Royal Academy of Cambodia
បច្ចេកសព្ទចំនួន៣០ ត្រូវបានអនុម័ត នៅក្នុងសប្តាហ៍ទី២ ក្នុងខែមេសា ឆ្នាំ២០១៩នេះ ក្នុងនោះមាន៖
-បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍ ចំនួន០៣ ត្រូវបានអនុម័ត កាលពីថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ក្នុងនោះមាន៖ ១. និមិ្មតកម្ម ២. តថនិយមសង្គមនិយម ៣. សមូហកម្មអក្សរសិល្ប៍។
-បច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា ចំនួន២៧ ត្រូវបានអនុម័ត កាលពីថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ក្នុងនោះមាន៖ ១. សេលេញ៉ូម ២. ឌុបញ៉ូម ៣. ស៊ីបរហ្សូម ៤. បូរ្យ៉ូម ៥. អាស្យូម ៦.ម៉េតនែរ្យ៉ូម ៧- ដាមស្តាដចូម ៨- រ៉ង់ហ្សេញ៉ូម ៩- កូពែនីស្យូម ១០- នីអូញ៉ូម១១- ភ្លេរ៉ូវ្យ៉ូម១២- មូស្កូវ្យ៉ូម ១៣- លីវែម៉ូរ្យ៉ូម ១៤- តេនេស១៥- អូហ្កានេសុង ១៦- អេទ្បិចត្រូអវិជ្ជមាន ១៧- អេទ្បិចត្រូវិជ្ជមាន ១៨- លោហៈធ្ងន់១៩- លោហៈស្រាល ២០- លោហៈឆ្លង ២១- រូបធាតុ ២២- អគ្គិសនី ២៣- ចរន្តអគ្គិសនី ២៤- សៀគ្វីអគ្គិសនី២៥- ចរន្តជាប់ ២៦- ចរន្តឆ្លាស់ ២៧- ខួប
សទិសន័យ៖
១- និមិ្មតកម្ម អ. Creation បារ. Création៖ ការបង្កើតស្នាដៃអក្សរសិល្ប៍ សិល្បៈ ដោយសំយោគរវាងអនុកម្ម និង នវកម្ម។ឧទាហរណ៍៖ រឿងកុលាបប៉ៃលិន ជានិម្មិតកម្ម មួយដែលមានជីវភាពសង្គមនៅ ប៉ៃលិនជាអនុកម្ម និងទស្សនៈផ្សះផ្សារវណ្ណៈដោយមានអាពាហ៍ពិពាហ៍រវាងកម្មករ និងកូនថៅកែត្បូងជានវកម្ម ។
២- តថនិយមសង្គមនិយម អ. socialist realism បារ. réalisme socialiste ៖ និន្នាការក្នុងការបង្កើតស្នាដៃអក្សរសិល្ប៍ សិល្បៈ ដោយឆ្លុះបញ្ចាំងជីវភាពរស់នៅរបស់វណ្ណៈកម្មករ កសិករក្នុងគោលបំណងបម្រើមនោគមវិជ្ជា សង្គមនិយម។ឧទាហរណ៍៖
‑រឿងគ្រូបង្រៀនស្រុកស្រែ របស់អ្នកនិពន្ធ អ៊ឹម ថុក ។
-រឿងលុះដែកថែបលត់រួចហើយ របស់អ្នកនិពន្ធ នីកូឡៃអូសស្ត្រូវស្គី (Nikolay Ostrovsky)។
៣- សមូហកម្មអក្សរសិល្ប៍ អ. literary collection បារ. collection littéraire៖ បណ្តុំនៃស្នាដៃអក្សរសិល្ប៍របស់អ្នកនិពន្ធមួយក្រុម ដែលបានតាក់តែង ស្នាដៃផ្សេងៗគ្នា ដើម្បីផ្សព្វផ្សាយក្នុងកម្មវិធីណាមួយ។
ឧទាហរណ៍៖ សមូហកម្មប្រលោមលោកថ្ងៃសៅរ៍ បង្កើតឡើងដោយអ្នកនិពន្ធមួយ ក្រុមហើយចេញផ្សាយរៀងរាល់ថ្ងៃសៅរ៍ នាសម័យសាធារណរដ្ឋខ្មែរ។
៤- សេលេញ៉ូម អ. selenium បារ. sélénium (m.)៖ ធាតុគីមីទី៣៤ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Se ធាតុអំហ្វូទែមានម៉ាសអាតូម 78.96 ខ.អ.។
៥- ឌុបញ៉ូម អ. dubnium បារ. dubnium (m.)៖ ធាតុគីមីទី១០៥ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Db ជាលោហៈឆ្លង មានម៉ាសអាតូម 262 ខ.អ.។
៦- ស៊ីបរហ្សូម អ. seaborgium បារ. seaborgium (m.) ៖ ធាតុគីមីទី១០៦ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Sg ជាលោហៈឆ្លងមានម៉ាសអាតូម 266 ខ.អ.។
៧- បូរ្យ៉ូម អ. bohrium បារ. bohrium (m.)៖ ធាតុគីមីទី១០៧ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Bh ជាលោហៈឆ្លងមានម៉ាសអាតូម 264 ខ.អ.។
៨- អាស្យូម អ. hassium បារ. Hassium (m.) ៖ ធាតុគីមីទី១០៨ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Hs ជាលោហៈឆ្លង មានម៉ាសអាតូម 269 ខ.អ។
៩- ម៉េតនែរ្យ៉ូម អ. meitnerium បារ. meitnerium (m.)៖ ធាតុគីមីទី១០៩ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Mt ជាលោហៈឆ្លងមានម៉ាសអាតូម 278 ខ.អ.។
១០- ដាមស្តាដចូម អ. darmstadtium បារ. darmstadtium (m.)៖ធាតុគីមីទី១១០ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Ds ជាលោហៈឆ្លង មានម៉ាសអាតូម 281 ខ.អ.។
១១- រ៉ង់ហ្សេញ៉ូម អ. roentgenium បារ. roentgenium (m.)៖ ធាតុគីមីទី១១១ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Rg ជាលោហៈឆ្លង មានម៉ាសអាតូម 280 ខ.អ.។
១២- កូពែនីស្យូម អ. copernicium បារ. copernicium (m.)៖ ធាតុគីមីទី១១២ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Cn ជាលោហៈឆ្លងមានម៉ាសអាតូម 285 ខ.អ.។
១៣- នីអូញ៉ូម អ. nihonium បារ. nihonium (m.)៖ ធាតុគីមីទី១១៣ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Nh ជាលោហៈមានម៉ាសអាតូម 286 ខ.អ.។
១៤- ភ្លេរ៉ូវ្យ៉ូម អ. flerovium បារ. flérovium (m.)៖ ធាតុគីមីទី១១៤ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Fl ជាលោហៈមានម៉ាសអាតូម 289 ខ.អ.។
១៥- មូស្កូវ្យ៉ូម អ. Moscovium បារ. moscovium (m.)៖ ធាតុគីមីទី១១៥ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Mc ជាលោហៈមានម៉ាសអាតូម 286 ខ.អ.។
១៦- លីវែម៉ូរ្យ៉ូម អ. livermorium បារ. livermorium (m.)៖ ធាតុគីមីទី១១៦ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Lv ជាលោហៈមានម៉ាសអាតូម 293 ខ.អ.។
១៧- តេនេសអ. tennessine បារ. tennesse (m.)៖ ធាតុគីមីទី១១៧ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Ts ជាលោហៈ មានម៉ាសអាតូម 294 ខ.អ.។
១៨- អូហ្កានេសុង អ. oganesson បារ. oganesson (m.)៖ ធាតុគីមីទី១១៨ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Og ជាឧស្ម័ន កម្រ មានម៉ាសអាតូម 294 ខ.អ.។
១៩- អេទ្បិចត្រូអវិជ្ជមាន អ. electronegativity បារ. électronégativité (f.)៖ លក្ខណៈគីមីដែលបង្ហាញអំពីទំនោររបស់អាតូមក្នុងការទាញយកគូ អេទ្បិចត្រុងទៅជិតខ្លួនរបស់វា។
២០- អេទ្បិចត្រូវិជ្ជមាន អ. electropositivity បារ. électroposivité (f.)៖ លក្ខណៈគីមីដែលបង្ហាញអំពីទំនោររបស់អាតូមក្នុងការបោះបង់គូ អេទ្បិចត្រុងរបស់វា។
២១- លោហៈធ្ងន់ អ. heavy metals បា. métaux lourds (m.)៖ លោហៈដែលមានដង់ស៊ីតេធំជាង 4g/cm3 ។២២- លោហៈស្រាល អ. light metals បា. métaux légers (m.)៖ លោហៈដែលមានដង់ស៊ីតេតូចជាង 4g/cm3 ។
២៥- អគ្គិសនី អ. electricity បារ. électricité (f.)៖ សំណុំនៃបាតុភូតរូបដែលទាក់ទងនឹងវត្តមានបន្ទុកអគ្គិសនីនិងចលនា របស់វា។
២៦- ចរន្តអគ្គិសនី អ. electric current បារ. courant électrique (m.)៖ លំហូរនៃបន្ទុកអគ្គិសនីតាមខ្សែចម្លង។២៧- សៀគ្វីអគ្គិសនី អ. electrical circuit បារ. circuit électrique (m.)៖ បង្គុំនៃគ្រឿងអគ្គិសនីដែលតភ្ជាប់គ្នាបង្កើតបានជាគន្លងឱ្យចរន្តអគ្គិសនីឆ្លងកាត់។
២៨- ចរន្តជាប់ អ. direct current (DC) បារ. courant continu (m.)៖ ចរន្តអគ្គិសនីដែលផ្លាស់ទីតាមទិសដៅតែមួយ។
២៩- ចរន្តឆ្លាស់ អ. alternating current (AC) បារ. courant alternatif (m.)៖ ចរន្តអគ្គិសនីដែលផ្លាស់ទីឆ្លាស់គ្នាតាមខួបមួយទៀងទាត់។
៣០- ខួប អ. period បារ. période (f.)៖ រយៈពេលមួយវដ្តនៃព្រឹត្តិការណ៍ដែលកើតទ្បើង។ ខួបតាងដោយអក្សរ T មានខ្នាតគិតជាវិនាទី។
RAC Media
កញ្ញា Shahnaz Nur Firdausi ជំនួយការគម្រោងមកពីវិទ្យាស្ថានបច្ចេកវិទ្យាបានឌុង ប្រទេសឥណ្ឌូណេស៊ី បានធ្វើបទបង្ហាញពីការវាយតម្លៃស្តុកកាបូនព្រៃកោងកាងនៅក្នុង Segara Anakan នៅជ្វាកណ្តាល ប្រទេសឥណ្ឌូណេស៊ី ហើយក៏ជាវ...
ការគណនាកាបូននៃវិស័យការប្រើប្រាស់ដីនិងការដាំដំណាំនៅក្នុងប្រទេសសិង្ហបុរី ជាប្រធានបទមួយត្រូវបានលើកមកបង្ហាញ ដោយលោក Mohamad Fairoz Bin Mohamed នៅក្នុងកម្មវិធីសិក្ខាសាលាអន្តរជាតិ ស្តីពី «កាលានុវត្តភាពក្នុងក...
លោក កើត វិទ្យា ជាវាគ្មិនដែលអញ្ជើញមកពីអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរអប្សរា លោកបានធ្វើបទបង្ហាញពី «គោលនយោបាយបរិស្ថានសម្រាប់ការអភិវឌ្ឍអេកូទេសចរណ៍៖ការអនុវត្តរបស់អាជ្ញាធរអប្សរា»។ខ្លឹមសារនៃបទប...
តាមការវិវឌ្ឍនៃមនុស្សនៅមុនគ្រឹះសករាជ មនុស្សដើមទាក់ទងគ្នាដោយកាយវិការ ឬ ប្រើសញ្ញា ដើម្បីសម្គាល់អ្វីមួយជាបន្តបន្ទាប់ រហូតដល់ប្រើសញ្ញាតំណាងជាលេខ ចំនួន ដូចជាពួកស៊ូមៀរ (Sumerians) បង្កើតប្រព័ន្ធរាប់។ តែនៅក្រ...