Royal Academy of Cambodia
ទីបំផុត ផ្ទាំងសិលាចារឹកនៅវត្តពោធិមុនីហៅវត្តស្វាយចេកថ្មី ដែលក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជា បានរកឃើញនោះ ទទួលបានការចុះបញ្ជីការត្រឹមត្រូវ និងទទួលស្គាល់ជាផ្លូវការហើយ គឺ K.1422 ដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង សាលាបារាំងចុងបូព៌ា (École française d’extrême-orient) ដែលបានសហការគ្នាចុះបញ្ជីសារពើភណ្ឌសិលាចារឹកនៅវត្តពោធិមុនីហៅវត្តស្វាយចេកថ្មីនេះ។
លោកបណ្ឌិត មាឃ បូរ៉ា បានបញ្ជាក់ឱ្យដឹងថា មុនការរកឃើញពីក្រុមការងារនៃរាជបណ្ឌិត្យសភាកម្ពុជា សិលាចារឹកនេះ ដើមឡើយទទួលបានការថែរក្សាការពារយ៉ាងយកចិត្តទុកដាក់ពីព្រះចៅអធិការវត្តពោធិមុនី ព្រះនាម គង់ សំណាង រហូតដល់ពេលដែលលោក លាង សុភាព ប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិភាសាខ្មែរ បានជូនដំណឹងពីអំពីសិលាចារឹកមួយផ្ទាំងនេះ ដល់លោក ហើយក្រុមការងាររបស់លោក ក៏បានចុះទៅពិនិត្យ និងរាយការណ៍ជូនទៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីសិក្សានិងធ្វើបញ្ជីការ។
សិលាចារឹកវត្តពោធិមុនីហៅវត្តស្វាយចេកថ្មី (K.1422) នេះ ចារនៅលើគោលសីមាថ្មភក់ពណ៌ក្រហម បើពិនិត្យចំពីមុខ សិលាចារឹកនេះ មានកម្ពស់ ០,៥៨ម៉ែត្រ ទទឹង ០,៤៥ម៉ែត្រ និងកម្រាស់ថ្ម ០,២៩ម៉ែត្រ។ សិលាចារឹកនេះ សរសេរជាភាសាខ្មែរទម្រង់បែបអក្សរជ្រៀង មាន១៦បន្ទាត់ ដែលចុះកាលបរិច្ឆេទឆ្នាំ៨៥៧នៃមហាសករាជ ត្រូវនឹងឆ្នាំ៩៣៥នៃគ្រិស្តសករាជ គឺស្ថិតក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី៤ (៩២៤-៩៤១ គ.ស.) ដែលទ្រង់មានព្រះនាមក្នុងពេលសោយរាជ្យថា «ធូលីព្រះបាទធូលីជេងព្រះកម្រតេងអញ ជយវម្ម៌ទេវៈ» និងបច្ឆាមរណនាមរបស់ព្រះអង្គ គឺព្រះបាទបរមសិវបទ។
គួររំឭកដែរថា កន្លងទៅថ្មីៗនេះ សិលាចារឹកវត្តពោធិមុនីហៅវត្តស្វាយចេកថ្មី (K.1422) រកឃើញនៅវត្តពោធិមុនី ហៅវត្តស្វាយចេកថ្មី ដែលសិ្ថតនៅក្នុងភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ដែលមានចម្ងាយប្រមាណជា១៣គីឡូម៉ែត្រពីទីរួមខេត្ត។
RAC Media.
«បង្សុកូល៖ អតីតកាលជាមេរៀនសម្រាប់បច្ចុប្បន្ន បច្ចុប្បន្នដើម្បីអនាគត» គឺជាស្នាដៃនិពន្ធថ្មីស្រឡាងមួយដែលកើតចេញពីគំនិត និងការច្នៃ ប្រឌិតខ្ពស់របស់កូនខ្មែរដោយរួមបញ្ចូលការនិពន្ធបទភ្លេងថ្មី ចម្រៀង...
បន្ទាប់ពីការងារចុះស្រាវជ្រាវយ៉ាងមមាញឹកអំពីការចិញ្ចឹមគោយកទឹកដោះនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹបកន្លងទៅ។ នៅព្រឹកថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខ...
បើគិតចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ដល់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ គឺមានរយៈពេលមួយឆ្នាំគត់ដែលថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលា សាង...