ព័ត៌មាន

កិច្ចសហប្រតិបត្តិការថ្មីមួយជាមួយមជ្ឈមណ្ឌលអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកខេត្តយូណាន

2018-08-26 11:23:36 ថ្ងៃអាទិត្យ, 26 សីហា 2018 ម៉ោង 06:23 PM
អ្នកមើល 6860
post_detail

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយមជ្ឈមណ្ឌលអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកខេត្តយូណាន់ ទីក្រុងគុនមីង នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការនាំផលិតផលកសិកម្មក្នុងទីជនបទរបស់ប្រទេសកម្ពុជាទៅលក់នៅក្នុងប្រទេសចិន។ ជាកិច្ចចាប់ផ្តើមនៃជំនួបឯកឧត្តមបណ្ឌិតសភាចារ្យ សុខ​ ទូច  បានបង្ហាញពីចំណាប់អារម្មណ៍ចំពោះលោកបណ្ឌិត Yimin YU ហើយរំពឹងថា ស្ថាប័នទាំងពីរ អាចបំពេញការងារជាមួយគ្នា ក្រៅពីការចុះអនុស្សរណៈនៃការយោគយល់នេះ។ 

គោលបំណងនៃជំនួបរវាងស្ថាប័នទាំងពីរគឺ៖

  • កិច្ចសហប្រតិបត្តិការលើទម្រង់នៃគម្រោងជំនួយ នៃថវិកាសហប្រតិបត្តិការសម្រាប់ប្រទេស LDC៖ ផ្តោតលើការផលិតដែលធានាគុណភាព ដោយពឹងផ្អែកទម្រង់ពាណិជ្ជកម្មក្នុងទីជនបទរបស់ប្រទេសកម្ពុជា 
  • កិច្ចសហប្រតិបត្តិការលើការសិក្សាស្រាវជ្រាវពាណិជ្ជកម្ម ការបោះពុម្ព និងបង្កើនការគាំទ្រចំពោះកម្មវិធីបណ្តុះបណ្តាល និងការផ្លាស់ប្តូរអ្នកសិក្សាស្រាវជ្រាវ។

ក្រោយការបញ្ចប់ជំនួប ភាគីទាំងពីរបានព្រមព្រៀងគ្នានូវចំណុចដូចខាងក្រោម៖ 

  1. បង្កើតទិន្នន័យផលិតផលកសិកម្មដែលមានអាជ្ញាប័ណ្ណក្នុងប្រទេសកម្ពុជា 
  2. បង្កើតគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិកជាភាសាខ្មែរ សម្រាប់បង្ហាញផលិតផលកសិកម្មកម្ពុជា
  3. បង្កើតគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិកជាភាសាចិន សម្រាប់បង្ហាញផលិតផលកសិកម្មកម្ពុជា ដែលគាំទ្រដល់ការធ្វើពាណិជ្ជកម្មអេឡិចត្រឡិកឆ្លងដែន និងការទិញដោយផ្ទាល់តាមអនឡាញ។ 
  4. បង្កើតប្រព័ន្ធទុកទិន្នន័យលើអាកាស ( Cloud Storage System) សម្រាប់ផលិតផលកសិកម្មកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការ ដែលរួមទាំងឃ្លាំងឥវ៉ាន់សម្រាប់ការនាំចេញផលិតផលកសិកម្មមួយនៅក្នុងផែក្រុងព្រះសីហនុ និងឃ្លាំងទីស្នាក់ការកណ្តាលប្រាំ (៥)ទៀត ដែលមានទីតាំងនៅក្នុងទីតាំងផលិត។ 
  5. បង្កើតប្រព័ន្ធតាមដានមួយសម្រាប់ផលិតផលកសិកម្មកម្ពុជា ដើម្បីធ្វើឱ្យសម្រេចនូវការតាមដាន និងធានាគុណភាពសម្រាប់ផលិតផលសំខាន់ៗរបស់កម្ពុជា
  6. បង្កើតទីតាំងបណ្តុះបណ្តាលពាណិជ្ជកម្មអេឡិចត្រូនិកចំនួនដប់កន្លែង (១០) សម្រាប់ផលិតផលកសិកម្មកម្ពុជា
  7. ការផ្លាស់ប្តូរទស្សនកិច្ចបញ្ញវន្ត អ្នកស្រាវជ្រាវ ធ្វើបាឋកថា និងការស្រាវជ្រាវ ការបោះពុម្ពស្នាដៃវិទ្យាសាស្ត្រ សម្ភារៈស្រាវជ្រាវ សិក្ខាកាម និងនិស្សិតថា្នក់បណ្ឌិត
  8. សិក្ខាសាលា គម្រោងស្រាវជ្រាវ និងសន្និសីទរួមគ្នា លើប្រធានបទដែលបានព្រមព្រៀងគ្នា។

ជំនួបនេះធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ១៥កើត ខែស្រាពណ៌ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅសាលស្លឹករឹត នៃរាជបណ្ឌិត្យសភាកម្ពុជា។

RAC Media


អត្ថបទទាក់ទង

ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

2018-03-14 06:26:23   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:26 PM
សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស