ព័ត៌មាន

សរុបព័ត៌មានប្រចាំសប្តាហ៍៖ «បច្ចេកសព្ទចំនួន ៣៥ ត្រូវបានអនុម័ត កាលពីសប្តាហ៍ទី៤ ក្នុងខែមីនា ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ)នៃរាជបណ្ឌិត្យសភាកម្ពុជា»

2019-03-31 07:22:51 ថ្ងៃអាទិត្យ, 31 មីនា 2019 ម៉ោង 02:22 PM
អ្នកមើល 3735
post_detail

បច្ចេកសព្ទចំនួន៣៥ ត្រូវបានអនុម័ត នៅសប្តាហ៍ទី៤ ក្នុងខែមីនា  ឆ្នាំ២០១៩នេះ ក្នុងនោះមាន៖
- បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍  ចំនួន០៣ បានអនុម័ត កាលពីថ្ងៃអង្គារ ៦រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី  ក្នុងនោះមាន៖ ១. ប្រភពរឿង ២. ឋានរឿង ៣. ចំណោទបញ្ហា។
-បច្ចេកសព្ទគណ:កម្មការគីមីវិទ្យា និង រូបវិទ្យា ចំនួន ៣២ បានអនុម័ កាលពីថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ក្នុងនោះមាន៖ ១. ប្រូម ២. គ្រីបតុង៣. រុយប៊ីដ្យូម ៤. ស្ត្រង់ចូម  ៤. អ៊ីទ្រីយ៉ូម ៥. សៀកកូញ៉ូម ៦. ញ៉ូប្យូម ៧. ម៉ូលីបដែន ៨. តិច​លនចូម ៩. រុយតេញ៉ូម១០. រ៉ូដ្យូម  ១១. ប៉ាឡាដ្យូម១២. ប្រាក់ ១៣. កាដម្ញ៉ូម ១៤. អំាងដ្យូម ១៥. សាំណប៉ាហំាង ១៦. អង់ទីម៉ាន ១៧. តែលួ ១៨.  អ៊ីយ៉ូដ​​ ១៩. សេណុង ២០. សេស្យូម ២១. បារ្យ៉ូម២២. ឡង់តាន ២៣. សេរ្យ៉ូម ២៤. ប្រាសេអូឌីម ២៥. នេអូឌីម ២៦. ប្រូមេចូម ២៧. សាម៉ារ្យ៉ូម ២៨. អឺរ៉ូព្យ៉ូម ២៩. ហ្កាដូលីញ៉ូម ៣០. ទែប្យូម  ៣១. ឌីសប្រូស្យូម

សទិសន័យ
 ១- ប្រភពរឿង អ. source បា . source (f.)៖ កំណើតដើមនៃរឿងដែលអ្នកនិពន្ធយកជាលំនំាក្នុងការតាក់តែងស្នាដៃ ដូចជាគម្ពីរសាសនា ឯកសារប្រវត្តិសាស្ត្រ ជីវភាពសង្គម ជាដើម។
ឧទាហរណ៍
-រឿងរាមកេរ្តិ៍មានប្រភពពើគម្ពីរ រាមាយណៈ
-រឿងមហាវេស្សន្តរ មានប្រភពពីគម្ពីរសុត្តន្តបិដក ខុទ្ទកនិកាយ ជាតក
-រឿងភូមិតិរច្ឆាន ត្រូវបានអ្នកនិពន្ធយកលំនាំតាមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខ្មែរ សម័យអនាព្យាបាលបារាំង។
២- ឋានរឿង អ. background បា . contexte (m.)៖ ទិដ្ឋភាពកម្មវត្ថុក្នុងការឆ្លុះបញ្ចាំងស្នាដៃអក្សរសិល្បិ៍ដូចជា ទស្សនៈនយោបាយ ជីវភាពសង្គម គំនិតនិងការប្រតិបត្តិសាសនា បញ្ញត្តិទស្សនៈវិជ្ជា...តាមកាលអាកាសណាមួយ ដើម្បីសម្តែងនូវទស្សនៈរបស់អ្នកនិពន្ធ។
ឧទាហរណ៍ ឋានរឿងនៃរឿងទុំទាវ គឹរបបគ្រប់គ្រង ជីវភាពសង្គមសាសនា...នាសម័យលង្វែកដែលបញ្ជាក់នូវទស្សនៈរិះគន់របសើអ្នកនិពន្ធទៅលលើរបបសង្គមនាសម័យនោះ។
៣- ចំណោទបញ្ហា អ. problem poses បា . problèmes posés៖ ទំនាស់វិបត្តិ ដែលអ្នកនិពន្ធចោទបំផុសឡើងនៅក្នុងរឿងតាមរយៈវិវាទរវាងតួអ្គនិងតួអង្គ។ ឧទាហរណ៍ ក្នុងរឿងរាមកេរ្តិ៍ខ្សែទី១ ចំណោទបញ្ហាគឺវិវាទរវាងព្រះបាទទសរថនិងនាង កៃកេសី ក្នុងវិបត្តិរាជបល្ល័ង្គ។
៤- ប្រូម អ. bromine បារ. brome (m.)៖ ធាតុគីមីទី៣៥ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Br ជាអលោហៈ ក្រុមអាឡូហ្សែនមានម៉ាសអាតូម  79.904 ខ.អ។
៥- គ្រីបតុង អ. krypton បារ. krypton (m.)៖ ធាតុគីមីទី៣៦ក្នុងតារាងខួប ដែលមាននិមិតតសញ្ញា Kr ជាឧស្ម័នកម្រមានមាសអាតូម 83.798 ខ.អ។
៦- រុយប៊ីដ្យូម អ. rubidium បារ. rubidium (m.)៖ ធាតុគីមីទី៣៧ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Rb ជាលោ​ហៈ​អាល់កាឡាំងមានម៉ាសអាតូម 85.4678 ខ.អ។

៧- ស្ត្រង់ចូម អ. strontium បារ. strontium (m.)៖​ធាតុគីមីទី៣៨ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Sr ជាលោហៈ អាល់កាឡាំងដី/លោហៈអាល់កាលីណូទែរ៉ឺ មានមានម៉ាសអាតូម 87.62 ខ.អ។
៨- អ៊ីទ្រីយ៉ូម អ. yttrium បារ. yttrium (m.)៖ ធាតុគីមីទី៣៩ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Y ជាលោហៈឆ្លងមានមានម៉ាសអាតូម 88.90585 ខ.អ។
៩- សៀកកូញ៉ូម អ. zirconium បារ. zirconium (m.)៖ ធាតុគីមីទី៤០ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Zr ជាលោហៈឆ្លង មានម៉ាសអាតូម 91.224 ខ.អ។
១០- ញ៉ូប្យូម អ. niobium បារ. niobium (m.)៖ ធាតុគីមីទី៤១ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Nb ជាលោហៈឆ្លង មានម៉ាសអាតូម 92.90638 ខ.អ។
១១- ម៉ូលីបដែន អ. molybdenum បារ. molybdène (m.)៖  ធាតុគីមីទី៤២ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Mo ជាលោហៈឆ្លង មានម៉ាសអាតូម 95.96 ខ.អ។
១២- តិចលនចូម អ. technetium បារ. technétium (m.)៖ធាតុគីមីទី៤៣ក្នុងតារាងខួរ ដែលមាននិមិត្តសញ្ញា Tc ជាលោហៈ ឆ្លង មានម៉ាសអាតូម 97.91 ខ.អ។
១៣-រុយតេញ៉ូម អ. ruthenium បារ. ruthénium (m.)៖ធាតុគីមីទី៤៤ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Ru ជាលោហៈ ឆ្លង មានម៉ាសអាតូម 101.07 ខ.អ។
១៤- រ៉ូដ្យូម អ. rhodium បារ. rhodium (m.៖)ធាតុគីមីទី៤៥ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Rh ជាលោហៈ ឆ្លង មានម៉ាសអាតូម 102.9055 ខ.អ។
១៥- ប៉ាឡាដ្យូម អ. palladium បារ. palladium (m.)៖​ ធាតុគីមីទី៤៦ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Pd ជាលោហៈ ឆ្លង មានម៉ាសអាតូម 106.42 ខ.អ។
១៦- ប្រាក់ អ. silver បារ. argent (m.)៖ ធាតុគីមីទី៤៧ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Ag ជាលោហៈ ឆ្លង មានម៉ាសអាតូម 107.8682 ខ.អ។
១៧- កាដម្ញ៉ូម អ. cadmium បារ. cadmium (m.)៖ធាតុគីមីទី៤៨ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Cd ជាលោហៈ ឆ្លង មានម៉ាសអាតូម 112.411 ខ.អ។
១៨- អំាងដ្យូម អ. indium បារ. indium (m.) ៖ធាតុគីមីទី៤៩ក្នុងតារាងខួប ដែលមាននិមិត្ត សញ្ញា In ជាលោហៈ មានម៉ាសសអាតូម 114.82 ខ.អ។
១៩- សាំណប៉ាហំាង អ. tin បារ. étain (m.)៖ធាតុគីមីទី៥០ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Sn ជាលោហៈ មានម៉ាសអាតូម 118.71 ខ.អ។
២០- អង់ទីម៉ាន អ. antimony បារ. antimoine (m.)៖ ធាតុគីមីទី៥១ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Sb ជាធាតុអំស្វូទែ មានម៉ាសអាតូម 121.76 ខ.អ។
២១- តែលួ អ. tellurium បារ. tellure (m.)៖ធាតុគីមីទី ៥២ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Te ជាធាតុអំស្វូទែ មានម៉ាសអាតូម 127.6 ខ.អ។
២២- អ៊ីយ៉ូដ អ. iodine បារ. iode (m.)៖ធាតុគីមីទី៥៣ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា I ជាអលោហៈ ក្រុមអាឡូហ្សែនមានម៉ាសអាតូម 126.90447 ខ.អ។
២៣- សេណុង អ. xenon បារ. xénon (m.)៖ ធាតុគីមីទី៥៤ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Xe ជាឧស្ម័នកកម្រ មានម៉ាសអាតូម 131.2934 ខ.អ។
២៤- សេស្យូម អ. cesium / caesium បារ. césium (m.)៖ ធាតុគីមីទី៥៥ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Cs ជាលោហៈ អាល់កាឡាំង មានម៉ាស 132.9054519 ខ.អ។
២៥- បារ្យ៉ូម អ. barium បារ. barium (m.)៖ធាតុគីមីទី៥៦ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Ba ជាលោហៈ អាល់កាឡាំងដី /លោហៈអាល់កាលីណូទែរ៉ឺ មានម៉ាសសអាតូម 137.327 ខ.អ។
២៦- ឡង់តាន អ. lanthanum បារ. lanthane (m.)៖ធាតុគីមីទី៥៧ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា La ជាលោហៈ ក្រុមឡង់តានីដ មានម៉ាសអាតូម 138.90547 ខ.អ។
២៧- សេរ្យ៉ូម អ. cerium បារ. cérium (m.)៖ធាតុគីមីទី៥៨ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Ce ជាលោហៈ ក្រុមឡង់តានីដ មានម៉ាសអាតូម140.116 ខ.អ។
២៨- ប្រាសេអូឌីម អ. praseodymium បារ. praséodyme (m.)៖ធាតុគីមីទី៥៩ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Pr ជាលោៈ ក្រុមឡង់តានីដ មានម៉ាសអាតូម140.90765 ខ.អ។
២៩- នេអូឌីម អ. neodymium បារ. néodyme (m.) ៖ធាតុគីមីទី៦០ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Nd ជាលោហៈ ក្រុមឡង់តានីដ មានម៉ាសអាតូម144.242 ខ.អ។
៣០- ប្រូមេចូម អ. promethium បារ. prométhium (m.)៖ធាតុគីមីទី៦១ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Pm ក្រុមឡង់តានីដ មានម៉ាសអាតូម 145 ខ.អ។
៣១- សាម៉ារ្យ៉ូម អ. samarium បារ. samarium (m.)៖​ធាតុគីមីទី៦២ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Sm ជាក្រុមឡង់តានីដ មានម៉ាសអាតូម 150.36 ខ.អ។
៣២- អឺរ៉ូព្យ៉ូម អ. europium បារ. europium (m.)៖ ធាតុគីមីទី៦៣ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Eu ជាលោហៈ ក្រុមឡង់តានីដ មានម៉ាសអាតូម151.964 ខ.អ។
៣៣- ហ្កាដូលីញ៉ូម អ. gadolinium បារ. gadolinium (m.)៖ ធាតុគីមីទី៦៤ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Gd ជាក្រុមឡង់តានីដ មានម៉ាសអាតូម 157.25 ខ.អ។
៣៤- ទែប្យូម អ. terbium បារ. terbium (m.)៖ ធាតុគីមីទី៦៥ក្នុងតារាងខួរ ដែលមាននិមិត្តសញ្ញា Tb ជាលោហៈ ក្រុមឡង់តានីដ មានម៉ាសអាតូម158.92535 ខ.អ។
៣៥- ឌីសប្រូស្យូម អ. dysprosium បារ. dysprosium (m.)៖ ធាតុគីមីទី៦៦ក្នុងតារាងខួប ដែល មាននិមិត្តសញ្ញា Dy ជាលោហៈ ក្រុមឡង់តានីដ មានម៉ាសអាតូម 162.500 ខ.អ។

RAC Media


 


 

 

 


   


អត្ថបទទាក់ទង

តម្លៃអប់រំនៃការបណ្តុះធម្មចរិយា ដោយ៖ លោកស្រី បណ្ឌិត ជា វណ្ណី នាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

តម្លៃអប់រំនៃការបណ្តុះធម្មចរិយា សីលធម៌ សុជីវធម៌ និងគុណធម៌ គឺមានសារសំខាន់ ដ្បិតវាជាគោលសម្រាប់ទូន្មានខ្លួនឱ្យមានចរិយាសណ្តាប់ធ្នាប់ល្អ មានសីលធម៌ វៀរចាកការប្រព្រឹត្តិទង្វើអាក្រក់ដែលមិនគប្បីធ្វើ ជាទង្វើដែលន...

2022-01-26 12:59:34   ថ្ងៃពុធ, 26 មករា 2022 ម៉ោង 07:59 PM
ស្ថិតិវិទ្យាមិនប៉ារ៉ាម៉ែត្រ Non-Parametric Statistic ដោយ៖ បណ្ឌិត ម៉ុង ម៉ារ៉ា មន្ត្រីស្រាវជ្រាវនាយកដ្ឋានស្ថិតិ និងគណិតវិទ្យា​ នៃវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

សៀវភៅនេះនឹងបង្ហាញអំពីវិធីមួយចំនួននៃស្ថិតិមិនប៉ារ៉ា-ម៉ែត្រ ជាពិសេសតេស្តមិនប៉ារ៉ាម៉ែត្រដែលជាជម្រើសមួយជំនួស​ឱ្យវិធីប៉ារ៉ាម៉ែត្រនៅក្នុងករណីដែលលក្ខខណ្ឌសម្រាប់ការអនុវត្តមិនត្រូវបានផ្ទៀងផ្ទាត់។ តាមរយៈសៀវភៅនេ...

2022-01-24 13:11:02   ថ្ងៃចន្ទ, 24 មករា 2022 ម៉ោង 08:11 PM
កម្មវិធីកិច្ចពិភាក្សាតុមូល ស្ដីពី «ភាពតានតឹងរវាងបក្សសម្ព័ន្ធណាតូ និង សហព័ន្ធរុស្ស៊ី»

រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយនានាមេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកិច្ចពិភាក្សាតុមូល ស្ដីពី «ភាពតានតឹងរវាងបក្សសម្ព័ន្ធណាតូ និង សហព័ន្...

2022-01-22 02:52:05   ថ្ងៃសៅរ៍, 22 មករា 2022 ម៉ោង 09:52 AM
ព្រឹទ្ធសភា និង រាជបណ្ឌិត្យសភាកម្ពុជា សហការពង្រឹងការស្រាវជ្រាវនិងបណ្តុះបណ្តាលធនធានមនុស្ស

ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ រាជបណ្ឌិត្យសភាកម្ពុជា និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានចុះអនុស្សរណៈនៃការយោគយល់គ្នាដែលផ្តោតជាសំខាន់លើវិស័យសិក្សានិងស្រាវជ្រាវ។អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលដៅបង្កើតនិ...

2022-01-22 02:40:44   ថ្ងៃសៅរ៍, 22 មករា 2022 ម៉ោង 09:40 AM
"វគ្គបណ្តុះបណ្តាលវិជ្ជាជីវ:ជំនាញចុងភៅ នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ដំណើរការហើយ"

រាជបណ្ឌិត្យសភាកម្ពុជា បានចាប់ដំណើរការវគ្គបណ្តុះបណ្តាលវិជ្ជាជីវ:ជំនាញចុងភៅ វគ្គទីមួយ ដែលរៀបចំនិងបណ្តុះបណ្តាល ដោយមានលោកគ្រូចុងភៅ ស័រ សំអាង ជាគ្រូបង្រៀនដែលមានបទពិសោធន៍យូរឆ្នាំជាអ្នកបណ្តុះបណ្តាលដោយផ្ទាល់...

2022-01-17 08:31:08   ថ្ងៃចន្ទ, 17 មករា 2022 ម៉ោង 03:31 PM
ឯកឧត្ដមបណ្ឌិត យង់ ពៅ៖ វិបត្តិមីយ៉ាន់ម៉ា គួរតែត្រូវបានដោះស្រាយដោយផ្ដោតទៅលើស្ថានភាពនៃសណ្ដាប់ធ្នាប់ពិភពលោកថ្មី

(រាជបណ្ឌិត្យសភាកម្ពុជា)៖ អញ្ជើញថ្លែងសុន្ទរកថាបិទកម្មវិធីបាឋកថា ស្ដីពី «អាស៊ាន-អូស្ត្រាលី៖ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ទី១៤ ខែ...

2022-01-14 12:10:44   ថ្ងៃសុក្រ, 14 មករា 2022 ម៉ោង 07:10 PM

សេចក្តីប្រកាស