ព័ត៌មាន

សមិទ្ធផលធំមួយទៀត៖ «ពិធីសែនក្រុងពាលី អគារឥន្ទ្រទេវី» ចាប់ផ្តើមជាផ្លូវការ!

2018-08-26 10:53:57 ថ្ងៃអាទិត្យ, 26 សីហា 2018 ម៉ោង 05:53 PM
អ្នកមើល 6273
post_detail

កាលពីឆ្នាំកន្លង រាជបណ្ឌិត្យសភាកម្ពុជា បានរៀបធ្វើពិធីក្រុងពាលីសាងសង់«អគារខេមរវិទូ»កំពស់៤ជាន់មួយ នៅក្នុងបរិវេណរាជបណ្ឌិត្យសភាកម្ពុជា ចំណែកនៅឆ្នាំនេះ រាជបណ្ឌិត្យសភាកម្ពុជា  បានរៀបចំពិធី «សែនក្រុងពាលីបុកគ្រឹះសាងសង់អគារឥន្ទ្រទេវី» ជាផ្លូវការនៅវេលាម៉ោង៣ៈ០០ រសៀល ថ្ងៃអាទិត្យ ១៥ កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា។

សំណង់«អគារឥន្ទ្រទេវី» ជាសមិទ្ធផលជាប្រវត្តិសាស្ត្រទី២ ដែលរាជបណ្ឌិត្យសភាកម្ពុជាទទួលបានក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ដែលជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាត្រឹមរយៈពេលតែ​១ឆ្នាំ​ប៉ុណ្ណោះ។ សំណង់អគារនេះ នឹងមានបំពាក់ដោយឧបករណ៍ និងសម្ភារៈបរិក្ខារសម្រាប់បម្រើដល់ការបណ្តុះបណ្តាល​ធនធានមនុស្ស និងក្លាយជាកន្លែងសម្រាប់ប្រមូលផ្តុំបញ្ញវន្ត ដែលមានឧបនិស្ស័យនឹងការស្រាវជ្រាវ សម្រាប់​ផ្តល់ធាតុចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ 

តាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានឱ្យដឹងថា ការកសាងអគារឥន្ទ្រទេវីនេះឡើង គឺមានគោលសំខាន់បី៖ ទី១. សម្រាប់ជាកន្លែងបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ភាសាចិន ដែលជួយគាំទ្របច្ចេកទេស និងការបណ្តុះបណ្តាលពីវិទ្យាស្ថានខុងជឺហាន់ប៉ាន់, ទី២. ជាមជ្ឈមណ្ឌលបកប្រែភាសាបរទេសជាខេមរភាសាលើរាល់ផលិតផលនាំចូលមកក្នុងប្រទេសកម្ពុជា, ទី៣. ប្រមូលផ្តុំបញ្ញវន្តដែលចូលនិវត្តន៍ ដោយបង្កើតជាតុមូលបញ្ញវន្តផ្នែកវិទ្យាសាស្ត្រពិត និងវិទ្យាសាស្ត្រសង្គម។ ត្រង់ចំណុចនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏លើកទឹកចិត្តដល់បញ្ញវន្តបង្ហាញពីស្នាដៃសម្រាប់រួមចំណែកអភិវឌ្ឍសង្គម។

គួរបញ្ជាក់ដែរថា អគារឥន្ទ្រទេវីនេះ មានកំពស់៤ជាន់ សម្រាប់បម្រើដល់វិស័យអភិវឌ្ឍធនធានមនុស្ស និងជាកន្លែងប្រមូលផ្តុំនូវបញ្ញវន្តកម្រឹតខ្ពស់សម្រាប់ជួយដល់ប្រទេសជាតិ។ បច្ចុប្បន្ន រាជបណ្ឌិត្យសភាកម្ពុជា មិនទាន់មានទីកន្លែងសម្រាប់រៀបចំកម្មវិធីនានាដែលអាចឱ្យអ្នកចូលរួមលើសពី២០០នាក់នៅឡើយទេ តែអគារ​ឥន្ទ្រទេវីនេះ មានកន្លែងដែលអាចរៀបចំកម្មវិធីសម្រាប់អ្នកចូលរួមជាង ៤០០នាក់។ អគារនេះ ឧបត្ថម្ភសាងសង់ដោយអ្នកឧកញ៉ា ពុង ឃាវសែ ដែលនឹងចំណាយទឹកប្រាក់ជាង ២លានដុល្លារអាម៉េរិក ហើយគ្រោងសាងសង់រួចរាល់នៅឆ្នាំក្រោយនេះ។

RAC Media

កិច្ចសម្ភាសន៍​ស្ដីពី​ ការសាងសង់អគារឥន្រ្ទទេវី​ នៃរាជបណ្ឌិត្យសភាកម្ពុជា៖ 

អត្ថបទទាក់ទង

ជំនួបពិភាក្សាការងារ

នៅរសៀលថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអនុញ្ញាតឱ្យលោក ZENG YU FENG សាស្ត្រាចារ្យសាកលវិទ្យា...

2018-03-14 06:36:13   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:36 PM
ចនានុក្រមអក្ខរាវិរុទ្ធ

កាលពីព្រឹកថ្ងៃទី ២០កុម្ភៈ ឆ្នាំ ២០១៨ វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើពិធីប្រកាសផ្សាយ « វចនានុក្រមអក្ខរាវិរុទ្ធ» ដែលជាការបោះពុម្ពលើកទីពីរ ដែលមានចំនួនជាង ៤ម៉ឺនពាក្យ រួមទាំងមេពាក្យ និងក...

2018-03-14 06:32:21   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:32 PM
ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

2018-03-14 06:26:23   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:26 PM
សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស