed by Myanmar’s military on February 1, 2021, countries all over the world were paying close attention to the situation in that country. The reactions of the...

2021-04-30 10:44:07   ថ្ងៃសុក្រ, 30 មេសា 2021 ម៉ោង 05:44 PM

សេចក្តីប្រកាស