Royal Academy of Cambodia
តាមការសន្និដ្ឋានជាបឋមរបស់ក្រុមអ្នកស្រាវជ្រាវកំណាយស្ថានីយ៍ស្រែអំពិល របស់វិទ្យាវប្បធម៌និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ការធ្វើកំណាយស្រាវជ្រាវនៅស្ថានីយស្រែអំពិល ជាក់ស្តែង បានរកឃើញថាមានភស្ដុតាងមួយចំនួន ដែលបង្ហាញនៅទីតាំងកំណាយមាន រចនាសម្ព័ន្ធសំណង់ឥដ្ឋសង់តម្រៀបគ្នាជាជួរៗ មានរាងចតុកោណកែងដែលតម្រៀបតាមទិសកើតលិច (ប្រវែង៤,៥ម៉ែត្រ) និងទិសជើងត្បូង (ប្រវែង៤ម៉ែត្រ)។ ចំណែកនៅចំកណ្ដាលមានប្រហោងចំហរ ដែលលក្ខណៈនេះ អាចបញ្ជាក់បានថាទីនេះអាចជាអតីតប្រាសាទឥដ្ឋដែលជាផ្នែកខាងក្នុងនៃប្រាសាទ។ រីឯឥដ្ឋដែលមានក្នុងរចនាសម្ព័ន្ធគឺអាចជាជញ្ជាំងប្រាសាទ។ ក្រុមកំណាយស្រាវជ្រាវអាចសន្និដ្ឋានជាបឋមថា ទីតាំងនេះគឺជាប្រាសាទសង់ពីឥដ្ឋ ដែលបានសង់ឡើងនៅកំឡុងសតវត្សរ៍ទី៦-៧នៃគ្រិស្គសករាជ ដែលស្ថិតនៅក្នុងសម័យមុនអង្គរ។ ចំពោះលទ្ធផលកំណាយទាំងស្រុងនឹងបង្ហាញច្បាស់លាស់បន្ទាប់ពីបញ្ចប់ការងារកំណាយស្រាវជ្រាវ។ នេះជាការបញ្ជាក់ពីក្រុមការងារស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានចុះទៅត្រួតពិនិត្យការងារកំណាយដោយផ្ទាល់កាលពីព្រឹកថ្ងៃសុក្រ ៦រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។ ក្នុងនោះដែរ ក៏មានវត្តមានរបស់លោកបណ្ឌិត ផុន កសិកា, លោក ហឿង សុធារស់ និងកញ្ញា តាកេត ស័កដា ដែលបានចុះទៅពិនិត្យមើលកំណាយស្រាវជ្រាវសង្រ្គោះមួយដែលដឹកនាំអនុវត្តដោយលោក ឡេង វិទូ អនុប្រធាននាយកដ្ឋានបុរាណវិទ្យា និងប្រវត្តិសាស្រ្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅស្ថានីយស្រែអំពិល ស្ថិតក្នុងភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ការធ្វើកំណាយនេះ មានគោលបំណងដើម្បីស្វែងរកនូវស្លាកស្នាម កត់ត្រា និងប្រមូលទិន្នន័យបែបបុរាណវត្ថុវិទ្យានិងប្រវត្តិសាស្រ្តឱ្យអស់ពីលទ្ធភាពមុននឹងការអភិវឌ្ឍផ្សេងៗចាប់ផ្ដើមអនុវត្ត។
បើតាមលោកបណ្ឌិត ផុន កសិកា អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ដែរថា ការធ្វើកំណាយស្រាវជ្រាវនៅស្ថានីយស្រែអំពិលដែលកំពុងអនុវត្តនេះ គឺជាប្រភេទកំណាយបុរាណវត្ថុវិទ្យាសង្រ្គោះ ដោយសារនាពេលខាងមុខនឹងមានគម្រោងសាងសង់សំណង់ផ្លូវក្រវ៉ាត់ក្រុងមួយសង់កាត់ចំត្រង់ចំណុចស្ថានីយប្រវត្តិសាស្រ្តស្រែអំពិលនេះតែម្តង។
អ្វីទៅជា«កំណាយបុរាណវិទ្យាសង្គ្រោះ»?
បើតាមនិយមន័យទូទៅ គឺជាការស្រាវជ្រាវបែបបុរាណវត្ថុវិទ្យាដើម្បីការពារ សង្គ្រោះស្ថានីយបុរាណ វត្ថុបុរាណ ដោយធ្វើការកត់ត្រានិងប្រមូលទិន្នន័យពីស្ថានីយបុរាណដែលកំពុងប្រឈមពីការប្រែប្រួលឬបំផ្លាញពីកត្តាមនុស្សឬធម្មជាតិ។ កំណាយបុរាណវត្ថុវិទ្យាសង្គ្រោះ ផ្តោតលើការសិក្សាបុរាណវត្ថុនិងស្លាកស្នាមផ្សេងៗដែលស្ថិតនៅក្នុងទីតាំងស្ថានីយបុរាណដែលស្ថានភាពដើមនោះនឹងត្រូវទទួលរងនូវការប្រែប្រួលរូបរាង បាត់លក្ខណៈដើម (feature) នាពេលឆាប់ៗខាងមុខដោយប្រការណាមួយ មានដូចជាការអភិវឌ្ឍនានា ដូចជាការសាងសង់ឬកែលម្អផ្លូវ ការសាងសង់អគារនានាដូចជាផ្ទះ ការិយាល័យ មណ្ឌលឧស្សាហកម្មធំៗ ការបង្ហូរទឹកតាមជ្រលងភ្នំសម្រាប់កសាងអាងស្តុកទឹកជាដើម។
អ្នកស្រាវជ្រាវបុរាណវត្ថុវិទ្យាព្យាយាមធ្វើការ២កត់ត្រានូវរាល់ទិន្នន័យដែលមាននៅស្ថានីយផ្ទាល់ គូសផែនទី វាស់វែងនិយាមការ ថតរូប អនុវត្តនូវវិធីសាស្រ្តស្រាវជ្រាវតាមបែបវិទ្យាសាស្រ្តផ្សេងៗទៀតឱ្យអស់លទ្ធភាពដែលអាចធ្វើទៅបាន ឱ្យបានរួសរាន់ទាន់ពេលវេលាដែលអំណោយផល មុនពេលដែលស្ថានីយបុរាណនោះត្រូវបានកែប្រែឬបំផ្លាញទាំងស្រុងតែម្តង។
សូមបញ្ជាក់ថា លោកបណ្ឌិត ផុន កសិកា និងក្រុមការងារវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យកម្ពុជាក៏ធ្លាប់បានចុះមកសិក្សាស្រាវជ្រាវ រុករក ធ្វើផែនទី ធ្វើកំណាយបុរាណវិទ្យា ប្រមូលនូវសមុច្ច័យវត្ថុសិល្បៈមួយចំនួនធំនៅស្ថានីយបុរាណស្រែអំពិលនេះផងដែរ។ រាល់លទ្ធផលស្រាវជ្រាវត្រូវបានចងក្រងផ្សព្វផ្សាយ និងរហូតបានបង្កើតជាគម្រោងសាងសង់សារមន្ទីរមួយស្ថិតក្នុងវត្តស្រែអំពិល ដើម្បីដាក់តាំងរូប វត្ថុសិល្បៈ សិលាចារិកជាដើមផង។ កិច្ចការនោះបានរៀបចំរួចរាល់ ស្រេចបាច់ និងបានដាក់តាំងបង្ហាញជូនជាប្រយោជន៍សារធាណៈតាំងពីឆ្នាំ២០០៦មកម្លះ។
RAC Media
សារមន្ទីស្រែអំពិលសង់នៅឆ្នាំ២០០៧ ស្ថិតក្នុងបរិវេណវត្តស្រែអំពិល
ការចុះឈ្មោះរៀនពីគោលនយោបាយបរិស្ថានអនឡាញ លើកទីពីរនៅឆ្នាំ ២០១៨ នេះ មានកំណើនកើនឡើងច្រើនគួរកត់សម្គាល់បើប្រៀបធៀបជាមួយអ្វីដែលសម្រេចបានកាលពីឆ្នាំ២០១៧កន្លងទៅ។ បើតាមប្រសាសន៍ លោកស្រី កែវ ខេមរា អ្នកសម្របសម្រួលទូទ...
ចុះផ្សាយថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ម៉ោង ៤ : ៥០ នាទីព្រះវិហារ៖ កម្មវិធីបោះជំរំរបស់យុវជនកាកបាទក្រហមនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ដែលបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១...
ឯកឧត្តមបណ្ឌិត យង់ ពៅ ថ្លែងក្នុងឱកាសបើកកម្មវិធីសិក្ខាសាលានៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នេះ បានឱ្យដឹងថា «បញ្ហាប្រឈមចំពោះមុខរបស់យើង គឺការរក្សាតុល្យភាពរវាងវិជ្ជមាត្រទាំងបីនៃការអភិវឌ្ឍប្រកបដោយចីរភាពគ...
កាលពីព្រឹកម៉ិញនេះ នៅវេលាព្រឹកម៉ោង៩:00 ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយគណៈប្រតិភូចិនជាន់ខ្ពស់ចិនចំនួន៥រូប មកពីក្រុមប្រឹក្សារដ្ឋចិន។ លោកស្រី Xu Lin អតីតនាយកប្រ...
សៀមរាប៖ មន្ត្រីលេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ ពីររូប គឺកញ្ញា ម៉ៅ សុគន្ធា និងលោក មឿង ចំរើន បានទទួលការចាត់តាំងពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច តាមការអញ្ជើញ នៅក្នុងកម្មវិធីសន្និសីទមីក្រូហិរញ្ញវ...