ព័ត៌មាន

សរុបព័ត៌មានប្រចាំសប្តាហ៍«បច្ចេកសព្ទចំនួន៣០ ត្រូវបានអនុម័ត នៅសប្តាហ៍ទី២ ក្នុងខែមេសា ឆ្នាំ២០១៩»

2019-04-13 14:46:44 ថ្ងៃសៅរ៍, 13 មេសា 2019, 02:46 PM
post_detail

បច្ចេកសព្ទចំនួន៣០ ត្រូវបានអនុម័ត នៅក្នុងសប្តាហ៍ទី២ ក្នុងខែមេសា  ឆ្នាំ២០១៩នេះ ក្នុងនោះមាន៖
-បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍  ចំនួន០៣ ត្រូវបានអនុម័ត កាលពីថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម  ក្នុងនោះមាន៖ ១. និមិ្មតកម្ម ២. តថនិយមសង្គមនិយម ៣. សមូហកម្មអក្សរសិល្ប៍។
-បច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា ចំនួន២៧ ត្រូវបានអនុម័ត កាលពីថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ក្នុងនោះមាន៖ ១. សេលេញ៉ូម  ២. ឌុបញ៉ូម  ៣. ស៊ីបរហ្សូម ៤. បូរ្យ៉ូម ៥. អាស្យូម ៦.ម៉េតនែរ្យ៉ូម ៧- ដាមស្តាដចូម ៨- រ៉ង់ហ្សេញ៉ូម ៩- កូពែនីស្យូម ១០- នីអូញ៉ូម១១- ភ្លេរ៉ូវ្យ៉ូម១២- មូស្កូវ្យ៉ូម  ១៣- លីវែម៉ូរ្យ៉ូម  ១៤- តេនេស១៥- អូហ្កានេសុង ១៦- អេទ្បិចត្រូអវិជ្ជមាន ១៧- អេទ្បិចត្រូវិជ្ជមាន ១៨- លោហៈធ្ងន់១៩- លោហៈស្រាល ២០- លោហៈឆ្លង  ២១- រូបធាតុ ២២- អគ្គិសនី ២៣- ចរន្តអគ្គិសនី ២៤- សៀគ្វីអគ្គិសនី២៥- ចរន្តជាប់ ២៦- ចរន្តឆ្លាស់ ២៧- ខួប 

សទិសន័យ៖

១- និមិ្មតកម្ម អ. Creation បារ. Création៖ ការបង្កើតស្នាដៃអក្សរសិល្ប៍ សិល្បៈ ដោយសំយោគរវាងអនុកម្ម និង នវកម្ម។ឧទាហរណ៍៖ រឿងកុលាបប៉ៃលិន ជានិម្មិតកម្ម មួយដែលមានជីវភាពសង្គមនៅ ប៉ៃលិនជាអនុកម្ម និងទស្សនៈផ្សះផ្សារវណ្ណៈដោយមានអាពាហ៍ពិពាហ៍រវាងកម្មករ និងកូនថៅកែត្បូងជានវកម្ម ។
២- តថនិយមសង្គមនិយម អ. socialist realism  បារ. réalisme socialiste ៖ និន្នាការក្នុងការបង្កើត​ស្នាដៃអក្សរសិល្ប៍ សិល្បៈ ដោយឆ្លុះបញ្ចាំងជីវភាពរស់នៅរបស់វណ្ណៈកម្មករ កសិករក្នុងគោលបំណងបម្រើ​មនោគមវិជ្ជា ​សង្គមនិយម។ឧទាហរណ៍៖
‑រឿងគ្រូបង្រៀនស្រុកស្រែ របស់អ្នកនិពន្ធ អ៊ឹម ថុក ។
-រឿងលុះដែកថែបលត់រួចហើយ របស់អ្នកនិពន្ធ នីកូឡៃអូសស្ត្រូវស្គី (Nikolay Ostrovsky)។
៣- សមូហកម្មអក្សរសិល្ប៍ អ. literary collection   បារ. collection littéraire៖ បណ្តុំនៃស្នាដៃអក្សរសិល្ប៍របស់អ្នកនិពន្ធមួយក្រុម ដែលបានតាក់​តែង​ ​​ស្នាដៃផ្សេងៗគ្នា ដើម្បីផ្សព្វផ្សាយក្នុងកម្មវិធីណាមួយ។
ឧទាហរណ៍៖ សមូហកម្មប្រលោមលោកថ្ងៃសៅរ៍ បង្កើតឡើងដោយអ្នកនិពន្ធមួយ ក្រុមហើយចេញផ្សាយរៀងរាល់ថ្ងៃសៅរ៍ នាសម័យសាធារណរដ្ឋខ្មែរ។
៤- សេលេញ៉ូម  អ. selenium បារ. sélénium (m.)៖ ធាតុគីមីទី៣៤ក្នុងតារាងខួប​ដែល​មាននិមិត្តសញ្ញា​ Se ធាតុអំហ្វូទែមានម៉ាសអាតូម 78.96 ខ.អ.។
៥- ឌុបញ៉ូម  អ. dubnium បារ. dubnium (m.)៖ ធាតុគីមីទី១០៥ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Db ជាលោហៈឆ្លង មានម៉ាសអាតូម 262 ខ.អ.។
៦- ស៊ីបរហ្សូម អ. seaborgium បារ. seaborgium (m.) ៖ ធាតុគីមីទី១០៦ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Sg ជាលោហៈឆ្លងមានម៉ាសអាតូម 266 ខ.អ.។
៧- បូរ្យ៉ូម អ. bohrium បារ. bohrium (m.)៖ ធាតុគីមីទី១០៧ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Bh ជាលោហៈឆ្លងមានម៉ាសអាតូម 264 ខ.អ.។
៨- អាស្យូម   អ. hassium បារ. Hassium (m.) ៖ ធាតុគីមីទី១០៨ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Hs ជាលោហៈឆ្លង មានម៉ាសអាតូម 269 ខ.អ។
៩- ម៉េតនែរ្យ៉ូម អ. meitnerium  បារ. meitnerium (m.)៖ ធាតុគីមីទី១០៩ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Mt ជាលោហៈឆ្លងមានម៉ាសអាតូម 278 ខ.អ.។
១០- ដាមស្តាដចូម  អ. darmstadtium  បារ. darmstadtium (m.)៖ធាតុគីមីទី១១០ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Ds ជាលោហៈឆ្លង មានម៉ាសអាតូម 281 ខ.អ.។
១១- រ៉ង់ហ្សេញ៉ូម អ. roentgenium  បារ. roentgenium (m.)៖ ធាតុគីមីទី១១១ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Rg ជាលោហៈឆ្លង មានម៉ាសអាតូម 280 ខ.អ.។
១២- កូពែនីស្យូម  អ. copernicium  បារ. copernicium (m.)៖ ធាតុគីមីទី១១២ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Cn ជាលោហៈឆ្លងមានម៉ាសអាតូម 285 ខ.អ.។
១៣- នីអូញ៉ូម អ. nihonium បារ. nihonium (m.)៖ ធាតុគីមីទី១១៣ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Nh ជាលោហៈមានម៉ាសអាតូម 286 ខ.អ.។
១៤- ភ្លេរ៉ូវ្យ៉ូម អ. flerovium បារ. flérovium (m.)៖ ធាតុគីមីទី១១៤ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Fl ជាលោហៈមានម៉ាសអាតូម 289 ខ.អ.។
១៥- មូស្កូវ្យ៉ូម  អ. Moscovium បារ. moscovium (m.)៖ ធាតុគីមីទី១១៥ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Mc ជាលោហៈមានម៉ាសអាតូម 286 ខ.អ.។
១៦- លីវែម៉ូរ្យ៉ូម  អ. livermorium បារ. livermorium (m.)៖ ធាតុគីមីទី១១៦ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Lv ជាលោហៈមានម៉ាសអាតូម 293 ខ.អ.។
១៧- តេនេសអ. tennessine បារ. tennesse (m.)៖ ធាតុគីមីទី១១៧ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Ts ជាលោហៈ មានម៉ាសអាតូម 294 ខ.អ.។
១៨- អូហ្កានេសុង អ. oganesson បារ. oganesson (m.)៖ ធាតុគីមីទី១១៨ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Og ជាឧស្ម័ន កម្រ មានម៉ាសអាតូម 294 ខ.អ.។
១៩- អេទ្បិចត្រូអវិជ្ជមាន អ. electronegativity បារ. électronégativité (f.)៖ លក្ខណៈគីមីដែលបង្ហាញអំពីទំនោររបស់អាតូមក្នុងការទាញយកគូ អេទ្បិចត្រុងទៅជិតខ្លួនរបស់វា។
២០- អេទ្បិចត្រូវិជ្ជមាន អ. electropositivity បារ. électroposivité (f.)៖ លក្ខណៈគីមីដែលបង្ហាញអំពីទំនោររបស់អាតូមក្នុងការបោះបង់គូ   អេទ្បិចត្រុងរបស់វា។
២១- លោហៈធ្ងន់ អ. heavy metals បា. métaux lourds (m.)៖  លោហៈដែលមានដង់ស៊ីតេធំជាង 4g/cm3 ។២២- លោហៈស្រាល អ. light metals បា. métaux légers  (m.)៖ លោហៈដែលមានដង់ស៊ីតេតូចជាង 4g/cm3 ។


២៥- អគ្គិសនី អ. electricity បារ. électricité (f.)៖ សំណុំនៃបាតុភូតរូបដែលទាក់ទងនឹងវត្តមានបន្ទុកអគ្គិសនីនិងចលនា ​របស់វា។
២៦- ចរន្តអគ្គិសនី អ. electric current បារ. courant électrique (m.)៖ លំហូរនៃបន្ទុកអគ្គិសនីតាមខ្សែចម្លង។២៧- សៀគ្វីអគ្គិសនី អ. electrical circuit  បារ. circuit électrique (m.)៖ បង្គុំនៃគ្រឿងអគ្គិសនីដែលតភ្ជាប់គ្នាបង្កើតបានជាគន្លងឱ្យចរន្តអគ្គិសនីឆ្លងកាត់។
២៨- ចរន្តជាប់ អ. direct current (DC) បារ. courant continu (m.)៖ ចរន្តអគ្គិសនីដែលផ្លាស់ទីតាមទិសដៅតែមួយ។
២៩- ចរន្តឆ្លាស់ អ. alternating current (AC) បារ. courant alternatif (m.)៖ ចរន្តអគ្គិសនីដែលផ្លាស់ទីឆ្លាស់គ្នាតាមខួបមួយទៀងទាត់។
៣០- ខួប អ. period បារ. période (f.)៖ រយៈពេលមួយវដ្តនៃព្រឹត្តិការណ៍ដែលកើតទ្បើង។ ខួបតាងដោយអក្សរ T​ មានខ្នាតគិតជាវិនាទី។





RAC Media


អត្ថបទទាក់ទង

Vietnam Predicts The Future!

Vietnam became a full member of ASEAN on 28 July 1995. Vietnam’s accession to the various ASEAN agreements demonstrates her commitment to economic cooperation in the region, to the opening up of her...

2020-01-01 14:28:02   Wed, 01,01,2020, 02:28 PM
ហេតុអ្វីសិក្សាវិទ្យាសាស្ត្រនយោបាយ?

នយោបាយ គឺការប្រជែងដើម្បីបានដឹកនាំប្រទេសជាតិ" គឺមកពីពាក្យរបស់ក្រិច ដែលគេហៅថា Politikos ហើយវាមានទាក់ទង់ទៅនឹងមនុស្ស ដែលជាទូទៅ ត្រូវបានគេប្រើចំពោះវិទ្យាសាស្ត្រ ឬសិល្បៈ ក្នុងការដំណើរការក្នុងផ្នែករដ្ឋាភិបាល...

2019-12-31 11:04:14   Tue, 31,12,2019, 11:04 AM
សារជូនពរឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា

ឆ្លៀតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០២០ ដែលនឹងឈានចូលមកដល់ឆាប់ៗនេះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការវិទ្យាស្ថាននិងស្ថាប័នចំណុះរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញពីទឹកចិត្តគោរពនិងស្រឡាញ់ ជូនចំពោះឯកឧត...

2019-12-31 04:23:40   Tue, 31,12,2019, 04:23 AM
ប្រវត្តិទំនាក់ទំនងរវាង ព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋកូរ៉េ ដោយ៖ អ៊ុន បញ្ញា និស្សិតថា្នក់អនុបណ្ឌិតវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា។

ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំ១៩៧០ ក៏ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរនេះមិនបានល្អប្រសើរឡើយ ដោយនៅឆ្នាំ១៩៧៥ ប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងរបបដឹកនាំរបស...

2019-12-30 03:41:32   Mon, 30,12,2019, 03:41 AM
«EBA និង ទំនាក់ទំនងកម្ពុជាអឺរ៉ុប» ដោយ៖ កាំង សុផា និស្សិតថា្នក់អនុបណ្ឌិត ជំនាញវិទ្យាសាស្រ្តនយោបាយ ជំនាន់ទី៧ វគ្គ២នៃរាជ បណ្ឌិត្យសភាកម្ពុជា

បើយោងតាមប្រវត្តិសាស្រ្តយើងឃើញថាវត្តមានរបស់ពួកអឺរ៉ុបភាគច្រើនជាជនជាតិអេស្ប៉ាញនិងព័រទុយហ្គាល់បានមកដល់ប្រទេសអាស៊ីនៅពាក់កណ្តាលទី២នៃសតវត្សទី១៦ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជានៅឆ្នាំ១៥៥០ មកម្ល៉េះ ក្នុងគោលបំណង...

2019-12-30 03:05:54   Mon, 30,12,2019, 03:05 AM
«ទំនាក់ទំនងកម្ពុជា-ចិន ក្រោមឥទ្ធិពលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង» ដោយ៖ ​គួយ តុលាភក្ដី និស្សិតថា្នក់អនុបណ្ឌិត ជំនាញវិទ្យាសាស្រ្តនយោបាយជំនាន់ទី៧ វគ្គ២នៃរាជបណ្ឌិត្យសភាកម្ពុជា

ជាការពិតណាស់ទំនាក់ទំនងរវាងកម្ពុជា-ចិន បានកើតមានឡើងតាំងពីយូរលង់ណាស់មកហើយ គ្រាន់តែជាផ្លូវការដែលមានគេនិយាយច្រើន គឺចាប់តាំងពីការស្រាវជ្រាវឃើញនូវកំណត់ត្រារបស់ ជីវ តាក្វាន់ ដែលជាបេសកជនពិសេសរបស់ចិន ដែលបានមកទ...

2019-12-27 18:17:16   Fri, 27,12,2019, 06:17 PM

សេចក្តីប្រកាស