ព័ត៌មាន

«ពិធីប្រកាសមុខតំណែងថ្មី ដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ ៩រូប»

2019-04-04 08:44:49 ថ្ងៃព្រហស្បតិ៍, 04 មេសា 2019 ម៉ោង 03:44 PM
អ្នកមើល 10400
post_detail

ឆ្លៀតក្នុងឱកាសនៃពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ នៅរសៀលថ្ងៃនេះ ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ចំនួន ៩រូប ទទួលបានកិត្តិយសក្នុងការប្រកាសមុខតំណែងថ្មី ចំពោះមុខថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា រួមមាន៖

១. ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា ចំនួន ៧រូប គឺ៖ ឯកឧត្តមបណ្ឌិត អ៊ុំ ប៉ុម, ឯកឧត្តមបណ្ឌិត ឈិត វណ្ណឫទ្ធិ, លោកជំទាវបណ្ឌិត សៀង ហ៊ុយ, ឯកឧត្តមបណ្ឌិត កង ឱម, លោកជំទាវ កែវ ណារុំ, ឯកឧត្តម ត្រឹង លីម, និងឯកឧត្តម ស៊ឹម សៀងប៉ាវ តែងតាំងដោយព្រះរាជក្រឹត្យលេខ នស/រកត/០២១៩/២៨១ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។

២. ឯកឧត្តមបណ្ឌិត ប៊ី សុខគង់ ជាអនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ តែងតាំងដោយព្រះរាជក្រឹត្យលេខ នស/រកត/០២១៩/២៨២ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩

៣. លោកបណ្ឌិត ជា ចន្ថា ជាអនុប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប តែងតាំងដោយអនុក្រឹត្យលេខ ២០៧ អនក្រ.តត ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានផ្តែផ្តាំដល់មន្ត្រីរាជការដែលទើបទទួលតួនាទីថ្មី ខិតខំប្រើចំណេះជំនាញជួយដល់ស្ថាប័ន និងជាតិ។ រាជបណ្ឌិត្យសភាកម្ពុជា​ ផ្តល់ឱកាសដល់មន្ត្រី និងបញ្ញវន្ត ដោយមិនប្រកាន់វ័យ។ ដូច្នេះមន្ត្រីដែលខិតខំបំពេញការងារ មានស្នាដៃ នឹងទទួលបានការលើកទឹកចិត្ត ហើយសូមទុករាជបណ្ឌិត្យសភាកម្ពុជា ជាកន្លែងរក្សាស្នាដៃរបស់ខ្លួនតទៅ។

សូមបញ្ជាក់ថា ជំនួយការទាំង៧រូបនៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវចូលបំពេញការងារទទួលបន្ទុកជួយតាមវិទ្យាស្ថានជំនាញ ទៅតាមឯកទេសរបស់ខ្លួន ហើយទាំងនេះ ក៏បង្ហាញពីការយកចិត្តទុកដាក់ដល់ដំណើរការប្រព្រឹត្តទៅរបស់វិទ្យាស្ថានចំណុះ ពីថ្នាក់ដឹកនាំនៃស្ថាប័នស្រាវជ្រាវជាតិនេះដែរ។

RAC Media

អត្ថបទទាក់ទង

«រាជបណ្ឌិត្យសភាកម្ពុជាជាប់ងារជាទីតាំងប្រឡងភាសាចិនឆ្នើម ទូទាំងពិភពលោក»

រូបភាពទី១ វិញ្ញាបនបត្របញ្ជាក់អំពីក្រុមហ៊ុនកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ រាជបណ្ឌិត្យសភាកម្ពុជា ទទួលបានងារជាទីតាំងប្រឡងភាសាចិនឆ្នើមទូទាំងពិភពលោក ពីសំណាក់ក្រុមហ៊ុន Chinese Testing International Co,. Ltd,...

2022-04-06 09:13:50   ថ្ងៃពុធ, 06 មេសា 2022 ម៉ោង 04:13 PM
អត្ថបទ នានាភាពនៃអក្សរសិល្ប៍សម័យអាណានិគមនិយមបារាំង ដោយ៖ លោក ឃិន យ៉ង់ មន្ត្រីស្រាវជ្រាវវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានមនុស្សសា...

2022-03-25 02:13:48   ថ្ងៃសុក្រ, 25 មីនា 2022 ម៉ោង 09:13 AM
កត្តាបង្កការលំបាកនៅក្នុងការរៀនគណិតវិទ្យានៅកម្ពុជា៖ករណីសិក្សាសិស្សថ្នាក់ទី១០និងទី១១សាលារដ្ឋ ឆ្នាំ២០១៩ ដោយ៖ បណ្ឌិត ម៉ុង ម៉ារ៉ា នាយកដ្ឋានគណិតវិទ្យានិងស្ថិតិនៃវិរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេក...

2022-03-23 04:07:25   ថ្ងៃពុធ, 23 មីនា 2022 ម៉ោង 11:07 AM
សិក្ខាសាលាផ្សព្វផ្សាយស្តីពីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន

វិទ្យាស្ថានគេុកោសល្យភាសាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាមានមានកិត្តិយស សូមជម្រាបជូនសិស្សានុសិស្ស សាធារ ណជនមេត្តាជ្រាបថា វិទ្យាស្ថាននឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនតាមរយៈការ...

2022-03-19 07:09:26   ថ្ងៃសៅរ៍, 19 មីនា 2022 ម៉ោង 02:09 PM
«ការកំណត់សំណេរអក្សរឡាតាំងស្ថាននាមអគារនៃរាជបណ្ឌិត្យសភាកម្ពុជា»

ពាក្យថា «ខេមរវិទូ» និង «ឥន្រ្ទទេវី» ជាស្ថាននាម ដែលបានជ្រើសរើសសម្រាប់អគារថ្មីពីរកន្លែង នៅរាជបណ្ឌិត្យសភាកម្ពុជា គឺអគារខេមរវិទូ និង អគារឥន្ទ្រទេវី។ កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដឹកនាំ...

2022-03-17 07:14:35   ថ្ងៃព្រហស្បតិ៍, 17 មីនា 2022 ម៉ោង 02:14 PM
បច្ចុប្បន្នភាពនៃយេនឌ័រ និងតួនាទីយេនឌ័រនៅកម្ពុជា ដោយ៖បណ្ឌិត ជា វណ្ណី ប្រធានផ្នែកធម្មសាស្រ្ត ចរិយាសាស្រ្ត និងយេនឌ័រនៃវិទ្យាសា្ថនមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

RAC Mediaប្រភព៖ វិទ្យាសា្ថនមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

2022-03-17 06:50:32   ថ្ងៃព្រហស្បតិ៍, 17 មីនា 2022 ម៉ោង 01:50 PM

សេចក្តីប្រកាស