Royal Academy of Cambodia
ក្នុងនាមពលរដ្ឋស៊ុយអែតម្នាក់ដែលស្រឡាញ់ប្រទេសកម្ពុជាយ៉ាងខ្លាំងនោះ លោក Love Englund បានសន្យាជាមួយរាជបណ្ឌិត្យសភាកម្ពុជា ជួយថវិកាសម្រាប់ជីកអណ្តូងទឹកចំនួន៣ ដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តទៅរស់នៅក្នុងភូមិគំរូដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា នៅឯភូមិដងផ្លឹត ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។ នៅវេលាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ លោក Love Englund បានបំពេញតាមការសន្យាដោយនាំយកថវិកាទៅជូនដល់ក្រុមការងាររៀបចំភូមិគំរូ នៅទីកន្លែងក្នុងភូមិដងផ្លឹតដោយផ្ទាល់ ដោយមានកិច្ចសហការជាមួយនឹងអាជ្ញាធរភូមិ ឃុំ ស្រុក និងខេត្តព្រះវិហារ។
លោក Love Englund បានប្រគល់ថវិកា ៥៤០០ដុល្លារអាម៉េរិក សម្រាប់ជីកអណ្តូងទឹកជូនលោក ជា សម្បត្តិ អនុប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ហើយលោក ជា សម្បត្តិ បានប្រគល់ថវិកានោះបន្តទៅក្រុមហ៊ុនជីកអណ្តូងតែម្តង។
លោក Love Englund បានបញ្ជាក់ថា លោកពិតជាមានការសប្បាយចិត្តណាស់ ព្រោះថាលោកបានបំពេញសេចក្តីល្អ ហើយជាពិសេសលោកបានជួយអណ្តូងទឹកសម្រាប់ពលរដ្ឋប្រើប្រាស់ ដោយសារទឹកគឺជាផ្នែកមួយសំខាន់សម្រាប់ការរស់នៅរបស់មនុស្ស និងសត្វទាំងអស់នៅក្នុងពិភពលោក។
សូមបញ្ជាក់ផងដែរថា លោក Love Englund គឺជាពលរដ្ឋនៃប្រទេសស៊ុយអែត ប៉ុន្តែដោយសារចិត្តស្រឡាញ់ប្រទេសកម្ពុជាខ្លាំងនោះ លោក និងក្រុមគ្រួសាររបស់លោក បានផ្លាស់មករស់នៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៤មកម្លេះ។ ចំណែកអណ្តូងទឹកដែលត្រូវប្រើប្រាស់នៅក្នុងភូមិគំរូដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជានោះ មានតម្លៃ ១៨០០ដុល្លារសហរដ្ឋអាម៉េរិកក្នុងមួយអណ្តូង ហើយថវិកាដែលជាការបរិច្ចាគផ្ទាល់ខ្លួនរបស់លោក Love Englund នោះមានចំនួន ៥៤០០ដុល្លារសហរដ្ឋអាម៉េរិក សម្រាប់អណ្តូងទឹកទាំងបី។
RAC Media
«បង្សុកូល៖ អតីតកាលជាមេរៀនសម្រាប់បច្ចុប្បន្ន បច្ចុប្បន្នដើម្បីអនាគត» គឺជាស្នាដៃនិពន្ធថ្មីស្រឡាងមួយដែលកើតចេញពីគំនិត និងការច្នៃ ប្រឌិតខ្ពស់របស់កូនខ្មែរដោយរួមបញ្ចូលការនិពន្ធបទភ្លេងថ្មី ចម្រៀង...
បន្ទាប់ពីការងារចុះស្រាវជ្រាវយ៉ាងមមាញឹកអំពីការចិញ្ចឹមគោយកទឹកដោះនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹបកន្លងទៅ។ នៅព្រឹកថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខ...
បើគិតចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ដល់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ គឺមានរយៈពេលមួយឆ្នាំគត់ដែលថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលា សាង...