ព័ត៌មាន

«រាជបណ្ឌិត្យសភាកម្ពុជា កំពុងរួមចំណែករៀបចំសេចក្តីព្រាងកិច្ចព្រមព្រៀងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ្តនិងបច្ចេកទេសនុយក្លេអ៊ែរនៅកម្ពុជា»

2018-08-24 10:07:33 ថ្ងៃសុក្រ, 24 សីហា 2018 ម៉ោង 05:07 PM
អ្នកមើល 5629
post_detail

រហូតមកទល់ពេលនេះ កិច្ចពិភាក្សា និងពិនិត្យលើសេចក្តីព្រាងនៃកិច្ចកិច្ចព្រមព្រៀងរវាង​រាជរដ្ឋាភិបាល​កម្ពុជា និងរដ្ឋាភិបាល​សហព័ន្ធរុស្សី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ្តនិងបច្ចេកទេស​នុយក្លេអែរនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឈានដល់ដំណាក់កាលដែលជិតទទួល​បាន​ផ្លែ​ផ្កា​។ ក្នុងនាមស្ថាប័នស្រាវជ្រាវជាន់ខ្ពស់ រាជបណ្ឌិត្យសភាកម្ពុជា បានកំពុងចូលរួមចំណែកយ៉ាង​សំខាន់​ក្នុង​ដំណើរ​ការ​នៃការពិភាក្សា និងត្រួតពិនិត្យលើពង្រាងកិច្ចព្រមព្រាងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដោយ​មានឯកឧត្តមបណ្ឌិត នុត សម្បត្តិ​ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត ​និងកសិកម្ម ជាតំណាងរាជបណ្ឌិត្យសភាកម្ពុជា។នៅរសៀលថ្ងៃព្រហស្បតិ៍ទី២៣ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ​ បានទៅចូលរួមក្នុងកិច្ច​ប្រជុំដែលរៀបចំឡើងនៅឯនាយកដ្ឋានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃក្រុមប្រឹក្សាជាតិអភិវឌ្ឍ​ន៍ដោយចីរភាពនៃ​ក្រសួងបរិស្ថាន ហើយ នេះក៏មិនមែនជាកិច្ចប្រជុំលើកដំបូងមកដែរអំពីបញ្ហាសេចក្តីព្រៀងកិច្ចព្រមព្រៀងនេះ​។ កិច្ច​ប្រជុំ​នេះ រៀបចំឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម ទិន ពន្លក ប្រធានក្រុមការងារថ្នាក់ជាតិ ដើម្បី​សម្រប​សម្រួល​កិច្ច​សហ​ប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរសម្រាប់បម្រើឱ្យបំណងសន្តិភាព ក្នុងគោល​បំណង​ពិនិត្យ​ឡើងវិញអំពីខ្លឹមសារនៅក្នុងសេចក្តីព្រាងកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ស្តីពីកិច្ច​សហប្រតិបត្តិការក្នុងការសាងសង់មជ្ឈមណ្ឌល​វិទ្យាសាស្រ្ត និងបច្ចេកវិទ្យានុយក្លេអ៊ែរនៅលើទឹកដីនៃព្រះរាជាណា​ចក្រកម្ពុជា ជាពិសេសយកចិត្តទុកដាក់លើមាត្រានានាពាក់ព័ន្ធនឹងការដឹកជញ្ជូនគ្រឿងសម្ភារៈបរិក្ខារនុយក្លេអ៊ែរ​សម្រាប់ការសាងសង់មជ្ឈមណ្ឌល និងការលើកលែងពន្ធនានាដល់ការនាំចូលសម្ភារៈ និងការសាងសង់ជាដើម។

បន្តពីកិច្ចប្រជុំថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ និងលោកបណ្ឌិត លឹម សេងឌី  តំណាងឱ្យរាជបណ្ឌិត្យសភាកម្ពុជា​ តបតាមការអញ្ជើញរបស់ក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចក្នុងប្រជុំ នៅ​រសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ ដើម្បី​ពិភាក្សាផ្លាស់ប្តូរមតិយោបល់ស្តីពីភាពចាំបាច់ និងសារៈសំខាន់នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ សម្រាប់​បម្រើឱ្យការអភិវឌ្ឍប្រកបដោយចីរភាព។

សូមបញ្ជាក់ថា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នឹងរៀបចំកិច្ចប្រជុំ​ជាមួយក្រុម​ការងារ​នៃប្រទេស​រុស្ស៊ី  Rosatom នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ខាង​មុខ​នេះនៅទីស្តីការក្រសួង​បរិស្ថាន។ កិច្ចប្រជុំនេះ មានគោលបំណងសំខាន់ ពិនិត្យ និងពិភាក្សាបញ្ចប់លើសេចក្តីព្រាង​នៃ​កិច្ចព្រមព្រាង​រវាង​រាជ​រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសាងសង់មជ្ឍមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរ នៅព្រះរាជាណាចក្រកម្ពុជា។

RAC Media

អត្ថបទទាក់ទង

តើអ៊ីស្រាអែលជាខ្លាក្នុងព្រៃឬជាខ្លាចូលភូមិ? ដោយ៖ បណ្ឌិត ខែក វីរៈ

...

2021-05-21 01:50:58   ថ្ងៃសុក្រ, 21 ឧសភា 2021 ម៉ោង 08:50 AM
នយោបាយការបរទេសចិនជាមួយថៃ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-20 12:34:40   ថ្ងៃព្រហស្បតិ៍, 20 ឧសភា 2021 ម៉ោង 07:34 PM
ទន្លេមេគង្គ ៖ ទឹក និងក្តីស្រលាញ់ ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

2021-05-18 05:32:53   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:32 PM
ទំនាក់ទំនងយោធា និងសន្តិសុខរវាងខ្មែរ និងចិន ក្នុងសម័យចក្រភពខ្មែរពីសតវត្សរ៍ទី៣ ដល់ សតវត្សរ៍ទី១៥ ដោយ៖ បណ្ឌិត ជិន សុជាតិមន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-18 05:20:58   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:20 PM
«ទិដ្ឋភាពទូទៅនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ីរយៈពេល៦៥ឆ្នាំ» ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ បើក្រឡេកមកមើលកាលពី ៦៥ឆ្នាំមុន គឺនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ប្រទេសកម្ពុជានិងសហភាពសូវៀតបានបង្កើតចំណងទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងរយៈពេល៦៥ឆ្នាំមកនេ...

2021-05-13 15:05:50   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 10:05 PM
ឆ្នាំ២០២២ ទំនងជាវិញ្ញាសាដ៏ស្មុគស្មាញសម្រាប់កម្ពុជា ដោយ៖ បណ្ឌិត ខែក វីរៈ

         ...

2021-05-13 08:04:38   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 03:04 PM

សេចក្តីប្រកាស