Royal Academy of Cambodia
(រូបភាព៖ JOHNSON, P. 2018, www.financial-world.org)
បើតាមការសិក្សាស្រាវជ្រាវរបស់លោក ជឹម សុជាតិ មន្ត្រីមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ការរីកចម្រើនសេដ្ឋកិច្ចចិន បានកើនសន្ទុះខ្លាំង ដោយហេតុកត្តាសំខាន់៦៖
១. កំណែទម្រង់សេដ្ឋកិច្ចរបស់ចិនមុនឆ្នាំ២០១២
២. កំណែទម្រង់សេដ្ឋកិច្ចទីផ្សារសេរីរបស់ចិននាពេលបច្ចុប្បន្ន
៣. កត្តាចូលរួមកំណើនពីកម្លាំងពលកម្ម មូលធន
៤. គោលនយោបាយឧស្សាហកម្មត្រូវបានគាំទ្រដោយកម្លាំងពលកម្មរាប់រយលាននាក់
៥. ការអភិវឌ្ឍវិស័យធនធានមនុស្ស និងការកើនឡើងផលិតភាព
៦. ប្រទេសចិនបានចម្លងការផលិតផលិតផលពីប្រទេសមហាអំណាចសេដ្ឋកិច្ច
កត្តាទាំង៦ខាងលើ បានជំរុញឱ្យមហាយក្សចិនក្លាយជាប្រទេសមានការលូតលាស់សេដ្ឋកិច្ច ដែលអាចប្រកួតប្រជែងនឹងប្រទេសមហាអំណាចផ្សេងទៀតជាពិសេសសហរដ្ឋអាម៉េរិក។ បើតាមប្រភពពី IMF បានបង្ហាញថា នៅឆ្នាំ២០១៦ ក្នុងចំណោមបណ្តាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំង ប្រទេសចិន គឺឈរនៅលំដាប់លេខរៀង២ បន្ទាប់ពីសហរដ្ឋអាម៉េរិក និងបន្តរត់ពីក្រោយប្រទេសចិនដោយប្រទេសជប៉ុន អាល្លឺម៉ង់ អង់គ្លេស បារាំង និងឥណ្ឌា។
ទន្ទឹមនឹងនេះដែរ ទំហំពាណិជ្ជកម្មរបស់ប្រទេសចិន ដែលផ្សាយដោយ European Commission បានបង្ហាញពីការសន្ទុះកំណើនឡើងយ៉ាងខ្លាំងរបស់ប្រទេសចិនក្នុងមួយទសវត្សរ៍ចុងក្រោយ គិតត្រឹមឆ្នាំ២០១៧។ នៅឆ្នាំ២០១៧ ប្រទេសចិន មានការនាំចេញសរុប ២,៣ទ្រីលានដុល្លារ និងការនាំចូលប្រមាណ ១,៨ ទ្រីលានដុល្លារ គឺមានកំណើនខ្លាំងប្រៀបធៀបនឹងឆ្នាំ២០០៧ ដែលមានទំហំនាំចេញត្រឹមតែជា ១ទ្រីលានដុល្លារ។ អតិរេកជញ្ជីងពាណិជ្ជកម្មនៅឆ្នាំ២០១៧ មានប្រមាណ ៤៥៦ ប៊ីលានដុល្លារ ដែលអាចឱ្យប្រទេសចិនទទួលទុនបម្រុងជាដុល្លារបន្ថែមយ៉ាងច្រើន ហើយសព្វថ្ងៃទុនបម្រុងរបស់ចិនមានចំនួន ៣,១៧ ទ្រីលានដុល្លារ ខណៈដែលឆ្នាំ២០០៧ មានអតិរេកជញ្ជីងពាណិជ្ជកម្ម ត្រឹមតែជាង ២១៩ ប៊ីលានដុល្លារ ប៉ុនណោះ។
ទាញយកអត្ថបទជា pdf ពី៖ http://rac.apppeppers.com/royal-academy/research/attachments/original/92.pdf?1553656383
ប្រភពឯកសារ៖ ជឹម សុជាតិ មន្ត្រីមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា
ប្រភពរូបភាព៖ JOHNSON, P. 2018. China seeks to promote digital economy to further economic growth. Published 26 Sept. 2018. https://www.financial-world.org/news/news/economy/52/china-seeks-to-promote-digital-economy-to-further-economic-growth/
ពាក្យថា «ខេមរវិទូ» និង «ឥន្រ្ទទេវី» ជាស្ថាននាម ដែលបានជ្រើសរើសសម្រាប់អគារថ្មីពីរកន្លែង នៅរាជបណ្ឌិត្យសភាកម្ពុជា គឺអគារខេមរវិទូ និង អគារឥន្ទ្រទេវី។ កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដឹកនាំ...
កម្ពុជាបានដើរតួនាទីជាផ្លូវការក្នុងការដឹកនាំអាស៊ានសម្រាប់ឆ្នាំ២០២២នេះ និងជាលើកទីបីផងដែរសម្រាប់ប្រធានប្តូរវេនរបស់កម្ពុជា ចាប់តាំងពីបានចូលជាសមាជិកអាស៊ាននាឆ្នាំ១៩៩៩។ ឆ្នាំ២០២២នៃប្រធានអាស៊ានរបស់កម្ពុជា...
សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩២២ ត្រូវបានរំលាយជាផ្លូវការ នៅចុងឆ្នាំ១៩៩១ និងជំនួសមកវិញដោយប្រទេសឯករាជ្យចំនួន១៥វិញ ដែលក្នុងនោះ មាន រុស្ស៊ី អ៊ុយក្រែន បេឡារុស ហ្សកហ្ស៊ី ម៉ុលដាវី...