ព័ត៌មាន

«ប្រសាសន៍សំខាន់ៗរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា» ក្នុងកម្មវិធីបាឋកថាស្ដីពី «គោលនយោបាយការបរទេសសហរដ្ឋអាម៉េរិកក្រោមរដ្ឋបាលរបស់លោក Donald Trump និងអត្ថន័យចំពោះអាស៊ី» នាព្រឹកថ្ងៃ២៣ ខែសីហា ឆ្នាំ២០១៨

2018-08-23 05:43:11 ថ្ងៃព្រហស្បតិ៍, 23 សីហា 2018 ម៉ោង 12:43 PM
អ្នកមើល 5247
post_detail

នៅក្នុងបទបាឋកថារបស់លោកសាស្ត្រចារ្យបណ្ឌិត​ ដាវីដ ឡែមតុន (David M. Lampton) រៀបចំឡើង​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា កាល​ពី​ព្រឹកម៉ិញនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភា​កម្ពុជា បានបង្ហាញ​សុទិដ្ឋនិយម​ចំពោះ​វត្តមានរបស់​លោក​​សាស្ត្រាចារ្យ ដាវីដ ឡែមតុន (David M. Lampton) អ្នកស្រាវជ្រាវ​ជាន់ខ្ពស់ពីសាកលវិទ្យាល័យ Johns Hopkins ដែលបានអញ្ជើញមកចែករំលែក​នូវចំណេះដឹង​ និង​បទពិសោធន៍​ដ៏មានតម្លៃ​​ពាក់ព័ន្ធនឹងគោលនយោបាយ​​ការបរទេស​​សហរដ្ឋអាម៉េរិក​ក្នុងបរិបទប្រវត្តិសាស្ត្រ។ ​និយាយ​ជារួម និង​និយាយដោយឡែក គឺគោលនយោបាយ​ការបរទេស​​សហរដ្ឋអាម៉េរិក​ក្រោម​រដ្ឋបាល​របស់លោក Donald Trump និង​តួនាទី​របស់​សហរដ្ឋ​អាម៉េរិកក្នុងតំបន់អាស៊ី។

ខាងក្រោមនេះ ជាប្រសាសន៍សំខាន់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភា​កម្ពុជា៖

  • គោលនយោបាយការបរទេសរដ្ឋបាលរបស់​លោក អូបាម៉ា និងរដ្ឋបាលលោក ដូណាល់ត្រាំ ហាក់បីដូចជា​បាន​បង្ហាញពីភាពខុសគ្នា។ ចំពោះទ្វីបអាស៊ី រដ្ឋបាល​លោក ដូណាល់ ត្រាំ គិតគូរខ្លាំងលើបញ្ហាសេដ្ឋកិច្ច គឺ​ការ​​ធ្វើពាណិជ្ជកម្មឆ្លាត តែមិនមែនពាណិជ្ជកម្មសេរី ហើយក៏មិន​សូវ​គិតគូរពី​បញ្ហាសម្ព័ន្ធមិត្ត ដែល​ខុស​ពីរដ្ឋបាលលោកអូបាម៉ា ដែលយកចិត្តទុកដាក់លើការលើកស្ទួយពហុស្ថាប័ន តែ​ទោះ​​យ៉ាង​ណា អាម៉េរិក​នៅ​តែ​​មិនបោះបង់់ចោលអាស៊ី។
  • នេះជាការពិតមួយ អាម៉េរិកមិនមែនជាអ្នកបង្កសង្គ្រាមនោះទេ អាម៉េរិកអាចជាជនរងគ្រោះមួយដែរ នេះប្រសិនបើយើងសិក្សានៅក្នុងទំព័រប្រវត្តិសាស្ត្រនៃសង្គ្រាមលោក ពីព្រោះប្រវត្តិសាស្ត្រវាមិនអាចកែប្រែបានឡើយ។    
  • អាម៉េរិកក៏ជាមហាអំណាចខាងសេដ្ឋកិច្ច យោធា សំខាន់គឺប្រព័ន្ធព័ត៌មានដែលងាយគ្រប់គ្រង និងឆាប់រហ័ស បើទោះមានបញ្ហា១០០០ដងក៏នៅតែឈ្នះជានិច្ច ប៉ុន្តែភាពទន់ខ្សោយមានតែម្តងប៉ុណ្ណោះ ក្នុងករណីយន្តហោះបំបុក World Trade Centre របស់អាម៉េរិក នេះគឹជាការបរាជ័យមួយ។ នោះក៏ជារឿងមួយដែលអាម៉េរិកខ្លាចបំផុតនោះគឺ បញ្ហាភេរវកម្មដែលត្រូវតែទប់ស្កាត់។      
  • ដំណើរឆ្ពោះមកអាស៊ីរបស់សហរដ្ឋអាមេរិក​ធ្វើ​ឡើងស្របពេលដែលនាគភ្ញាក់ពីដំណេក គឺមហាយក្សចិន។ ឥទ្ធិពលរបស់មហាអំណាចអាស៊ី និងជាមហាអំណាចសេដ្ឋកិច្ច​ទី២មួយនេះ ហាក់ដូចជាមិនថមថយឡើយ ហើយបានក្លាយជាដៃគូប្រកួតប្រជែងរបស់សហរដ្ឋ    អាមេរិក​ទាំងវិស័យសេដ្ឋកិច្ច និងយោធា។ 
  • គោលនយោបាយការបរទេសរបស់​សហរដ្ឋអាមេរិកចំពោះអាស៊ី ​​ទទួលបានលាយឡំគ្នា រវាង​​ការសាទរ និងការមិនសប្បាយចិត្ត​ពីសំណាក់​បណ្តាប្រទេសនៅអាស៊ី។ កិច្ចសហប្រតិបត្តិការ​រវាង​សហរដ្ឋ​​អាម៉េរិក និង​ប្រទេស​ចិន គឺជាគ្រឹះ​សំខាន់​សម្រាប់ការរក្សាសន្តិភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក​ទាំង​មូល។ រាល់ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​មហា​អំណាចទាំងពីរជាហានិភ័យ​របស់​ពិភព​លោក ដូច្នេះមហាអំណាចទាំង​ពីរ មិនគួរជ្រើសរើសយកជម្រើសនៃការប្រឈមមុខដាក់គ្នានោះទេ។
  • ប្រទេស​ចិន គឺ​ជា​ក្តីបារម្ភ​ ជា​ដៃ​គូ​ប្រជែង​ផ្នែក​ពាណិជ្ជកម្ម​ ជាអ្នក​ប្រកួត​ប្រជែង​ខាង​វិស័យ​យោធា​ផងដែរជាមួយសហរដ្ឋអាម៉េរិក។​ ខណៈពេលនេះ រដ្ឋបាល​លោក ​ដូណាល់ ត្រាំ​ កំពុង​ផ្តោត​ការយកចិត្ត​ទុកដាក់​លើ​ប្រទេស​មហា​អំណាច​អាស៊ី​ ដូចជា​ជប៉ុន​និង​កូរ៉េ​ខាង​​​ត្បូងផង​ដែរ ដោយហេតុ ប្រទេស​កូរ៉េ​ខាងជើង​គឺ​ជា​ការគំរាម​កំហែង​ដ៏​ធំ​មួយ។​ 
  • ប្រទេសជប៉ុន ជាដៃគូល្អបំផុតជាមួយអាម៉េរិកក្នុងសេដ្ឋកិច្ចទីផ្សារ គឺប្រទេសទាំងពីរបានទុកឱកាសវិនិយោគដល់គ្នាទៅវិញទៅមក។ ជាឧទាហរណ៍ បើយើងក្រឡេកមើលការនាំចេញនូវផលិតផលទូរទស្សន៍ និងរថយន្តជាដើម។
  • ពិភព​​លោក​ហាក់ស្ថិតក្នុងស្ថិតនៅក្បែរ​មាត់ជ្រោះនៃ​សង្គ្រាម ខណៈសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក​ជាមួយសហភាពអឺរ៉ុប កាណាដា ជាពិសេសជាមួយចិន និងឥណ្ឌាសុទ្ធតែជាមហាយក្ស​អាស៊ី កំពុងឆាបឆេះទៅហើយ។ បាតុភូត​នេះ គឺពិតជាហានិភ័យ​ធំណាស់ចំពោះសេដ្ឋកិច្ច​ពិភព​លោក។ 
  • សហរដ្ឋអាម៉េរិក និង​បណ្តា​ប្រទេសនានា គួរតែរកដំណោះស្រាយសមស្រប​ដោយ​សន្តិវិធីក្នុងស្ថានភាពឈ្នះ-ឈ្នះ ដើម្បី​បញ្ចៀស​ឱ្យបាននូវហានិភ័យទាំងនេះ និងដើម្បីវិបុលភាពពិភពលោក។


RAC Media

អត្ថបទទាក់ទង

រាជបណ្ឌិត្យសភាកម្ពុជាចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស្គូល

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅវេលាម៉ោង១០:០០នាទីព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នេះ រាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស...

2020-12-25 04:15:45   ថ្ងៃសុក្រ, 25 ធ្នូ 2020 ម៉ោង 11:15 AM
សង្ខេបទំនាក់ទំនងផ្នែកនយោបាយរវាងចិននិងអូស្ត្រាលី ដោយ៖ ផាញ់ សារឿន មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2020-12-24 05:40:55   ថ្ងៃព្រហស្បតិ៍, 24 ធ្នូ 2020 ម៉ោង 12:40 PM
កម្មវិធីសន្និសីទអនឡាញលើកទី១ ស្តីពី៖ ការអប់រំ ប្រឹក្សាគរុកោសល្យ បានបិទបញ្ចប់ដោយជោគជ័យ

នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានចូលរួមជាអធិបតីបិទកម្មវិធីសន្និសីទអនឡាញលើកទី១ ស្តីពី៖ ការអប់រំ ប្រឹក្សាគរុកោសល្យ ក្រោមប្រធានបទ "ប្រឹក្សាគរុកោសល្យ និងអភិវឌ្ឍន៍ជំនាញ...

2020-12-23 12:56:17   ថ្ងៃពុធ, 23 ធ្នូ 2020 ម៉ោង 07:56 PM
សហគមន៍អ៊ិស្លាមក្រុមកនអ៊ីមុំាសាន់កម្ពុជា នៅភូមិស្រែប្រិយ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពត់ឆ្នាំង ដោយ ម៉ិល វាសនា, ធន ឆាយពិសិដ្ឋ, ប្រែង ពិសិដ្ឋ

...

2020-12-22 09:32:28   ថ្ងៃអង្គារ, 22 ធ្នូ 2020 ម៉ោង 04:32 PM
លោកស្រី ឡាយ ហ៊ុនគី ហៅអ្នកស្រី ត្រឹង ងា ទទួលសញ្ញាបត្រនិងឯកសណ្ឋានកិត្តិបណ្ឌិត នៃរាជបណ្ឌិត្យសភាកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានអញ្ជើញដឹកនាំប្រតិភូបណ្ឌិតសភាចារ្យ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការន...

2020-12-22 08:52:36   ថ្ងៃអង្គារ, 22 ធ្នូ 2020 ម៉ោង 03:52 PM
មូលហេតុនៃបញ្ហាចិននិងអូស្រ្តាលី ដោយ៖ ផាញ់ សារឿន មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2020-12-22 07:47:25   ថ្ងៃអង្គារ, 22 ធ្នូ 2020 ម៉ោង 02:47 PM

សេចក្តីប្រកាស