ព័ត៌មាន

សរុបព័ត៌មានប្រចាំសប្តាហ៍«បច្ចេកសព្ទចំនួន៤១ ត្រូវបានអនុម័ត នៅសប្តាហ៍ទី១ ក្នុងខែមេសា ឆ្នាំ២០១៩»

2019-04-08 12:30:52 ថ្ងៃចន្ទ, 08 មេសា 2019 ម៉ោង 07:30 PM
អ្នកមើល 2716
post_detail

បច្ចេកសព្ទចំនួន៤១ ត្រូវបានអនុម័ត នៅសប្តាហ៍ទី១ ក្នុងខែមេសា  ឆ្នាំ២០១៩នេះ ក្នុងនោះមាន៖
- បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍  ចំនួន០៣ បានអនុម័តកាលពីថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី  រួមមាន៖ ១. ដំណោះស្រាយបញ្ហា ២. នវកម្ម ៣. អនុកម្ម។
-បច្ចេកសព្ទគណ:កម្មការគីមីវិទ្យា និង រូបវិទ្យា ចំនួន៣៨ ត្រូវបានអនុម័ត កាលពីថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម រួមមាន៖១- អុលម្ញ៉ូម ២- អ៊ែប្យូម ៣- ទុយល្យ៉ូម ៤- អ៊ីទែប្យូម  ៥- លុយតេស្យូម ៦- អាហ្វញ៉ូម ៧- តង់តាល  ៨- តង់ស្តែន ៩- រេញ៉ូម ១០- អូសម៉្ញូម ១១- អ៊ីរីដ្យូម១២- ប្លាទីន ១៣- មាស ១៤- បារត១៥- តាល្យ៉ូម ១៦- សំណ១៧- ប៊ីស៊្មុត​១៨- ប៉ូឡូញ៉ូម ១៩- អាស្តាត២០- រ៉ាដុង ២១- ហ្រ្វង់ស្យូម ២២- រ៉ាដ្យូម​ ២៣- អាក់ទីញ៉ូម ២៤- តូរ្យ៉ូម ២៥- ប្រូតាក់ទីញ៉ូម ២៦- អ៊ុយរ៉ាញ៉ូម២៧- ណិបទុយញ៉ូម ២៨- ព្លុយតូញ៉ូម ២៩- អាម៉េរីស្យូម ៣០- គុយរ្យ៉ូម ៣១- ប៊ែកេល្យ៉ូម  ៣២- កាលីហ្វ័រញ៉ូម  ៣៣- អាញស្តាញ៉ូម  ៣៤- ហ៊្វែម៉្ញូម  ៣៥- ម៉ិនដេលេវ្យ៉ូម ៣៦- ណូបេល្យ៉ូម ៣៧- ឡរ៉ិនស្យូម៣៨- រុយទែហ្វ័រដ្យូម។

សទិសន័យ៖
១. ដំណោះស្រាយ៖ ការបញ្ចប់វិវាទរបស់តួអង្គទៅតានគំនិត ឬទស្សនៈរបស់អ្នកនិពន្ធ។
ឧទាហរណ៍ក្នុងរឿងរាមកេរិ៍ខ្សទី១ ដំណោះស្រាយវិតបត្តិរាជបល្ល័ង  គឺអ្នកនិពន្ធបានយកពាក្យសត្យ ជាមូលដ្ឋាន ដោយឱ្យតួអង្គព្រះ​រាម​យាងចូលព្រៃបួសជាតាបសរយៈពេល១៤ ឆ្នាំ និងឱ្យបុត្រនាងកៃកេសីគ្រងរាជមុន។ (...) ឱ្យទៅនៅនាព្រៃអាធ្វា  បួសកាន់សីល ជាឫស្សីបានបួនដណ្ដប់ឆ្នាំ។ ឱ្យសាងសិល្បសាស្ត្រកិច្ចកម្ម ស្រេចឱ្យទៅនាំ វឹងមកចូលថ្កានព្រះនគរ។
............................​​​         ....................................       .................................       .........................................

ដងនោះព្រះលក្ស្មណ៍ជាអនុជា ក្រាបវរបាទា  សម្តេចព្រះរាមនរបតី។
ព្រះរាមព្រះអនុជចក្រី រួមរាជមេត្រី ក៍ស្តេចនៅចយាត្រាចាំ(១)។ (...)
២. អនុកម្ម៖ ការត្រាប់តាម ការចម្លងតាមនូវអ្វីដែលានរួចហើយ នៅក្នុងវណ្ណកម្មអក្សរសិល្បិ៍ សិល្បៈក្នុងជីវភាពសង្គមមនុស្ស និងក្នុងធម្មជាតិដើម្បីបង្កើតនិមិត្តកម្មថ្មីមួយទៀត។
ឧទាហរណ៍៖
-ស្នាដៃរឿងរាមកេរិ៍ អ្នករៀបរៀងបានយកលំនាំតាមរឿងរាមាតយណៈ។
-រឿងគូលីកំណែន អ្នកនិពន្ធបានយកជីវភាពសង្គមខ្មែរ ក្រោមការត្រួតត្រារបស់បារាំង ជប៉ុន មកបង្ហាញក្នុងស្នាដៃ។
-របាំក្ងោក សិល្បករសម្តែងតាមលំនាំធ្មជាតិនៃសត្វក្ងោក។
៣. នវកម្ម៖ ការបង្កើតថ្មី នូវគំនិត ទស្សនៈ បញ្ហា  រចនាបទ ពាក្យពេចន៍ ឃ្លាប្រយោជន៍ វិធី តែងនិពន្ធ ប្លែកពីអ្វីដែលមានរួចហើយ ក្នុងអក្សរសិល្បិ៍ សិល្បៈ ក្នុងជីវភាពសង្គមមនសុ្ស ក្នុងធ្មជាតិ។
ឧទាហរណ៍ នរសិង្ហ ក្នុងទេវកថាអវតារបស់ព្រះវិស្ណុ ដែលមានខ្លួនជាមនសុ្ស ក្បាលជាសិង្ហ។ តួអង្គបែបនេះក្នុងធម្មជាតិមិនមានទេ មានន័យថា មនុស្សនិងសិង្ហរស់នៅដាច់ពីគ្នា  តែត្រូវអ្នកនិពន្ធបង្កើតតួអង្គតែមួយទៅវិញក្នុងស្នាដៃអក្សរសិល្បិ៍។
៤- អុលម្ញ៉ូម  អ. holmium  បារ. holmium (m.) ៖ធាតុគីមីទី៦៧ក្នុងតារាងខួប​ដែល​​មាននិមិត្តសញ្ញា​ Ho ជាលោហៈ  ក្រុមទ្បង់តានីដ មានម៉ាសអាតូម​ 164.93032 ខ.អ.។
៥- អ៊ែប្យូម  អ. erbium  បារ. erbium (m.)៖ ធាតុគីមីទី៦៨ក្នុងតារាងខួប​ដែល​​មាននិមិត្តសញ្ញា​ Er ជាលោហៈ ក្រុមទ្បង់តានីដ មានម៉ាសអាតូម​ 167.259 ខ.អ.។
៦- ទុយល្យ៉ូម អ. thulium  បារ. thulium (m.)៖ ធាតុគីមីទី៦៩ក្នុងតារាងខួប​ដែល​​មាននិមិត្តសញ្ញា​ Tm ជាលោហៈ ក្រុមទ្បង់តានីដ មានម៉ាសអាតូម 168.93421 ខ.អ.។
៧- អ៊ីទែប្យូម  អ. ytterbium  បារ. ytterbium (m.)៖ ធាតុគីមីទី៧០ក្នុងតារាងខួប​ដែល​​មាននិមិត្តសញ្ញា​ Yb ជាលោហៈ ក្រុមទ្បង់តានីដ មានម៉ាសអាតូម​ 173.04 ខ.អ.។
៨- លុយតេស្យូម អ. lutetium  បារ. lutécium (m.)៖ ធាតុគីមីទី៧១ក្នុងតារាងខួប​ដែល​មាននិមិត្តសញ្ញា​ Lu ជាលោហៈ ក្រុមទ្បង់តានីដ មានម៉ាសអាតូម​ 174.9668 ខ.អ.។
៩- អាហ្វញ៉ូម  អ. hafnium  បារ. hafnium (m.)៖ ធាតុគីមីទី៧២ក្នុងតារាងខួប​ដែល​មាននិមិត្តសញ្ញា​ Hf ជាលោហៈឆ្លង មានម៉ាសអាតូម​ 178.49 ខ.អ.។
១០- តង់តាល អ. tantalum  បារ. tantale (m.)៖ ធាតុគីមីទី៧៣ក្នុងតារាងខួប​ដែល​​មាននិមិត្តសញ្ញា​ Ta ជាលោហៈឆ្លង មានម៉ាសអាតូម​ 180.94788 ខ.អ.។
១១. តង់ស្តែន  អ. tungsten បារ. tungstène (m.)៖ ធាតុគីមីទី៧៤ក្នុងតារាងខួប​ដែល​​មាននិមិត្តសញ្ញា​ W ជាលោហៈឆ្លង មានម៉ាសអាតូម 183.84 ខ.អ.។
១២- រេញ៉ូម  អ. rhenium  បារ. rhénium (m.)៖ ធាតុគីមីទី៧៥ក្នុងតារាងខួប​ដែល​​មាននិមិត្តសញ្ញា​ Re ជាលោហៈឆ្លង មានម៉ាសអាតូម​ 186.207 ខ.អ.។
១៣- អូសម៉្ញូម  អ. osmium ​បារ. osmium (m.)៖ ធាតុគីមីទី៧៦ក្នុងតារាងខួប​ដែល​​មាននិមិត្តសញ្ញា​ Os ជាលោហៈឆ្លង មានម៉ាសអាតូម​ 190.23 ខ.អ.។
១៤- អ៊ីរីដ្យូម   អ. iridium បារ. iridium (m.)៖ធាតុគីមីទី៧៧ក្នុងតារាងខួប​ដែល​​មាននិមិត្តសញ្ញា​ Ir ជាលោហៈឆ្លង មានម៉ាសអាតូម​ 192.217 ខ.អ.។
១៥- ប្លាទីន  អ. platinum បារ. platine (m.)៖ធាតុគីមីទី៧៨ក្នុងតារាងខួប​ដែល​​មាននិមិត្តសញ្ញា​ Pt ជាលោហៈឆ្លង មានម៉ាសអាតូម​ 195.084 ខ.អ.។
១៦- មាស  អ. gold  បារ. or (m.)៖ ធាតុគីមីទី៧៩ក្នុងតារាងខួប​ដែល​​មាននិមិត្តសញ្ញា​ Au ជាលោហៈឆ្លង មានម៉ាសអាតូម​ 196.9666 ខ.អ.។
១៧- បារត  អ. mercury បារ. Mercure៖ ធាតុគីមីទី៨០ក្នុងតារាងខួប​ដែល​​មាននិមិត្តសញ្ញា​ Hg ជាលោហៈឆ្លង មានម៉ាសអាតូម​ 200.59 ខ.អ.។
១៨- តាល្យ៉ូម អ. thallium បារ. thallium (m.)៖ធាតុគីមីទី៨១ក្នុងតារាងខួប​ដែល​​មាននិមិត្តសញ្ញា​ Tl ជាលោហៈឆ្លងមានម៉ាសអាតូម​ 204.3833 ខ.អ.។
១៩- សំណ  អ. lead បារ. plomb (m.)៖ធាតុគីមីទី៨២ក្នុងតារាងខួប​ដែល​​មាននិមិត្តសញ្ញា​ Pb ជាលោហៈមានម៉ាសអាតូម 207.2 ខ.អ.។
២០- ប៊ីស៊្មុត អ. bismuth  បារ. bismuth (m.)៖ ធាតុគីមីទី៨៣ក្នុងតារាងខួប​ដែល​​មាននិមិត្តសញ្ញា​ Bi ជាលោហៈមានម៉ាសអាតូម​ 208.9804 ខ.អ.។
២១- ប៉ូឡូញ៉ូម  អ. polonium បារ. polonium (m.)៖ធាតុគីមីទី៨៤ក្នុងតារាងខួប​ដែល​​មាននិមិត្តសញ្ញា​ Po ជាធាតុអំហ្វូទែ មានម៉ាសអាតូម 209 ខ.អ.។
២២- អាស្តាត  អ. astatine បារ. astate (m.)៖ ធាតុគីមីទី៨៥ក្នុងតារាងខួប​ដែល​​មាននិមិត្តសញ្ញា​ At ជាអលោហៈក្រុមអាទ្បូហ្សែន មានម៉ាសអាតូម​ 210 ខ.អ.។
២៣- រ៉ាដុង   អ. radon  បារ. radon (m.)៖ ធាតុគីមីទី៨៦ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Rn ជាឧស្ម័ន​កម្រ មានម៉ាសអាតូម 222 ខ.អ. ។
២៤- ហ្រ្វង់ស្យូម អ. francium  បារ. francium (m.)៖ ធាតុគីមីទី៨៧ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Fr ជាលោហៈអាល់កាទ្បាំង មានម៉ាសអាតូម 223 ខ.អ.។
២៥- រ៉ាដ្យូម  អ. radium  បារ. radium (m.)៖ ធាតុគីមីទី៨៨ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Ra ជាលោហៈអាល់កាឡាំងដី/អាល់កាលីណូទែរ៉ឺ មានម៉ាសអាតូម 226 ខ.អ.។
២៦- អាក់ទីញ៉ូម  អ. actinium  បារ. actinium (m.)៖ ធាតុគីមីទី៨៩ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Ac ជាលោហៈក្រុមអាក់ទីនីដ មានម៉ាសអាតូម 227 ខ.អ.។
២៧- តូរ្យ៉ូម  អ. thorium បារ. thorium (m.)៖ ធាតុគីមីទី៩០ក្នុងតារាងខួប​ដែល​​មាននិមិត្តសញ្ញា​ Th ជាលោហៈក្រុមអាក់ទីនីដ មានម៉ាសអាតូម​ 232.03806 ខ.អ.។
២៨- ប្រូតាក់ទីញ៉ូម   អ. Protactinium បារ. protactinium (m.)៖ ធាតុគីមីទី៩១ក្នុងតារាងខួប​ដែល​​មាននិមិត្តសញ្ញា​ Pa ជាលោហៈក្រុមអាក់ទីនីដ មានម៉ាសអាតូម​ 231.03588 ខ.អ.។
២៩- អ៊ុយរ៉ាញ៉ូម អ. uranium  បារ. uranium (m.)៖ ធាតុគីមីទី៩២ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា U ជាលោហៈក្រុមអាក់ទីនីដ មានម៉ាសអាតូម 238.02891 ខ.អ.។
៣០- ណិបទុយញ៉ូម   អ. neptunium  បារ. neptunium (m.)៖ធាតុគីមីទី៩៣ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Np ជាលោហៈក្រុមអាក់ទីនីដ មានម៉ាសអាតូម 237 ខ.អ.។
៣១- ព្លុយតូញ៉ូម  អ. plutonium  បារ. plutonium (m.)៖ ធាតុគីមីទី៩៤ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Pu ជាលោហៈក្រុមអាក់ទីនីដ មានម៉ាសអាតូម 244 ខ.អ.។
៣២- អាម៉េរីស្យូម  អ. americium បារ. américium (m.)៖ ធាតុគីមីទី៩៥ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Am ជាលោហៈក្រុមអាក់ទីនីដ មានម៉ាសអាតូម 243 ខ.អ.។
៣៣- គុយរ្យ៉ូម   អ. curium បារ. curium (m.)៖ធាតុគីមីទី៩៦ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Cm ជាលោហៈក្រុមអាក់ទីនីដ មានម៉ាសអាតូម 247.0703 ខ.អ.។
៣៤- ប៊ែកេល្យ៉ូម   អ. berkelium បារ. berkélium (m.)៖ ធាតុគីមីទី៩៧ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Bk ជាលោហៈក្រុមអាក់ទីនីដ មានម៉ាសអាតូម 247.0703 ខ.អ.។
៣៥- កាលីហ្វ័រញ៉ូម  អ. californium បារ. californium (m.)៖ ធាតុគីមីទី៩៨ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Cf ជាលោហៈក្រុមអាក់ទីនីដ មានម៉ាសអាតូម 251.0796 ខ.អ.។
៣៦- អាញស្តាញ៉ូម  អ. einsteinium បារ. einsteinium (m.)៖ធាតុគីមីទី៩៩ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Es ជាលោហៈក្រុមអាក់ទីនីដ មានម៉ាសអាតូម 252.083 ខ.អ.។
៣៧- ហ៊្វែម៉្ញូម  អ. fermium បារ. fermium (m.)៖ ធាតុគីមីទី១០០ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Fm ជាលោហៈ ក្រុមអាក់ទីនីដ មានម៉ាសអាតូម 257.0951 ខ.អ.។
៣៨- ម៉ិនដេលេវ្យ៉ូម  អ. mendelevium បារ. endélévium (m.)៖ ធាតុគីមីទី១០១ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Md ជាលោហៈ ក្រុមអាក់ទីនីដ មានម៉ាសអាតូម 258.1 ខ.អ.។
៣៩- ណូបេល្យ៉ូម  អ. nobelium បារ. nobélium (m.)៖ ធាតុគីមីទី១០២ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា No ជាលោហៈ ក្រុមអាក់ទីនីដ មានម៉ាសអាតូម 259.1009ខ.អ.។
៤០- ឡរ៉ិនស្យូម អ. lawrencium  បារ. lawrencium (m.)៖ ធាតុគីមីទី១០៣ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Lr ជាលោហៈក្រុមអាក់ទីនីដ មានម៉ាសអាតូម 262.11 ខ.អ.។
៤១- រុយទែហ្វ័រដ្យូម អ. rutherfordium បារ. rutherfordium (m.)៖ ធាតុគីមីទី១០៤ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Rf ជាលោហៈឆ្លងមានម៉ាសអាតូម 267 ខ.អ.។

(១) ពុទ្ធសាសនបណ្ឌិតៈ រឿងរាមកេរិ៍ខ្សែទី១ ភ្នំពេញ ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិតៈ ព.ស.២៥៣៩ គ.ស. ១៩៩៥ ទំព័រ ៣៨- ៣៩។


RAC Media 




 



 

អត្ថបទទាក់ទង

«អប្សរា» ពីទេវកថាឥណ្ឌា មកចម្លាក់ខ្មែរ និងរបាំតន្តីខ្មែរ

បទបង្ហាញដោយ៖ បណ្ឌិតសភាចារ្យ សោម សុមុនី សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា        របាំ​អប្សរា​ រួមទាំងរបាំ​ព្រះរាជ​ទ្រព្យ​ទាំងអស់នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកវប...

2018-12-20 06:56:24   ថ្ងៃព្រហស្បតិ៍, 20 ធ្នូ 2018 ម៉ោង 01:56 PM
សន្និសីទអន្តរជាតិ៖ «តម្លៃវប្បធម៌សិល្បៈខ្មែរ៖ ក្បាច់ហៀន»

វាគ្មិន៖ លោក រ៉េត សាមុត   នៅក្នុងសន្និសីទអន្តរជាតិលើកទី១៤ ស្តីពីតម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វីក ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមការង...

2018-12-20 05:01:06   ថ្ងៃព្រហស្បតិ៍, 20 ធ្នូ 2018 ម៉ោង 12:01 PM
«សមិទ្ធផលពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមូលនិធិកូរ៉េសម្រាប់ការសិក្សាជាន់ខ្ពស់»

ដោយ៖ លោក ខែក វីរៈកិច្ចព្រមព្រៀង ស្តីពីការអនុវត្តនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានបង្កើតឡើងនៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០០៤។ ជំនួបរវាងភាគីទាំងពីរ ​បានជួបនិងចុះអនុស្សរណៈ​យោគយល...

2018-12-20 03:59:18   ថ្ងៃព្រហស្បតិ៍, 20 ធ្នូ 2018 ម៉ោង 10:59 AM
«រាជបណ្ឌិត្យសភាកម្ពុជារៀបចំសន្និសីទអន្តរជាតិស្តីពីតម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក»

ដោយ៖ លោក ស៊ឺន សំ   មជ្ឈមណ្ឌលសា្រវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា បានកំពុងរៀបចំសន្និសីទអន្តរជាតិមួយ ស្តីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ វប្បធម៌ ប្រវតិ្ត និងមោទកភាព» នាថ្ងៃនេះ។ កម្មវិធីសន្និសីទអន្តរ...

2018-12-20 03:39:08   ថ្ងៃព្រហស្បតិ៍, 20 ធ្នូ 2018 ម៉ោង 10:39 AM
«ពិធីសម្ពោធទីតាំងហាត់ការរបស់សាកលវិទ្យាល័យជីវជាំង នៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា»

ដោយ៖ ចាន់ វណ្ឌី ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញសំណេះសំណាលជាមួយអ្នកទទួលខុសត្រូវរបស់សាកលវិទ្យាល័យជីវជាំងទាក់ទងនឹងបញ្ហាបន្តនិរន្តរភាពនៃទំនាក់ទំនងរាជបណ្ឌិត្យសភាកម្ពុជាជាមួ...

2018-12-19 14:51:19   ថ្ងៃពុធ, 19 ធ្នូ 2018 ម៉ោង 09:51 PM
រាជរដ្ឋាភិបាលដាក់កំហិតឱ្យមន្ត្រីពាក់ព័ន្ធចុះដោះស្រាយតម្លៃអគ្គិសនីតាមទីផ្សារ ឱ្យបានដូចតាមការកំណត់របស់រដ្ឋ

ដោយ៖ លឹម សុវណ្ណរិទ្ធ   ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់បទបញ្ជាជាកំហិត​ឱ្យ​ផ្នែក​ពាក់​ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់ និងអាជ្ញាធរ​អគ្គិសនី​កម្ពុជ...

2018-12-19 14:29:57   ថ្ងៃពុធ, 19 ធ្នូ 2018 ម៉ោង 09:29 PM

សេចក្តីប្រកាស