ព័ត៌មាន

«កម្ពុជានឹងមានជ្ឍមណ្ឌលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានុយក្លេអ៊ែរ...»

2018-08-29 11:05:46 ថ្ងៃពុធ, 29 សីហា 2018, 11:05 AM
post_detail

កាលព្រឹកថ្ងៃអង្គារ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) បានរៀបចំកិច្ចប្រជុំក្រុមការងាររួមគ្នារវាង កម្ពុជា-រុស្ស៊ី សម្រាប់សម្របសម្រួលកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពល​នុយក្លេអ៊ែរ​ដើម្បីបម្រើ​ឱ្យ​គោលបំណង​សន្តិភាព។ 

កិច្ចប្រជុំនេះត្រូវបានប្រព្រឹត្តឡើងក្រោមអធិបតីភាពឯកឧត្តម ទិន ពន្លក ប្រធានក្រុមការងារ​ថ្នាក់ជាតិ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក.ជ.អ.ច. និងលោក GONCHARUK  Artem ប្រធានគណៈប្រតិភូ Rosatom (សហព័ន្ធរុស្ស៊ី) ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីពា្រងកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហព័ន្ធរុស្ស៊ីស្តីពី  «កិច្ចសហប្រតិបត្តិការក្នុងការសាងសង់មជ្ឈមណ្ឌលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានុយក្លេអ៊ែរ» នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ គោលបំណងនៃកចិ្ចប្រជុំនេះបានផ្តោតទៅលើបញ្ហាសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងការរៀបចំពិភាក្សាគ្នាចំពោះគម្រោង IGA ការដឹកជញ្ជូននិងការលើកលែងពន្ធសម្ភារៈបរិក្ខារសាងសង់ ផែនការអភិវឌ្ឍន៍ធនធានមនុស្ស និងផែនការនៃការផ្សារភ្ជាប់ទំនាក់ទំនងគ្នារួម។ 

ស្ថិតនៅក្នុងដំណើរពង្រាងខ្លឹមសារក្នុងកិច្ចព្រមព្រៀងដើម្បីបង្កើតកិច្ចសហប្រតិបត្តិការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរនៅកម្ពុជា ដែលបានចងក្រងឡើងរហូតដល់១៨ប្រការ ក្នុងនោះមានខ្លឹមសារសំខាន់ៗដែលពាក់ព័ន្ធនឹងការដឹកជញ្ជូន រួមទាំងការលើកលែងពន្ធផងនោះ ជាលទ្ធផលភាគីទាំងពីរបានពង្រាងសេចក្តីដោយធ្វើកំណែរ ខ្លឹមសារខ្លះៗតាមប្រការនីមួយៗ បន្ទាប់អំពីកំណត់បង្ហាញយោបល់ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមាន៖                 

  1. គ្មានការដាក់ស្នើសុំកិច្ចសន្យាចាំបាច់នៅក្នុងសេចក្តីសន្និដ្ឋានកិច្ចសន្យាពាក់ព័ន្ធជាមួយនឹង IGA  (ប្រការ៤)
  2. គ្មានការបង់ថ្លៃជាគោល (ប្រការ៦)
  3. ការធ្វើឱ្យខូចខាតនុយក្លេអ៊ែររបស់ប្រតិបត្តិករក្នុងកំឡុងពេលសាងសង់ (ប្រការ១១)
  4. ការលើកលែងពន្ធ (ប្រការ១២)
  5. ត្រង់ប្រការទី១៤ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នឹងធ្វើការពិភាក្សាជាមួយនឹងអ្នកច្បាប់បន្ត និងទទួលការប្រឹក្សាយោបល់ជាមួយស្ថាប័នពាក់ព័ន្ធ អង្គភាពរដ្ឋាភិបាល ស្តីពីអ្នកទទួលខុសត្រូវខាងភាគីរបស់កម្ពុជាដោយយោងតាម IGA ហើយនឹងរៀបចំសេចក្តីស្នើសុំរៀបចំ (ប្រការ ៦)។                                                  

រីឯខ្លឹមសារនៃកិច្ចភិភាក្សាគ្នាក្នុងផែនការទំនាក់ទំនងរវាងភាគីទាំងពីរបានព្រមព្រៀងគ្នាថា៖                              

  1. បង្កើតព្រឹត្តិការណ៍លើកទីមួយដែលនឹងត្រូវធ្វើនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ ស្របតាមទម្រង់មេរៀនស្តីពី បច្ចេកទេសនុយក្លេអ៊ែរនៅក្នុង ITC។
  2. ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ព្រមព្រៀងបកប្រែខ្លឹមសារនុយក្លែអ៊ែរ ABC រហូតដល់ចុងខែកញ្ញា ឆ្នាំ២០១៨ ហើយភាគីខាងរុស្ស៊ី នឹងរៀបចំធ្វើបទបង្ហាញនៅក្នុងកំឡុងពេលផ្តល់មេរៀននាខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ។
  3. ភាគីខាងរុស្ស៊ី បានត្រៀមគោលជំហរជាស្រេចដើម្បីរៀបចំព្រឹត្តិការណ៍ផ្សេងៗទៀតដែលស្ថិតនៅក្រោមផែនការទំនាក់ទំនងរួមគ្នាមួយ​ ( ថ្ងៃវិទ្យាសាស្ត្រប្រើប្រាស់នុយក្លេអ៊ែរ កិច្ចពិភាក្សាជាក្រុម និងរៀបចំជាអត្ថបទព័ត៌មានខ្លី)។ 
  4. ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នឹងរៀបចំពេលវេលាសមរម្យដើម្បីព្រឹត្តិការណ៍ទាំងអស់នោះ និង​រៀបចំបញ្ជីឈ្មោះសមាសភាព អ្នកជំនាញក្នុងស្រុក សាស្រ្តាចារ្យ ថ្នាក់ដឹកនាំដែលពាក់ព័ន្ធបានចូលរួមជាភាគី។
  5. ភាគីទាំងពីរក៏បានសម្រេចផងដែរថានឹងមានកិច្ចពិភាក្សាលើកទី៣បន្តទៀតក្រោមភាពជាដៃគូ ចំណងការទូតជាមួយគ្នា ដើម្បីពិនិត្យមើលពីដំណើរការវិវឌ្ឍនៃ IGA នឹងដើម្បីបានបញ្ចប់កិច្ចពិភាក្សា ដែលគ្រោងនឹងធ្វើជាដំណាក់កាលបន្តក្នុងខែវិច្ឆិកា នៅក្រុងព្រះសីហនុ។
ប្រភពព័ត៌មាន៖ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម​ នៃរាជបណ្ឌិត្យសភាកម្ពុជា។

RAC Media

អត្ថបទទាក់ទង

បទវិចារណកថា៖ ចិននៅក្នុងបរិបទសម្ព័ន្ធភាពត្រីភាគី AUKUS ដោយ៖ លោក ផាញ់ សារឿន, មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-02-23 14:41:40   Wed, 23,02,2022, 02:41 PM
អត្ថបទអ្នកនិពន្ធ នូ ហាច ដោយ៖លោក ឃិន យ៉ង់- នាយកដ្ឋានកិច្ចការទូទៅនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា- (២០-២-២០២២)

...

2022-02-20 05:42:43   Sun, 20,02,2022, 05:42 AM
អត្ថបទស្រាវជ្រាវ ស្ដីពី ផ្ទះប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង ដោយ៖ ម៉ិល វាសនា មន្ត្រីស្រាវជ្រាវវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌និងវិចិត្រស...

2022-02-18 09:18:52   Fri, 18,02,2022, 09:18 AM
ប្រវត្តិស្ថាននាម បឹងទន្លេសាប និងទន្លេសាប ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្ត នៃវិទ្យាស្ថានសិក្សាចិន

ប្រភព ៖ ផ្ទាំងគំនូរនៃអគារខេមរវិទូ(រាជបណ្ឌិត្យសភាកម្ពុជា)តាមការសិក្សាលើប្រវត្តិនៃកម្ពស់នីវូសមុទ្រ យើងអាចទាញការសន្និដ្ឋានថា ក្នុងកំលុង៥០០០ឆ្នាំមុន បច្ចុប្បន្ន តំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា រួមទាំងបឹងទ...

2022-02-10 15:40:34   Thu, 10,02,2022, 03:40 PM
បច្ចុប្បន្នភាពនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅកម្ពុជា ដោយ៖ បណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្តនិងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖&nbsp...

2022-01-31 05:39:53   Mon, 31,01,2022, 05:39 AM
នរវិទ្យា៖ មូលដ្ឋានចំណេះដឹង និង ការប្រើប្រាស់ ដោយ៖ ឯកឧត្តមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា

RAC M...

2022-01-30 07:44:37   Sun, 30,01,2022, 07:44 AM

សេចក្តីប្រកាស