Royal Academy of Cambodia
(ផែនទីបន្ទាយលង្វែក និងទួលបាយក្អែក)
បួនសតវត្សរ៍បន្ទាប់ពីសម័យអង្គររុងរឿង គឺជាសម័យមួយដែលគេហៅថា សម័យកណ្តាល។ សម័យនេះមិនសូវបានគេចងក្រងទុកក្នុងប្រវត្តិសាស្រ្តកម្ពុជាទេ ជាពិសេសការសិក្សាស្រាវជ្រាវខាងវិស័យបុរាណវត្ថុវិទ្យាក៏គ្មានដែរ។ ប្រភពចំណេះដឹងចម្បងនៃសម័យកណ្ដាលយោងទៅលើប្រវត្តិសាស្រ្តកម្ពុជា ដែលបានចងក្រងក្នុងសតវត្សរ៍ទី១៩ ដែលការចងក្រងនោះមានភាពស្មុគស្មាញ ច្របូកច្របល់លើកាលបរិច្ឆេទ ជាលក្ខណៈរឿងព្រេង និង កំណត់ត្រាការប្រកួតប្រជែងដណ្តើមរាជ្យដែលមានលក្ខណៈយូរអង្វែង។ កំណត់ត្រាទំាងនេះបានចម្លង និងកែសម្រួលជាច្រើនដង ក្នុងរយៈពេលប៉ុន្មានសតវត្សរ៍ចុងក្រោយនេះ។ កំណត់ត្រានេះមិនមែនជាប្រភពប្រវត្តិសាស្រ្តទេ ដែលពោរពេញដោយគំនិតផ្ទុយគ្នាជាច្រើន មានការកែប្រែព័ត៌មានប្រវត្តិសាស្រ្ត និង មានកំហុសជាច្រើនដែរ។
ក្រុងលង្វែកមានទីតាំងស្ថិតនៅច្រាំងទន្លេសាបផ្នែកខាងលិច ប្រមាណ៤០គ.ម.ភាគឦសានក្រុងភ្នំពេញ។ យោងតាមកាលប្រវត្តិរបស់ព្រះរាជវាំងកម្ពុជា ព្រះបាទអង្គចន្ទទី១ បានសាងសង់ក្រុងលង្វែកនៅដើមសតវត្សរ៍ទី១៦ ក្នុងអំឡុងពេលនយោបាយក្នុងប្រទេសកំពុងជួបនូវភាពចលាចលដ៏ធំ។ យោងតាមកំណត់ត្រារបស់ជនជាតិអឺរ៉ុបដំបូងដែលកត់ត្រាដោយលោក Gaspar da Cruz ជនជាតិព័រទុយហ្គាល់ដែលបានមកធ្វើទស្សនៈកិច្ចនៅក្រុងលង្វែកនៅឆ្នាំ១៥៥៥ និង កំណត់ត្រាជនជាតិអឺរ៉ុបដែលគេបានទទួលស្គាល់អំពីការសាងសង់ក្រុងលង្វែកនៅដើមសតវត្សរ៍ទី១៧ បានបង្ហាញថា ព្រះបាទអង្គច័ន្ទបានត្រឡប់ពីក្រុងអយុធ្យា ដើម្បីមកដណ្តើមរាជបល្ល័ង្កមកវិញពីអ្នកដែលគ្រប់គ្រងនៅក្រុងស្រីសន្ធរ។ បន្ទាប់ពីមានការប៉ុនប៉ងដណ្តើមអស់រយៈពេលបីលើកក្រុងលង្វែកបានធ្លាក់ចូលទៅក្នុងការគ្រប់គ្រងរបស់ស្តេចណារេស៊ូននៃក្រុងអយុធ្យាក្នុងឆ្នាំ១៥៩៤ ដែលធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ចូលក្នុងអធិបតេយ្យភាពរបស់ថៃ ឬ វៀតណាម រហូតដល់សម័យអាណានិគមបារាំង។
អ្នកស្រាវជ្រាវបរទេសនៃសាកលវិទ្យាល័យហ្ល្វិនដឺស ប្រទេសអូស្រ្តាលី (Flinders University) និងវិទ្យាស្ថានស្រាវជ្រាវជាតិណារ៉ាដើម្បីសម្បត្តិវប្បធម៌នៃប្រទេសជប៉ុន (NARA Institute) បានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងរាជបណ្ឌិត្យសភាកម្ពុជាផង សិក្សាស្រាវជ្រាវអំពីរាជធានីសម័យកណ្តាល និង បុរាណដ្ឋានជុំវិញ។ គម្រោងស្រាវជ្រាវបុរាណវត្ថុវិទ្យានេះសិក្សាទៅលើរាជធានីដើមសម័យទំនើបដែលស្ថិតនៅតាមបណ្តោយទន្លេមេគង្គ និង ទន្លេសាបក្នុងចន្លោះឆ្នាំ១៣៥០ដល់១៧៥០ ដែលរួមមានរាជធានីលង្វែក (បន្ទាយលង្វែក) រាជធានីឧដុង្គ រាជធានីស្រីសន្ធរ រាជធានីទួលបាសាន។ នៅអាស៊ីភាគអាគ្នេយ៍មានការផ្លាស់ប្តូរជាច្រើនទៅលើការគ្រប់គ្រងរដ្ឋ ជាតិសាសន៍នៅដើមសម័យទំនើប។ ការស្រាវជ្រាវនៅកម្ពុជាក្នុងអំឡុងពេលនៃការពង្រីកការធ្វើពាណិជ្ជកម្មរបស់អន្តរជាតិ និង ធ្វើឱ្យយើងយល់ដឹងអំពីប្រវត្តិសាស្រ្តនៃអាស៊ីភាគអាគ្នេយ៍ក្នុងបរិបទទូទៅ។ គម្រោងនឹងធ្វើការកំណាយស្រាវជ្រាវនៅតាមបុរាណដ្ឋានដែលមិនបានការពារច្បាប់បេតិកភ័ណ្ឌ និង កំពុងប្រឈមមុខទៅការអភិវឌ្ឍរបស់ប្រទេស។
គម្រោងកំណាយបុរាណវត្ថុវិទ្យានេះ គឺចាប់ពីឆ្នាំ២០១៥ដល់ឆ្នាំ២០១៩ ដែលធ្វើការសិក្សានៅស្រីសន្ធរ ស្ថិតនៅស្រុកស៊ីធរ ខេត្តកណ្តាល និង កំពង់ចាម បន្ទាយលង្វែក ភូមិក្រាំងគរ ឃុំវត្តបឹងខ្នារ ខេត្តកំពង់ឆ្នាំង ឧដុង្គហើយនិងពញ្ញាឮ ខេត្តកណ្តាល។ បើតាមការវិភាគរូបភាពពីLiDAR ដែលបានបង្ហាញរមណីយដ្ឋានបុរាណវិទ្យា ឃើញថាក្រុងលង្វែក គឺជាបន្ទាយមួយដែលមានកំពែងដីព័ទ្ធជុំវិញប្រមាណ៣គ.ម.បីជ្រុងនិងមានកំពែងបន្ទាយដ៍រឹងមាំយ៉ាងហោចចំនួនប្រាំពីរទៀត។
នៅខែមករា ឆ្នាំ២០១៩ ក្រុមស្រាវជ្រាវបានរកឃើញថា បន្ទាយលង្វែកក៏មានទីតាំងស្ថានីយបុរេប្រវត្តិសាស្រ្តមួយក្នុងយុគថ្មរំលីង និងយុគដែក ស្ថិតក្នុងអាយុកាលប្រហែល៣០០០-២០០០ ឆ្នាំមុនគ្រិស្គសករាជ។ ទីតាំងបុរេប្រវត្តិសាស្រ្តនេះមានឈ្មោះថា «ទួលបាយក្អែក» ស្ថិតនៅជាប់បន្ទាយលង្វែក នៅភាគខាងកើតឆៀងខាងត្បូង មានទំហំផ្ទៃដីលាតសន្ទឹងដ៏ធំ និងមានកម្ពស់ជាងគេ ក្នុងចំណោមទួលផ្សេងៗ ឬទួលព្រះវិហារទាំងឡាយក្នុងបន្ទាយលង្វែក។ វត្ថុសិល្បៈមួយចំនួនត្រូវបានប្រមូលយកមកសិក្សាវិភាគ មានដូចជា ឧបករណ៍ថ្មរំលីង វត្ថុលោហៈ និងកុលាលភាជន៍ជាច្រើន។ ក្រុមការងារស្រាវជ្រាវមិនបានអនុវត្តកិច្ចការស្រាវជ្រាវ និងធ្វើកំណាយលើទួលបាយក្អែកទេ ពីព្រោះគម្រោងស្រាវជ្រាវនេះផ្ដោតតែក្នុងសម័យកណ្ដាល។
ដើម្បីស្វែងយល់ពីអាយុកាលជាក់លាក់តាមការធ្វើវិភាគវិទ្យុសកម្មធ្យូង ព្រមទាំងស្វែងយល់ពីវប្បធម៌ និងការរស់នៅរបស់មនុស្សនៅយុគថ្មរំលីងនៅបន្ទាយលង្វែក ការស្រាវជ្រាវធ្វើកំណាយបែបបុរាណវត្ថុវិទ្យាគួរត្រូវអនុវត្តឱ្យបានឆាប់។
ទួលបាយក្អែកស្ថិតនៅភាគខាងកើតនៃបន្ទាយលង្វែក
បំណែកកុលាលភាជន៍ជាប្រភេទឆ្នាំងរកឃើញនៅទួលបាយក្អែក
ឧបករណ៍ថ្មរកឃើញនៅទួលបាយក្អែក
RAC Media
នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ រាជបណ្ឌិត្យសភាកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្រាវជ្រាវរួម (MOA) រវាងរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវនីតិសាស្ត្រកូរ៉េ (KLRI) ដោយផ្ត...
ក្រោយពីបានបំពេញការងារលើកិច្ចការសន្ទនាកម្រិតបច្ចេកទេសអស់រយៈពេល២ថ្ងៃ កន្លងទៅ (ថ្ងៃទី៨ និងទី៩ ខែកម្ភៈ ឆ្នាំ២០២៣) នារសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ...
To celebrate the 65th anniversary of the establishment of diplomatic ties between Cambodia and China, 2023 was designated the Year of Cambodia-China Friendship. Over 65 years, both countries have forg...
នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៖៣០នាទីរសៀល រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំជំនួបមួយជាមួយនឹងសាកលវិទ្យាល័យឥណ្ឌូនេស៊ី Institut Teknologi Sepuluh Nopemberនៅអគារខេមរវិទូ (បន្ទប់ក្រវ៉ាន់) ក្រោមការដឹកនា...
នៅថ្ងៃសៅរ៍ ១៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៩៖០០នាទីព្រឹក នៅសាលទន្លេសាប (អគារខេមរវិទូ) មជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃអគ្គលេខាធិការដ្ឋាននៃរាជបណ្ឌិ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃសុក្រ ១៣ កើត ខែមាឃ ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងឱកាសថ្លែងសុន្ទរកថាបើក និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនការយុទ្ធសាស្ត្របីឆ្នាំ រប...