Royal Academy of Cambodia
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបពិភាក្សាជាលក្ខណៈទ្វេភាគីជាមួយ ថ្នាក់ដឹកនាំនៃបណ្ឌិត្យសភាវិទ្យាសាស្ដ្រសង្គម សៀង ហៃ។
ជំនួបនេះបានធ្វើឡើងនៅ ព្រឹកថ្ងៃសុក្រ ៨កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ នៅសាលសឹ្លករឹតនៃរាជបណ្ឌិត្យសភាកម្ពុជា។
ភាគីខាងកម្ពុជារួមមាន៖
-ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា
-ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម
-លោកស្រីបណ្ឌិត ព្រុំ ទេវី អនុប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម
-កញ្ញា វុធ សុភក្រណា ព្រមទាំងមន្ត្រីខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។
រីឯភាគីខាងបណ្ឌិត្យសភាសង្គម សៀង ហៃ រួមមាន៖
-លោកសាស្ត្រាចារ្យ Quan Heng ជាអនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមសៀងហៃ និងជាប្រធានវិទ្យាស្ថានសេដ្ឋកិច្ចសាកលលោក នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមសៀងហៃ
-លោក Sheng lei ប្រធានផ្នែកសិក្សាសេដ្ឋកិច្ចតំបន់ នៃវិទ្យស្ថានសេដ្ឋកិច្ចសាកលលោក ព្រមទាំងមន្ត្រីស្រាវជ្រាវជាច្រើនរូបទៀតរបស់វិទ្យាស្ថានសេដ្ឋកិច្ចសាកលលោក។
គោលបំណងនៃជំនួបគឺ៖
- ពិភាក្សាកិច្ចការស្រាវជ្រាវ ស្តីពីអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច នយោបាយ ពាណិជ្ជកម្ម ហេដ្ឋារចនាសម័ន្ធរបស់គោលនយោបាយ ផ្លូវមួយ ខ្សែរក្រវាត់ មួយ។ ករណីសិក្សារវាង ចិនជាមួយកម្ពុជា និងជាមួយមីយ៉ាន់ម៉ា។
-ណែនាំ និងធ្វើការពិភាក្សាជាលក្ខណៈអន្តរជាតិ ដោយផ្អែកលើប្រធានបទ « ការអភិវឌ្ឍសេដ្ឋកិច្ចនៅអាស៊ី»
-ពង្រីការសហការអន្តរជាតិ រវាងបណ្ឌិត្យសភាសង្គមសៀង ហៃ ជាពិសេសជាមួយបណ្តាប្រទេសនៅអាស៊ាន។
សូមបញ្ជាក់ថា រវាង រាជបណ្ឌិត្យសភាកម្ពុជា និង បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមសៀង ហៃ កន្លងមកក៏ធ្លាប់មានជំនួបម្តងរួចមកហើយខណៈដែលមានវត្តមានដំណើរទស្សនៈកិច្ចរបស់ ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមសៀង ហៃ កាលពី ថ្ងៃទី ៩ មករា ឆ្នាំ ២០១៨កន្លងទៅ ដែលដំណើរទស្សនៈកិច្ចនោះ បានពិភាក្សាលើខ្លឹសារចំនួន៣ ធំៗរួមមាន៖
១-ការសិក្សាស្រវាជ្រាវលើទំនាក់ទំនងរវាង កម្ពុជា ចិន៖ សង្គម សេដ្ឋកិច្ច នយោបាយ ។ល។
២-ការផ្លាស់ប្តូរអ្នកស្រាវជ្រាវ
៣-ការសហការលើការស្រាវជ្រាវ លើបញ្ហា អ្នកវិនិយោគ នៅកម្ពុជា ជាពិសេសនៅក្នុងក្រុង ព្រះស៊ី ហនុ។
RAC Media
ខណៈដែលមជ្ឈមណ្ឌលសិក្សាចិន ទើបនឹងបានបង្កើតឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា ក្នុងគោលដៅសិក្សាអំពីគម្រោងធំៗនិងសំខាន់ៗ ព្រមទាំងសិក្សាអំពីសេដ្ឋកិច្ចប្រទេសចិន ថ្មីៗនេះ នៅសាធារណរដ្ឋប្រជាមានិតចិនក៏មានបង្កើតមជ្ឍមណ្ឌលស...
ថ្ងៃពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា...
ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន កាលពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញទៅកាន់សាកលវិទ្យាល័យជីវជាំង ស្ថិតនៅក្រុងជី...