ព័ត៌មាន

«កត្តាដែលនាំឱ្យរីកចម្រើនសេដ្ឋកិច្ចចិន»

2019-03-27 03:12:11 ថ្ងៃពុធ, 27 មីនា 2019 ម៉ោង 10:12 AM
អ្នកមើល 3577
post_detail

(រូបភាព៖ JOHNSON, P. 2018, www.financial-world.org)

បើតាមការសិក្សាស្រាវជ្រាវរបស់លោក ជឹម សុជាតិ មន្ត្រីមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ការរីកចម្រើនសេដ្ឋកិច្ចចិន បានកើនសន្ទុះខ្លាំង ដោយហេតុកត្តាសំខាន់៦៖

១. កំណែទម្រង់សេដ្ឋកិច្ចរបស់ចិនមុនឆ្នាំ២០១២
២. កំណែទម្រង់សេដ្ឋកិច្ចទីផ្សារសេរីរបស់ចិននាពេលបច្ចុប្បន្ន
៣. កត្តាចូលរួមកំណើនពីកម្លាំងពលកម្ម មូលធន
៤. គោលនយោបាយឧស្សាហកម្មត្រូវបានគាំទ្រដោយកម្លាំងពលកម្មរាប់រយលាននាក់
៥. ការអភិវឌ្ឍវិស័យធនធានមនុស្ស និងការកើនឡើងផលិតភាព
៦. ប្រទេសចិនបានចម្លងការផលិតផលិតផលពីប្រទេសមហាអំណាចសេដ្ឋកិច្ច

កត្តាទាំង៦ខាងលើ បានជំរុញឱ្យមហាយក្សចិនក្លាយជាប្រទេសមានការលូតលាស់សេដ្ឋកិច្ច ដែលអាចប្រកួតប្រជែងនឹងប្រទេសមហាអំណាចផ្សេងទៀតជាពិសេសសហរដ្ឋអាម៉េរិក។ បើតាមប្រភពពី IMF បានបង្ហាញថា នៅឆ្នាំ២០១៦ ក្នុងចំណោមបណ្តាប្រទេស​ដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំង ប្រទេសចិន​ គឺឈរនៅលំដាប់លេខរៀង២ បន្ទាប់ពីសហរដ្ឋអាម៉េរិក និងបន្តរត់ពីក្រោយប្រទេសចិនដោយប្រទេសជប៉ុន អាល្លឺម៉ង់ អង់គ្លេស បារាំង និងឥណ្ឌា។ 

ទន្ទឹមនឹងនេះដែរ ទំហំពាណិជ្ជកម្មរបស់ប្រទេសចិន ដែលផ្សាយដោយ European Commission បានបង្ហាញពីការសន្ទុះកំណើនឡើងយ៉ាងខ្លាំងរបស់ប្រទេសចិនក្នុងមួយទសវត្សរ៍ចុងក្រោយ គិតត្រឹមឆ្នាំ២០១៧។ នៅឆ្នាំ២០១៧ ប្រទេសចិន មានការនាំចេញសរុប ២,៣ទ្រីលានដុល្លារ និងការនាំចូលប្រមាណ ១,៨ ទ្រីលានដុល្លារ គឺមានកំណើនខ្លាំងប្រៀបធៀបនឹងឆ្នាំ២០០៧ ដែលមានទំហំនាំចេញត្រឹមតែជា ១ទ្រីលានដុល្លារ។ អតិរេកជញ្ជីងពាណិជ្ជកម្មនៅឆ្នាំ២០១៧ មានប្រមាណ ៤៥៦ ប៊ីលានដុល្លារ ដែលអាចឱ្យប្រទេសចិនទទួលទុនបម្រុងជាដុល្លារបន្ថែមយ៉ាងច្រើន ហើយសព្វថ្ងៃទុនបម្រុងរបស់ចិនមានចំនួន ៣,១៧ ទ្រីលានដុល្លារ ខណៈដែលឆ្នាំ២០០៧ មានអតិរេកជញ្ជីងពាណិជ្ជកម្ម ត្រឹមតែជាង ២១៩ ប៊ីលានដុល្លារ ប៉ុនណោះ។

ទាញយកអត្ថបទជា pdf ពី៖ http://rac.apppeppers.com/royal-academy/research/attachments/original/92.pdf?1553656383

ប្រភពឯកសារ៖ ជឹម សុជាតិ មន្ត្រីមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា
ប្រភពរូបភាព៖ JOHNSON, P. 2018. China seeks to promote digital economy to further economic growth. Published 26 Sept. 2018. https://www.financial-world.org/news/news/economy/52/china-seeks-to-promote-digital-economy-to-further-economic-growth/ 




អត្ថបទទាក់ទង

បណ្ឌិតសភាចារ្យ សុខ ទូច៖ កម្ពុជាត្រូវប្រកាន់យកនយោបាយទឹក នៅចំពោះមុខការប្រកួតប្រជែងរវាងមហាអំណាច

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «កម្ពុជាត្រូវតែប្រកាន់នយោបាយទឹក» នេះជាប្រសាសន៍របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «កម្ព...

2021-08-19 09:21:27   ថ្ងៃព្រហស្បតិ៍, 19 សីហា 2021 ម៉ោង 04:21 PM
«ឯកឧត្តមបណ្ឌិត យង់ ពៅ ដឹកនាំមន្ត្រីដាំដុះកូនដើមឈើខ្មែរនៅខាងក្រោយអគារខេមរវិទូ ដើម្បីលើកកម្ពស់បរិស្ថានធម្មជាតិ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានដឹកនាំមន្ត្រីចំណុះអគ្គល...

2021-08-18 14:11:10   ថ្ងៃពុធ, 18 សីហា 2021 ម៉ោង 09:11 PM
ចិនអ្នកឈ្នះនៅអាហ្វហ្កានីស្ថានដែរឬ? ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន​នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-08-18 12:05:05   ថ្ងៃពុធ, 18 សីហា 2021 ម៉ោង 07:05 PM
​កម្ពុជានៅចន្លោះមហាអំណាចិន និងសហរដ្ឋអាម៉េរិក ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-08-18 10:18:09   ថ្ងៃពុធ, 18 សីហា 2021 ម៉ោង 05:18 PM
មុននិងក្រោយវត្តមានរបស់កងទ័ពសហរដ្ឋអាម៉េរិក និងសម័្ពន្ធមិត្ត នៅអាហ្វហ្កានីស្ថាន ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រូបភាព៖ AP News, Fresh news. 

2021-08-16 04:17:47   ថ្ងៃចន្ទ, 16 សីហា 2021 ម៉ោង 11:17 AM
បោះឆ្នោតឃុំសង្កាត់ ២០២២ និងបញ្ហាប្រឈម ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

2021-08-09 04:29:53   ថ្ងៃចន្ទ, 09 សីហា 2021 ម៉ោង 11:29 AM

សេចក្តីប្រកាស