Royal Academy of Cambodia
«នេះជាលើកទី១ ហើយសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងការនាំគោទឹកដោះចូលនៅថ្ងៃស្អែកនេះ។ យើងបានរៀបចំតាមបច្ចេកវិទ្យាគោអឺរ៉ុប តាំងពីចំណីអាហារ ទឹកផឹក និងកន្លែងដេក ។ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ រួចចែករំលែកដល់កសិករនៅពេលខាងមុខ» ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភា បានសសេរនៅលើគណនីហ្េសប៊ុគរបស់លោកយ៉ាងដូចនេះកាលពីល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និង ប្រធានសមគមន៍ចិញ្ចឹមគោទឹកដោះវ៉ាងណាំយីន (រូបពាក់មួក) ខណៈពេលត្រៀមដឹកគោចេញពីខេត្តស្រះកែវ
លោកបានបញ្ជាក់បន្តថា «នៅម៉ោង៥និង៤៥នាទីនាថ្ងៃនេះក្បួនរថយន្តដឹកគោទឹកដោះរបស់រាជបណ្ឌិត្យសភាកម្ពុជា ទៅកាន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ដោយរាជបណ្ឌិត្យសភាកម្ពុជាប្រកាន់ភ្ជាប់នូវទ្រឹស្តីនឹងការអនុវត្តចងភ្ជាប់ដោយលទ្ធផលនិងក្រមសីលធម៌វិជ្ជាជីវៈ។ ក្រោយពីបានសិក្សាចប់សព្វគ្រប់ រាល់លទ្ធផលទាំងនេះ នឹងផ្តល់ជូនទៅរាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ និងប្រជាកសិករដែលមានបំណងក្នុងការចិញ្ចឹមគោទឹកដោះ ដោយប្រែក្លាយការចិញ្ចឹមសត្វពីតាមបែបយថាហេតុ មកចិញ្ចឹមសត្វបែបឧស្សាហកម្មវិញម្តង»។ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយសម្រាប់កម្ពុជាដែលកាលពីមុន ធ្លាប់តែឮថាក្មេងឃ្វាលគោ(គោយកសាច់)តាមវាលស្រែ ចិញ្ចឹមតាមបែបប្រពៃណី ទទួលផលតាមយថាកម្មជាដើម ហើយកន្លងមក គោយកទឹកដោះ គឺមិនដែលមានការនាំយកមកចិញ្ចឹមនិងផ្សព្វផ្សាយឱ្យបានទូលំទូលាយមកនៅក្នុងចំណោមកសិករនោះដែរ។
នៅសម័យសង្គមរាស្ត្រនិយម ក៏ធ្លាប់មានការផ្តួចផ្តើមចិញ្ចឹមគោទឹកដោះផងដែរ តែមិនទទួលបានជោគជ័យដោយហេតុផលបច្ចេកទេស និងដោយសារសង្គ្រាមស៊ីវិល។ តែពេលនេះ កម្ពុជា រាជរដ្ឋាភិបាល បានផ្តល់នូវសុខសន្តិភាពពេញលេញដល់កម្ពុជា ហើយរាជបណ្ឌិត្យសភាកម្ពុជា នឹងចាប់ផ្ដើមបើកទំព័រប្រវត្តិសាស្ត្រថ្មីលើវិស័យចិញ្ចឹមគោទឹកដោះ ខណៈពេលដែលទឹកដោះគោស្រស់និងផលិតផលពីទឹកដោះគោនៅកម្ពុជាភាគច្រើនគឺនាំចូលពីបរទេស។ រាជបណ្ឌិត្យសភាកម្ពុជា នឹងសិក្សាស្រាវជ្រាវ និងធ្វើពិសោធន៍ដោយផ្ទាល់ដើម្បីបង្កើតជាទ្រឹស្តីដែលផ្សារភ្ជាប់នឹងការអនុវត្ត។ ឯកឧត្តមបណ្ឌិត្យសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ធ្លាប់ប្រសាសន៍ហើយថា «បើខាតបង់គឺរាជបណ្ឌិត្យសភាកម្ពុជា ជាអ្នកខាត តែមិនឱ្យកសិករខាតបង់នោះទេ»។
នេះពិតជាឆ្លើយតបទៅនឹងសកម្មភាពជាក់ស្តែងដែលកំពុងអនុវត្តពិតប្រាកដមែន ហើយនៅថ្ងៃមុខ កម្ពុជានឹងមានលទ្ធភាពផលិតទឹកដោះគោស្រស់ដោយខ្លួនឯង ហើយក៏អាចដើរតួជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមក្នុងការផលិតផលិតផលពីទឹកដោះគោ ដែលអាចបំពេញតម្រូវការក្នុងស្រុក មិនចាំបាច់ពឹងផ្អែកទាំងស្រុងលើផលិតផលនាំចូល និងជាការរួមចំណែកបង្កើនការងារ បង្កើនប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ ជាពិសេសរាជបណ្ឌិត្យសភាកម្ពុជា រំពឹងនឹងជំរុញលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ស្រុកឆែប តាមរយៈការផ្ដល់ការងារមានប្រាក់ចំណូលសមរម្យសម្រាប់ទ្រទង់ជីវភាពគ្រួសារ មិនពឹងផ្អែកលើការចំណាកស្រុកទៅប្រទេសជិតខាង។
ការសិក្សាស្រាវជ្រាវពីការចិញ្ចឹមគោទឹកដោះនេះ អនុវត្តស្របតាមនិយាមការបច្ចេកទេសនិងស្តង់ដារនៃការចិញ្ចឹមសត្វ ដើម្បីរួមចំណែកនិងលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្មដែលផ្សារភ្ជាប់ការទ្រឹស្តីនិងការអនុវត្ត ជំរុញការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រតាមទីជនបទរបស់រាជរដ្ឋាភិបាល ៕
សូមអញ្ជើញទស្សនាវីឌីអូដូចខាងក្រោម៖
RAC Media
ថ្ងៃពុធ ទី៣ ខែតុលា ឆ្នាំ២០១៨(ភ្នំពេញ)៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅខេត្តនានា ក៏ដូចជាត្រឡប់មកពីខេត្តនានាមកកាន់រាជធានីភ្នំពេញវិញឱ្យមានលក្ខណៈល្អប្រសើរនោះ នៅក្នុងឱកាសបុណ្...
ជារៀងរាល់សប្តាហ៍ នៅថ្ងៃអង្គារ និងថ្ងៃពុធ ក្រុមប្រឹក្សាជាតិភាសាខ្មែរ នឹងរៀបចំប្រជុំគណៈកម្មការទាំងអស់ដើម្បីពិនិត្យនិងវាយតម្លៃលើបច្ចេកសព្ទតាមជំនាញនីមួយៗ។ នៅសប្តាហ៍នេះ គឺត្រូវនឹងថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្ន...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានបង្ហាញជំនឿថា កម្ពុជានឹងក្លាយជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី ដែលអាចជឿទុកចិត្តបាន សម្រាប់ទីផ្សារពិភពលោកនាពេលខាងមុខនេះ តាមរយៈគោ...
ថ្ងៃពុធ ទី៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១១ព្រឹក នៅសាលប្រជុំស្លឹករឹតមានជំនួបពិភាក្សាមួយស្ដីពី ការសិក្សាតាមប្រព័ន្ធអនឡានរវាងរាជបណ្ឌិត្យសភាកម្...