Royal Academy of Cambodia
នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ព្រឹកមិញនេះ ឯកឧត្ដមកិត្ដិនីតិកោសលបណ្ឌិត ឌិត មន្ទី ប្រធានតុលាការកំពូលនិងមហាអយ្យការ បានរៀបចំទទួលជំនួបមួយជាមួយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ពិភាក្សាអំពីរៀបចំធ្វើគុណកថា និងការចងក្រងនូវជីវប្រវត្ដិរូបរបស់គោរមវ័ន្តដែលទើបទទួលបានការតែងតាំងពីព្រះមហាក្សត្រនូវគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិនីតិកោសលបណ្ឌិត» កាលពីខែមេសាកន្លងទៅថ្មីៗនេះ។
នៅក្នុងការពិភាក្សានេះ ឯកឧត្ដមកិត្ដិនីតិកោសលបណ្ឌិត ឌិត មន្ទី មានក្តីសោមនស្សដោយបានរំឭកឡើងវិញនូវប្រវត្តិការងារ ស្នាដៃ និងសមិទ្ធផលនានារបស់ឯកឧត្ដមក្នុងវិស័យតុលាការ ហើយក៏បានបង្ហាញការពេញចិត្តចំពោះរាជរដ្ឋាភិបាលដែលកំពុងយកចិត្តទុកដាក់ចំពោះឥស្សរជនមានស្នាដៃនិងសមិទ្ធផលការងារសម្រាប់ជាឧត្ដមប្រយោជន៍ជូនដល់ជាតិ ហើយអ្វីដែលរាជបណ្ឌិត្យកម្ពុជាកំពុងធ្វើនេះ គឺបានបង្ហាញពី«វប្បធម៌បន្តវេន»ដល់អ្នកជំនាន់ក្រោយផងដែរ។
ឥស្សរជនដែលខិតខំបំពេញភារកិច្ចតាមមុខនាទី ជំនាញឯកទេស ទាំងក្នុងស្ថាប័នរដ្ឋ និង ឯកជន នឹងត្រូវអ្នកជំនាន់ក្រោយចងចាំទុកនូវស្នាដៃឆ្នើម និង សមិទ្ធផលល្អៗ ជាគំរូដែលមិនគួរមើលរំលង ហើយទាំងនេះ ជាចំណែកមួយនៃបេសកកម្មការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងការសិក្សាស្រាវជ្រាវចងក្រងទុកអំពីគោរមវ័ន្តដែលទទួលបានគោរមងារកិត្តិយស និង គោរមងារវិទ្យាសាស្ត្រនៃរាជបណ្ឌិត្យសភាកម្ពុជា។
គួររំឭកដែរថា ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ឌិត មន្ទី បានទទួលកិត្តិយសតែងតាំងពីព្រះមហាក្សត្រ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី តាមការស្នើរបស់សម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា «កិត្តិនីតិកោសលបណ្ឌិត» ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៩/៥១៦ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។
គោរមងារនេះ សម្រាប់ជូនដល់គោរមវន្តដែលជាឥស្សរជនមានស្នាដៃឆ្នើម ក្នុងការបំពេញភារកិច្ចលើវិស័យច្បាប់ ជូនដល់ជាតិមាតុភូមិនៃព្រះរាជាណាចក្រកម្ពុជាយើង ហើយរហូតមកដល់ពេលនេះ មានឥស្សរជនពីររូបផ្សេងទៀត ដែលទទួលបានគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិនីតិកោសលបណ្ឌិត»នេះដែរ គឺ៖
១. ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន តែងតាំងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨។
២. ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា តែងតាំងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៩/៥១៧ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។
RAC Media
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងជំរុញដូច្នេះ នៅក្នុងកិច្ចប្រជុំរួមនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានប្រព្រឹត្តទៅចាប់ពីម៉ោង ៩:០០ នាទី ដល់ម៉ោង ១១:២២ នាទី ព្រឹកថ្ងៃ...
By: Sam Seun, Researcher of Royal Academy of CambodiaEmail: [email protected]
(រាជធានីភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជាបានក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ជាផ្លូវការហើយ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦...
ឆ្លៀតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០២០ ដែលនឹងឈានចូលមកដល់ឆាប់ៗនេះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការវិទ្យាស្ថាននិងស្ថាប័នចំណុះរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញពីទឹកចិត្តគោរពនិងស្រឡាញ់ ជូនចំពោះឯកឧត...