Royal Academy of Cambodia
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និងសហការី បានអញ្ជើញទៅសួរសុខទុក្ខ និង ជូនពរឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង ដែលជាបណ្ឌិតសភាចារ្យ ស្ថាបនិក និងជាអតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជាដំបូងបំផុត តាំងពី ពេលបង្កើត រាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ១៩៩៩ ដោយព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ ២០ឆ្នាំមុននេះ។
បើតាមប្រសាសន៍ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានឱ្យដឹងថា លោក ចង់ ឱ្យ មាន ការចងចាំ ដល់អ្នកដែលបានផ្តួចផ្តើមឡើងដំបូងពីអ្នកបន្តវេន។ រាជបណ្ឌិត្យសភាកម្ពុជា នឹងមិនមានថ្ងៃនេះនោះទេ បើសិនជាគ្មានការខិតខំ ប្រឹង ប្រែងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យស្ថាបនិក និងក្រុមការងារដែលបាន ឈ្មុសឈ្មុលប្រមែប្រមូលបញ្ញវន្តកម្ពុជា រៀបចំស្ថាប័ននេះឡើងតាំងពីបាតដៃ ទទេ ដោយមានការលើកទឹកចិត្តពីសម្តេចនាយករដ្ឋមន្ត្រី។ ឆ្លៀតឱកាសនោះដែរ ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ ទូច ក្នុងនាមជាប្រធានជំនាន់ទី៣ នៃ រាជ បណ្ឌិត្យ សភាកម្ពុជា ក៏បានជម្រាបជូនឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង ពីវឌ្ឍនភាពនៃស្ថាប័នស្រាវជ្រាវនេះ គិតចាប់ពីពេលដែលឯកឧត្តម បណ្ឌិតសភាចារ្យ បានទទួលសេចក្តីទុកចិត្តពីថ្នាក់ដឹកនាំ តែងតាំង ជា ប្រធាន រាជ បណ្ឌិត្យ សភាកម្ពុជា តាំងពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ មក។
ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង បានបង្ហាញពីទឹកចិត្តរីករាយដោយ បានឃើញអ្នកបន្តវេនពីរូបលោក និងសហការី អញ្ជើញ មកសួរសុខទុក្ខ និង ជូនពរ សម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។ ឯកឧត្តមបានបញ្ជាក់ យ៉ាងច្បាស់ថានៅក្នុងទំព័រហ្វេសប៊ុក «Lokru Sam» ថា៖
«វប្បធម៌កតញ្ញូពីសម័យអង្គរ បានរស់ឡើងវិញនៅរាជបណ្ឌិតសភាកម្ពុជា»...គឺវប្បធម៌កតញ្ញូនេះហើយដែលបាននាំឱ្យសម័យអង្គររុងរឿង៦ស.វ.!
....សំណេះសំណាល២ម៉ោងនៅទីស្នាក់ការដំបូងនៃរាជបណ្ឌិតសភាកម្ពុជាជាការជូនពរ និងទទួលពរជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ!....
ការសំណេះសំណាលរវាងរៀមច្បងនិងអ្នកបន្តវេន បានបន្តដោយក្តីសោមនស្ស រយៈពេលជាង ២ម៉ោងកន្លះ តាំងពីម៉ោង ៤រសៀលម្សិលមិញនេះ ដោយ បានលើកឡើងពី រំលែក នូវបទពិសោធន៍ការងារ ពីប្រវត្តិនៃការផ្តួចផ្តើម រៀបចំបង្កើតស្ថាប័ន និងវឌ្ឍនភាពបច្ចុប្បន្នរបស់ស្ថាប័ន។
សូមបញ្ជាក់ថា ការសំណេះសំណាលសួរសុខទុក្ខ និងជូនពរ ដល់រៀមច្បង ស្ថាបនិក ដែលជាប្រធានទី១ នៃរាជបណ្ឌិត្យសភាកម្ពុជា គឺរៀបចំឡើងនៅ រសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញនេះ នៅ ទីតាំងទីស្នាក់ការ ដំបូង បំផុត ដែល ក្រុមបញ្ញវន្តខ្មែរប្រមូលផ្តុំគ្នារៀបចំបែបបទ បង្កើត ស្ថាប័ន រាជបណ្ឌិត្យ សភា កម្ពុជា បច្ចុប្បន្នទីស្នាក់ការដំបូងនោះជាវិទ្យាស្ថានអ៊ីនធឺរេដផ្តួចផ្តើម បង្កើត ឡើង ដោយឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង។
RAC Media.
«បង្សុកូល៖ អតីតកាលជាមេរៀនសម្រាប់បច្ចុប្បន្ន បច្ចុប្បន្នដើម្បីអនាគត» គឺជាស្នាដៃនិពន្ធថ្មីស្រឡាងមួយដែលកើតចេញពីគំនិត និងការច្នៃ ប្រឌិតខ្ពស់របស់កូនខ្មែរដោយរួមបញ្ចូលការនិពន្ធបទភ្លេងថ្មី ចម្រៀង...
បន្ទាប់ពីការងារចុះស្រាវជ្រាវយ៉ាងមមាញឹកអំពីការចិញ្ចឹមគោយកទឹកដោះនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹបកន្លងទៅ។ នៅព្រឹកថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខ...
បើគិតចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ដល់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ គឺមានរយៈពេលមួយឆ្នាំគត់ដែលថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលា សាង...