Royal Academy of Cambodia
បច្ចេកសព្ទចំនួន៤១ ត្រូវបានអនុម័ត នៅសប្តាហ៍ទី១ ក្នុងខែមេសា ឆ្នាំ២០១៩នេះ ក្នុងនោះមាន៖
- បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍ ចំនួន០៣ បានអនុម័តកាលពីថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី រួមមាន៖ ១. ដំណោះស្រាយបញ្ហា ២. នវកម្ម ៣. អនុកម្ម។
-បច្ចេកសព្ទគណ:កម្មការគីមីវិទ្យា និង រូបវិទ្យា ចំនួន៣៨ ត្រូវបានអនុម័ត កាលពីថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម រួមមាន៖១- អុលម្ញ៉ូម ២- អ៊ែប្យូម ៣- ទុយល្យ៉ូម ៤- អ៊ីទែប្យូម ៥- លុយតេស្យូម ៦- អាហ្វញ៉ូម ៧- តង់តាល ៨- តង់ស្តែន ៩- រេញ៉ូម ១០- អូសម៉្ញូម ១១- អ៊ីរីដ្យូម១២- ប្លាទីន ១៣- មាស ១៤- បារត១៥- តាល្យ៉ូម ១៦- សំណ១៧- ប៊ីស៊្មុត១៨- ប៉ូឡូញ៉ូម ១៩- អាស្តាត២០- រ៉ាដុង ២១- ហ្រ្វង់ស្យូម ២២- រ៉ាដ្យូម ២៣- អាក់ទីញ៉ូម ២៤- តូរ្យ៉ូម ២៥- ប្រូតាក់ទីញ៉ូម ២៦- អ៊ុយរ៉ាញ៉ូម២៧- ណិបទុយញ៉ូម ២៨- ព្លុយតូញ៉ូម ២៩- អាម៉េរីស្យូម ៣០- គុយរ្យ៉ូម ៣១- ប៊ែកេល្យ៉ូម ៣២- កាលីហ្វ័រញ៉ូម ៣៣- អាញស្តាញ៉ូម ៣៤- ហ៊្វែម៉្ញូម ៣៥- ម៉ិនដេលេវ្យ៉ូម ៣៦- ណូបេល្យ៉ូម ៣៧- ឡរ៉ិនស្យូម៣៨- រុយទែហ្វ័រដ្យូម។
សទិសន័យ៖
១. ដំណោះស្រាយ៖ ការបញ្ចប់វិវាទរបស់តួអង្គទៅតានគំនិត ឬទស្សនៈរបស់អ្នកនិពន្ធ។
ឧទាហរណ៍ក្នុងរឿងរាមកេរិ៍ខ្សទី១ ដំណោះស្រាយវិតបត្តិរាជបល្ល័ង គឺអ្នកនិពន្ធបានយកពាក្យសត្យ ជាមូលដ្ឋាន ដោយឱ្យតួអង្គព្រះរាមយាងចូលព្រៃបួសជាតាបសរយៈពេល១៤ ឆ្នាំ និងឱ្យបុត្រនាងកៃកេសីគ្រងរាជមុន។ (...) ឱ្យទៅនៅនាព្រៃអាធ្វា បួសកាន់សីល ជាឫស្សីបានបួនដណ្ដប់ឆ្នាំ។ ឱ្យសាងសិល្បសាស្ត្រកិច្ចកម្ម ស្រេចឱ្យទៅនាំ វឹងមកចូលថ្កានព្រះនគរ។
............................ .................................... ................................. .........................................
ដងនោះព្រះលក្ស្មណ៍ជាអនុជា ក្រាបវរបាទា សម្តេចព្រះរាមនរបតី។
ព្រះរាមព្រះអនុជចក្រី រួមរាជមេត្រី ក៍ស្តេចនៅចយាត្រាចាំ(១)។ (...)
២. អនុកម្ម៖ ការត្រាប់តាម ការចម្លងតាមនូវអ្វីដែលានរួចហើយ នៅក្នុងវណ្ណកម្មអក្សរសិល្បិ៍ សិល្បៈក្នុងជីវភាពសង្គមមនុស្ស និងក្នុងធម្មជាតិដើម្បីបង្កើតនិមិត្តកម្មថ្មីមួយទៀត។
ឧទាហរណ៍៖
-ស្នាដៃរឿងរាមកេរិ៍ អ្នករៀបរៀងបានយកលំនាំតាមរឿងរាមាតយណៈ។
-រឿងគូលីកំណែន អ្នកនិពន្ធបានយកជីវភាពសង្គមខ្មែរ ក្រោមការត្រួតត្រារបស់បារាំង ជប៉ុន មកបង្ហាញក្នុងស្នាដៃ។
-របាំក្ងោក សិល្បករសម្តែងតាមលំនាំធ្មជាតិនៃសត្វក្ងោក។
៣. នវកម្ម៖ ការបង្កើតថ្មី នូវគំនិត ទស្សនៈ បញ្ហា រចនាបទ ពាក្យពេចន៍ ឃ្លាប្រយោជន៍ វិធី តែងនិពន្ធ ប្លែកពីអ្វីដែលមានរួចហើយ ក្នុងអក្សរសិល្បិ៍ សិល្បៈ ក្នុងជីវភាពសង្គមមនសុ្ស ក្នុងធ្មជាតិ។
ឧទាហរណ៍ នរសិង្ហ ក្នុងទេវកថាអវតារបស់ព្រះវិស្ណុ ដែលមានខ្លួនជាមនសុ្ស ក្បាលជាសិង្ហ។ តួអង្គបែបនេះក្នុងធម្មជាតិមិនមានទេ មានន័យថា មនុស្សនិងសិង្ហរស់នៅដាច់ពីគ្នា តែត្រូវអ្នកនិពន្ធបង្កើតតួអង្គតែមួយទៅវិញក្នុងស្នាដៃអក្សរសិល្បិ៍។
៤- អុលម្ញ៉ូម អ. holmium បារ. holmium (m.) ៖ធាតុគីមីទី៦៧ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Ho ជាលោហៈ ក្រុមទ្បង់តានីដ មានម៉ាសអាតូម 164.93032 ខ.អ.។
៥- អ៊ែប្យូម អ. erbium បារ. erbium (m.)៖ ធាតុគីមីទី៦៨ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Er ជាលោហៈ ក្រុមទ្បង់តានីដ មានម៉ាសអាតូម 167.259 ខ.អ.។
៦- ទុយល្យ៉ូម អ. thulium បារ. thulium (m.)៖ ធាតុគីមីទី៦៩ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Tm ជាលោហៈ ក្រុមទ្បង់តានីដ មានម៉ាសអាតូម 168.93421 ខ.អ.។
៧- អ៊ីទែប្យូម អ. ytterbium បារ. ytterbium (m.)៖ ធាតុគីមីទី៧០ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Yb ជាលោហៈ ក្រុមទ្បង់តានីដ មានម៉ាសអាតូម 173.04 ខ.អ.។
៨- លុយតេស្យូម អ. lutetium បារ. lutécium (m.)៖ ធាតុគីមីទី៧១ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Lu ជាលោហៈ ក្រុមទ្បង់តានីដ មានម៉ាសអាតូម 174.9668 ខ.អ.។
៩- អាហ្វញ៉ូម អ. hafnium បារ. hafnium (m.)៖ ធាតុគីមីទី៧២ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Hf ជាលោហៈឆ្លង មានម៉ាសអាតូម 178.49 ខ.អ.។
១០- តង់តាល អ. tantalum បារ. tantale (m.)៖ ធាតុគីមីទី៧៣ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Ta ជាលោហៈឆ្លង មានម៉ាសអាតូម 180.94788 ខ.អ.។
១១. តង់ស្តែន អ. tungsten បារ. tungstène (m.)៖ ធាតុគីមីទី៧៤ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា W ជាលោហៈឆ្លង មានម៉ាសអាតូម 183.84 ខ.អ.។
១២- រេញ៉ូម អ. rhenium បារ. rhénium (m.)៖ ធាតុគីមីទី៧៥ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Re ជាលោហៈឆ្លង មានម៉ាសអាតូម 186.207 ខ.អ.។
១៣- អូសម៉្ញូម អ. osmium បារ. osmium (m.)៖ ធាតុគីមីទី៧៦ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Os ជាលោហៈឆ្លង មានម៉ាសអាតូម 190.23 ខ.អ.។
១៤- អ៊ីរីដ្យូម អ. iridium បារ. iridium (m.)៖ធាតុគីមីទី៧៧ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Ir ជាលោហៈឆ្លង មានម៉ាសអាតូម 192.217 ខ.អ.។
១៥- ប្លាទីន អ. platinum បារ. platine (m.)៖ធាតុគីមីទី៧៨ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Pt ជាលោហៈឆ្លង មានម៉ាសអាតូម 195.084 ខ.អ.។
១៦- មាស អ. gold បារ. or (m.)៖ ធាតុគីមីទី៧៩ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Au ជាលោហៈឆ្លង មានម៉ាសអាតូម 196.9666 ខ.អ.។
១៧- បារត អ. mercury បារ. Mercure៖ ធាតុគីមីទី៨០ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Hg ជាលោហៈឆ្លង មានម៉ាសអាតូម 200.59 ខ.អ.។
១៨- តាល្យ៉ូម អ. thallium បារ. thallium (m.)៖ធាតុគីមីទី៨១ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Tl ជាលោហៈឆ្លងមានម៉ាសអាតូម 204.3833 ខ.អ.។
១៩- សំណ អ. lead បារ. plomb (m.)៖ធាតុគីមីទី៨២ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Pb ជាលោហៈមានម៉ាសអាតូម 207.2 ខ.អ.។
២០- ប៊ីស៊្មុត អ. bismuth បារ. bismuth (m.)៖ ធាតុគីមីទី៨៣ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Bi ជាលោហៈមានម៉ាសអាតូម 208.9804 ខ.អ.។
២១- ប៉ូឡូញ៉ូម អ. polonium បារ. polonium (m.)៖ធាតុគីមីទី៨៤ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Po ជាធាតុអំហ្វូទែ មានម៉ាសអាតូម 209 ខ.អ.។
២២- អាស្តាត អ. astatine បារ. astate (m.)៖ ធាតុគីមីទី៨៥ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា At ជាអលោហៈក្រុមអាទ្បូហ្សែន មានម៉ាសអាតូម 210 ខ.អ.។
២៣- រ៉ាដុង អ. radon បារ. radon (m.)៖ ធាតុគីមីទី៨៦ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Rn ជាឧស្ម័នកម្រ មានម៉ាសអាតូម 222 ខ.អ. ។
២៤- ហ្រ្វង់ស្យូម អ. francium បារ. francium (m.)៖ ធាតុគីមីទី៨៧ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Fr ជាលោហៈអាល់កាទ្បាំង មានម៉ាសអាតូម 223 ខ.អ.។
២៥- រ៉ាដ្យូម អ. radium បារ. radium (m.)៖ ធាតុគីមីទី៨៨ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Ra ជាលោហៈអាល់កាឡាំងដី/អាល់កាលីណូទែរ៉ឺ មានម៉ាសអាតូម 226 ខ.អ.។
២៦- អាក់ទីញ៉ូម អ. actinium បារ. actinium (m.)៖ ធាតុគីមីទី៨៩ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Ac ជាលោហៈក្រុមអាក់ទីនីដ មានម៉ាសអាតូម 227 ខ.អ.។
២៧- តូរ្យ៉ូម អ. thorium បារ. thorium (m.)៖ ធាតុគីមីទី៩០ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Th ជាលោហៈក្រុមអាក់ទីនីដ មានម៉ាសអាតូម 232.03806 ខ.អ.។
២៨- ប្រូតាក់ទីញ៉ូម អ. Protactinium បារ. protactinium (m.)៖ ធាតុគីមីទី៩១ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Pa ជាលោហៈក្រុមអាក់ទីនីដ មានម៉ាសអាតូម 231.03588 ខ.អ.។
២៩- អ៊ុយរ៉ាញ៉ូម អ. uranium បារ. uranium (m.)៖ ធាតុគីមីទី៩២ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា U ជាលោហៈក្រុមអាក់ទីនីដ មានម៉ាសអាតូម 238.02891 ខ.អ.។
៣០- ណិបទុយញ៉ូម អ. neptunium បារ. neptunium (m.)៖ធាតុគីមីទី៩៣ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Np ជាលោហៈក្រុមអាក់ទីនីដ មានម៉ាសអាតូម 237 ខ.អ.។
៣១- ព្លុយតូញ៉ូម អ. plutonium បារ. plutonium (m.)៖ ធាតុគីមីទី៩៤ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Pu ជាលោហៈក្រុមអាក់ទីនីដ មានម៉ាសអាតូម 244 ខ.អ.។
៣២- អាម៉េរីស្យូម អ. americium បារ. américium (m.)៖ ធាតុគីមីទី៩៥ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Am ជាលោហៈក្រុមអាក់ទីនីដ មានម៉ាសអាតូម 243 ខ.អ.។
៣៣- គុយរ្យ៉ូម អ. curium បារ. curium (m.)៖ធាតុគីមីទី៩៦ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Cm ជាលោហៈក្រុមអាក់ទីនីដ មានម៉ាសអាតូម 247.0703 ខ.អ.។
៣៤- ប៊ែកេល្យ៉ូម អ. berkelium បារ. berkélium (m.)៖ ធាតុគីមីទី៩៧ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Bk ជាលោហៈក្រុមអាក់ទីនីដ មានម៉ាសអាតូម 247.0703 ខ.អ.។
៣៥- កាលីហ្វ័រញ៉ូម អ. californium បារ. californium (m.)៖ ធាតុគីមីទី៩៨ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Cf ជាលោហៈក្រុមអាក់ទីនីដ មានម៉ាសអាតូម 251.0796 ខ.អ.។
៣៦- អាញស្តាញ៉ូម អ. einsteinium បារ. einsteinium (m.)៖ធាតុគីមីទី៩៩ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Es ជាលោហៈក្រុមអាក់ទីនីដ មានម៉ាសអាតូម 252.083 ខ.អ.។
៣៧- ហ៊្វែម៉្ញូម អ. fermium បារ. fermium (m.)៖ ធាតុគីមីទី១០០ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Fm ជាលោហៈ ក្រុមអាក់ទីនីដ មានម៉ាសអាតូម 257.0951 ខ.អ.។
៣៨- ម៉ិនដេលេវ្យ៉ូម អ. mendelevium បារ. endélévium (m.)៖ ធាតុគីមីទី១០១ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Md ជាលោហៈ ក្រុមអាក់ទីនីដ មានម៉ាសអាតូម 258.1 ខ.អ.។
៣៩- ណូបេល្យ៉ូម អ. nobelium បារ. nobélium (m.)៖ ធាតុគីមីទី១០២ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា No ជាលោហៈ ក្រុមអាក់ទីនីដ មានម៉ាសអាតូម 259.1009ខ.អ.។
៤០- ឡរ៉ិនស្យូម អ. lawrencium បារ. lawrencium (m.)៖ ធាតុគីមីទី១០៣ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Lr ជាលោហៈក្រុមអាក់ទីនីដ មានម៉ាសអាតូម 262.11 ខ.អ.។
៤១- រុយទែហ្វ័រដ្យូម អ. rutherfordium បារ. rutherfordium (m.)៖ ធាតុគីមីទី១០៤ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Rf ជាលោហៈឆ្លងមានម៉ាសអាតូម 267 ខ.អ.។
(១) ពុទ្ធសាសនបណ្ឌិតៈ រឿងរាមកេរិ៍ខ្សែទី១ ភ្នំពេញ ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិតៈ ព.ស.២៥៣៩ គ.ស. ១៩៩៥ ទំព័រ ៣៨- ៣៩។
RAC Media
ជនជាតិខ្មែរជាអ្នកនិយមព្រះពុទ្ធសាសនាតាំងតែពីសាសនានេះមានវត្តមាននៅក្នុងសង្គមខ្មែរយើងមកម៉្លេះ។ ពុទ្ធសាសនិកខ្មែរ តែងមានជំនឿអំពីបុណ្យ បាប កម្ម ផល ទាំងអតីតកាល បច្ចុប្បន្នកាល និងទៅអនាគតកាលផងដែរ។ គេជឿថា ជីវិតម...
ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗនៃព្រះរាជពិធីទា្វរទសមាស។ ប្រជាជនខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជាតាំងពីបុរាណរៀងមក (ពុំដឹងពេលណាច្បាស់លាស់) តែងតែនាំគ្នាប្រារព្ធពិធីបុណ្យនេះមិនដែលអ...
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។Pali: Namo Tassa Bhagavato Arahato Samma Sambuddhasa .Honour to the Exalted One! The Arahant, the Supremely Awakened One!ប្រែថា៖រីកិរិយានមស្ការថ្វាយបង្គំនៃយើងខ្ញ...
ចាប់តាំងពីសម័យដើមនៃប្រវត្តិសាស្ត្ររហូតមកដល់សព្វថ្ងៃនេះ ឥទ្ធិពលនៃព្រលឹងមាតាធិបតេយ្យ បានរស់រវើកនៅក្នុងសង្គមខ្មែរ ទោះបីកាលៈទេសៈខ្លះបានធ្លាក់ចុះឥទ្ធិពលរបស់ខ្លួនក៏ដោយ។ ព្រលឹងមាតាធិបតេយ្យដែលមានក្នុង...
លោកសាស្ដ្រាចារ្យ សាមុយអែលសាន់ ជាសេដ្ឋវិទូអាម៉េរិក បានឱ្យនិយមន័យថា៖“សេដ្ឋកិច្ចវិទ្យា ជាការសិក្សា អំពីវិធីដែលមនុស្ស និងសង្គមជ្រើសរើស ដោយប្រើ ឬមិនប្រើលុយកាក់ដើម្បីប្រើប្រាស់ធនធានផលិតផលកម្រ ទៅផលិតទំនិញផ្...
បច្ចុប្បន្ននេះ វិទ្យាសាស្ដ្របច្ចេកវិទ្យា មានការរីកចម្រើនយ៉ាងខ្លាំងនៅលើពិភពលោក។ប្រទេសទាំងអស់ មានវប្បធម៌ផ្សេងៗគ្នា តែហាក់ដូចជានៅជាមួយគ្នា ព្រោះតែបច្ចេកវិទ្យាទំនើបនេះឯង។ ដូច្នេះ ឥទ្ធិពលវប្បធម៌ មានចរន្តឆ្...